ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​សំណុំរឿង​ឃាតក.ម្ម​លើ​ប្តី​ប្រពន្ធ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​បំបែក​ហើយ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នោះ​ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​យកចិត្តទុកដាក់​ដើម្បី​តាម​ប្រមាញ់​ក្រុម​ឃាតករ​ដែល​បាន​កាប់​ប្រហារ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាងអ​ណោ​ច​អា​ធ​ម័​បំផុត​ក្នុង​ថ្លុកឈាម ។ ដែល​បាន​កើតឡើង​តាំងពី​ច​ម្លោះ​ម៉ោង​៧​ទៅ​៨​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទី​៥ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នោះ​ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​យកចិត្តទុកដាក់​ដើម្បី​តាម​ប្រមាញ់​ក្រុម​ឃាតករ​ដែល​បាន​កាប់​ប្រហារ​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​យ៉ាងអ​ណោ​ច​អា​ធ​ម័​បំផុត​ក្នុង​ថ្លុកឈាម ។ ដែល​បាន​កើតឡើង​តាំងពី​ច​ម្លោះ​ម៉ោង​៧​ទៅ​៨​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទី​៥ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ។

លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ​ការ​ណ៏​អំពើ​ឃាតកម្ម​លើ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ​រូប​លោក​ចាត់​ឲ្យ​លោក​ឧត្តម​សេនី​យ៏​ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ លោក​វរ​សេនី​យ៏​ទោ ចក់ សុខ​កៅ នាយ​កា​រិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត ចុះ​ទៅ​ដោយ​​​មាន​កិច្ចសហការ​ជាមួយនឹង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ដើម្បី​ស្រាវជ្រាវ​រក​ឃាតករ​ដៃ​ដល់​នោះ ។ ដោយសារ​តែ​មាន​តម្រុយ​នោះ​ក្នុង​រយៈពេល​ក្រោយ​កើតហេតុ​៥​ថ្ងៃ​សមត្ថកិច្ច​បាន​បំបែក​សំណុំរឿង​ឃាតកម្ម​នេះ​ដោយ​ចាប់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​នោះ​មាន​ទី​១-​ឈ្មោះ ជ្រូក ចាន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ដោយ​ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​រួច​មក​ហើយ និ​តទី​២-​ឈ្មោះ មួន ជ្រាយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មុខសញ្ញា​លួច​ប្លន់​ជាមួយនឹង​ជន​ទី​១ កាលពី​ឆ្នាំ​២០១២ រត់គេច​ខ្លួន​បាត់​ទើបតែនឹង​ត្រលប់​ចូល​មក​មូលដ្ឋាន​វិញ​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយ​បាន​ពួន​ក្នុង​ពំនូកចំបើង​ក្បែរ​ផ្ទះ​របស់​ខ្លួន​ក៏​ត្រូវ​បានចាប់ខ្លួន​តែ​ម្តង ។

សម្រាប់​វត្ថុ​តាង​ដែល​ដាក់បន្ទុក​លើ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ក្នុង​នោះ​រួម​មាន​ដូច​ជា ដាវ​​១​ដើម ជាប់​ស្នាម​ឈាម​មនុស្ស និង​ទើប​លាង​សម្អាត​តែ​មិន​ជ្រះ កណ្តៀវ​១​ដើម​ជាប់​ស្នាម​ឈាម​​ហើយ ​ទើបនឹង​សំលៀង​បន្ថែម​ថ្មី​ៗ កាំបិត​ផ្គាក់​ផ្លែ​ត្រង់​១​ជាប់​ស្នាម​ឈាមមនុស្ស សំណាក​នៅ​លើ​ដី​ក្បែរ​អាង​ទឹក​ផ្ទះ​របស់​ជនសង្ស័យ មាន​ស្នាម​ឈាម​ដែល​លាង​ដាវ និង​កាំបិត​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ