ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំថាឡើយមនុស្ស សូម្បី​អណ្តើក​អាយុ​ជាង​១០០​​ឆ្នាំហើយ​ក៏​ដូច​គ្នាដែរ

6 ឆ្នាំ មុន

Daily mail ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា អណ្តើក​ឈ្មោល​អាយុ​១៨៦​ឆ្នាំ​ឈ្មោះ «Jona Than» និង​អណ្តើក​មួយ​ក្បាល​ទៀត​ជា​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ មក​ហើយ ។ ទីបំផុត​អណ្តើក​ជា​គូស្នេហ៍​ជា​អណ្តើក​ឈ្មោល…

Daily mail ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា អណ្តើក​ឈ្មោល​អាយុ​១៨៦​ឆ្នាំ​ឈ្មោះ «Jona Than» និង​អណ្តើក​មួយ​ក្បាល​ទៀត​ជា​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ មក​ហើយ ។ ទីបំផុត​អណ្តើក​ជា​គូស្នេហ៍​ជា​អណ្តើក​ឈ្មោល ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ប្តូរ​ឈ្មោះ​ពី «Frederika» ជា «Frederik» វិញ ។

អណ្តើក Jonathan មាន​អាយុ​លើស​ពី​១​សតវត្ស​បាន​ធ្វើ​ដំណើរ​ទៅ​លើ​កោះ ​«St Helena» ក្នុង​ចក្រភព​អង់គ្លេស នៅ​កណ្តាល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ប៉ែក​ខាងត្បូង ខណៈ​ពេល​មាន​អាយុ​ជាង​៣០​ឆ្នាំ ។ គ្រូពេទ្យ​សត្វ​នៅ​លើ​កោះ គិត​ថា Jonathan គួរ​មាន​គូគ្រង ដូច្នេះ​ហើយ​អ្នក​ចិញ្ចឹម​ក៏​រក​ដៃគូ​ឱ្យ​វា​នៅ​ឆ្នាំ​១៩៩១ ឈ្មោះ «Frederika» ។

អណ្តើក​មួយគូ​នេះ​នៅ​ជាមួយ​គ្នា​ជិត​៣០​ឆ្នាំ និង​កាលពី​ពេល ថ្មី​ៗ​កន្លង​ក​អ្នក​ថែទាំ​អណ្តើក Frederika ប្រទះ​ឃើញ​ថា វា​មិនមែន​អណ្តើក​ញី​ដូចដែល​បាន​គិត​ទេ គឺជា​អណ្តើក​ឈ្មោល ដូច្នេះ​ត្រូវ​ប្តូរ​ឈ្មោះ​របស់​វា​ជា Frederik វិញ ។

នាង​ឃែត​ធើ​រី​ន មេន ជា​ពេទ្យសត្វ​បញ្ជាក់​ថា អណ្តើក​មួយគូ​នេះ​រស់នៅ​រួម​គ្នា​យ៉ាង​យូរ​ទាំង​ការ​ស៊ី​ចំណី និង​ដេក ទើប​មិន​ចង់​បំបែកពួក​វា ។ បច្ចុប្បន្ន Jonathan កំពុង​ធ្លាក់ខ្លួន​ឈឺ​ក្នុង​វ័យ​ចំណាស់ និង​ភ្នែក​ឡើងបាយ ។

កោះ «St Helena» មាន​ប្រវត្តិ​ដ៏​យូរលង់ ជា​កោះ​ដែល​ចក្រពត្តិ​ណា​ប៉ូ​ឡេ​អុង បាន​ស្លាប់ ក្រោយ​ពី​អង់គ្លេស​បាន​ចាប់​ជា​ឈ្លើយសឹក​យក​ទៅ​ដោះ​លែង​នៅ​ទីនោះ ។

ក្រៅពី​នេះ កោះ​នោះ​ជា​កន្លែង​កាត់​ផ្តាច់​ពី​ភព​ខាងក្រៅ​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​នៅ​មាន​ពលរដ្ឋ​រស់នៅ​ជាង​៤០០០​នាក់ ។

ក្រោយមក​មានការ​នាំ​ចេញ ឬ​ទទួល​សម្ភារ​ពី​ពិភព​ខាងក្រៅ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៧ តុលា ទើប​បើក​ជើងហោះហើរ​ជា​លើក​ដំបូង ជា​ជើងហោះហើរ​ពី​អាហ្វ្រិក​ខាងត្បូង​ឆ្ពោះទៅ​កោះ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ