ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឿណាស់! ចាប់ខ្លួន​អត់ព្រឺអី​តិច សង្ស័យអាង​មន្ត្រីគ្រឿងញៀ.ន​

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជនសង្ស័យ​២​នាក់ ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​​ដូរ​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​បង្ការបង្ក្រាបនៃ​ស្នងការ​ខេត្ត សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៧​តុលា ​​ធ្វើ​ឡើង​​នៅ​ក្នុង​ស្រុក​​រតន​មណ្ឌល និង​ស្រុក​កំ​រៀង​។…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា ជនសង្ស័យ​២​នាក់ ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​​ដូរ​ថ្នាំ​ញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​បង្ការបង្ក្រាបនៃ​ស្នងការ​ខេត្ត សហការ​ជា​មួយ​កម្លាំង​មូលដ្ឋាន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៧​តុលា ​​ធ្វើ​ឡើង​​នៅ​ក្នុង​ស្រុក​​រតន​មណ្ឌល និង​ស្រុក​កំ​រៀង​។

សេចក្ដី​រាយ​ការ​ណ៍​បន្តថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​សន សឿ​ន ហៅប៉ែល អា​យុ​២៨​ឆ្នាំ ត្រូវ​​​​ឃាត់ខ្លួន ​នៅ​ម៉ោងជាង​១២​ថ្ងៃត្រង់ ស្ថិតនៅ​ក្នុង​វត្ត​រស្មី​សង្ហា ​ក្នុង​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​ ។ ប្រភព​ដដែល​​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន និង​ក្រោយ​ពី​សាកសួរ នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​​តាម​ឃាត់ខ្លួន​មេខ្លោង​ថ្នាំ​ញៀន​បាន​ម្នាក់​ទៀត​ ឈ្មោះ​គឹ​ម និមល ប្រុស​អាយុ​៣៥​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​ឆែកឆេរ និង​ដកហូត​បាន​ថ្នាំ​ញៀន ដែល​គេ​សង្ស័យ​ថា ជា​ប្រភេទ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ICE មួយ​ថង់ ថ្នាំ​ញៀន​ប្រភេទ Wy ជិត​២០​គ្រាប់ ប្រាក់​ខ្មែរ ប្រាក់​ថៃ ប្រាក់​ដុល្លា និង រថយន្ត​មួយ​គ្រឿង រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែរ បាន​បង្ហើប​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ជន​សង្គម
​ង​ងិ​ត​ប្រ​ព្រិ​ត្តបទ​ល្មើស​គ្រឿងញៀន​បំពាន​ច្បាប់​ខាងលើ​នេះ ទំនង​អាច​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​នៅ​ការិយាល័យ​ជំនាញ​ ។ ព្រោះ​ជន​ទាំង​២​នាក់​នោះ​ បាន​បង្ហាញ​ពី​ភាព​ក្រ​អើត​​ក្រ​ទម​យ៉ាង​ខ្លាំង​ ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​តាម​ប្រភព​ដដែល​​​បង្ហើប​​ថា ពេល​ដែល​កម្លាំង​កំពុងធ្វើការ​ឆែកឆេរ​ជនសង្ស័យ​ បាន​សួរ​រក​ឈ្មោះ​មន្ត្រី​គ្រឿងញៀន​២​នាក់ ដែល​មើលទៅ​ជន​សង្ស័យ​ហាក់​ស្គាល់​យ៉ាង​ច្បាស់ ហើយ​ថែម​ទាំង​ស្និទ្ធស្នាល​ទៀត​ផង​ជាមួយ​មន្ត្រី​គ្រឿងញៀន​ទាំង​២​នាក់​​ខាងលើ​នេះ​។

ទោះជា​យ៉ាងណា​ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ប​ញ្ជួ​ន​ជនសង្ស័យ​ទាំង​២​នាក់​នោះ មក​កាន់​ស្នងការ​ខេត្ត​ហើយ ដើម្បី​សួរនាំ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ