ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅផ្ទះអ្នកឯងវិញទៅ កុំអំពល់ទុក្ខគេទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ តុលា នេះ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​រៀបចំ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៦១​នាក់ (​ស្រី​១៣​នាក់​) ចេញពី​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​២៨ តុលា នេះ អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វើការ​រៀបចំ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៦១​នាក់ (​ស្រី​១៣​នាក់​) ចេញពី​ប្រទេស​កម្ពុជា តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ។

ក្នុង​នោះ ក៏​​មាន​ការ​សហការ​ពី​ក្រសួង​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ជើង​យន្ត​ហោះ​​ពិសេស​១​គ្រឿង ដែល​មក​ទទួលយកពួកគេ ។

គួរ​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំង​៦១​នាក់​ខាងលើ គឺ​ត្រូវ​បាន​កម្លាំង​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៧ ដល់​២១ តុលា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​, កណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ពាក់ព័ន្ធ​ករណី​គំរាមកំហែង និង​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (VOIP) ។

អត្ថបទសរសេរ ដោយ