ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខឌឺណាស់! ខឹងប្រពន្ធខ្លួនឯង បា.ញ់រះផ្អើលក្រុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ត្រី​ម្នាក់ ដែល​ខ្លាំង​ខាង​​បាញ់​រះ​កណ្តាលរាត្រី កាលពី​រសៀល​ថ្ងៃ​ទី​២៦ តុលា ត្រូវ​បាន​ចៅក្រមស៊ើប​សួរ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​កាន់ «​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​»​…

រាជធានី​ភ្នំពេញ ៖ នាយ​នគរបាល​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ត្រី​ម្នាក់ ដែល​ខ្លាំង​ខាង​​បាញ់​រះ​កណ្តាលរាត្រី កាលពី​រសៀល​ថ្ងៃ​ទី​២៦ តុលា ត្រូវ​បាន​ចៅក្រមស៊ើប​សួរ
សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​កាន់
«​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​»​ តាម​មាត្រា​៤៩០ នៃ​ច្បាប់​ស្តី​ពី​បទល្មើស​ក្នុង​វិស័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។ ច្បាប់​នេះ​តម្រូវ​ផ្តន្ទាទោស​លើជនជាប់ចោទ​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ពី​១​លាន​ទៅ​៦​លាន​រៀល។

បុរស​ខ្លាំង​រូប​នេះ​មានឈ្មោះ ឡេ​ង ធា​រ៉ា អាយុ​ជាង​២០​ឆ្នាំ បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​នគរបាល​ជាតិ មាន​ឋានន្តរសក្តិ​ថ្នាក់​អនុសេនីយ៍ត្រី​(​សក្តិ​មួយ​) ។ បុរស​ខ្លាំង​រូប​នេះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​វាយ​ខ្នោះ ភ្លាម​ៗ ក្រោយ​ពី​រូបគេ​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង មិនដឹង​ជា​មកពីណា​មក​ឈប់​នៅ​មុខ​សណ្ឋាគារ​ហូ​លី​ដេ រួច​ហើយ​ដក​កា​ភ្លើង​ខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ បាញ់​រះ​ទៅ​លើ​រថយន្ត​របស់​ខ្លួន​ចំនួន​៤​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​១​នឹង​២០​នាទី​យប់​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​៧៥​កែង​នឹង​ផ្លូវ​៨៤ (​ទល់មុខ​សណ្ឋាគារ​ហូ​លី​ដេ​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​រូប​នេះ សព្វថ្ងៃ​បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​នគរបាល ។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ខាងលើ បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស LS450 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២N-៣៥៧៩ មួយ​គ្រឿង ដោយ​មិនដឹង​ថា​ទើប​មក​ពី​ទីណា​ឡើយ ហើយ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​បាន​ឈប់​រថយន្ត​និង​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម​ពី​ចង្កេះ​បាញ់​រះ​ទៅ​លើ​រថយន្ត បណ្តាល​ឱ្យ​ត្រូវ​កញ្ចក់​បែក​ចំនួន​៤​គ្រាប់​តែ​ម្តង ។

ក្រោយ​ពី​មាន​ស្នូរ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​ទាំង​អធ្រាត្រ​នោះ ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​កង​អាវុធហត្ថ​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់​ចុះ​មក​ដល់ ក៏​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ។ ពេល​ដែល​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ខ្មាន់កាំភ្លើង​រូប​នោះ កម្លាំង​របស់​លោក​ក៏​បាន​ដកហូត​អាវុធ​ខ្លី​ម៉ា​កឡុក​ចំនួន​១​ដើម និង​បង់​ចំនួន​២ ព្រមទាំង​គ្រាប់​ជា​ច្រើន​គ្រាប់ ។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​គាត់​មានការ​បាញ់​រះ​សេរី​បែប​នេះ កើតឡើង​ដោយសារ​តែ​គាត់​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន ដែល​កំពុង​តែ​ធ្វើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ ហូ​លី​ដេ នោះ តែ​មិនដឹង​ពី​ជម្លោះ​បែប​ណា​នោះ​ទេ ។ អ្នក​ប្រើ​កាំភ្លើង​ដាក់​តាម​ខ្លួន គួរតែ​មានចិត្ត​ធ្ងន់​ណាស់ បើ​ចិត្ត​ឆេវឆាវ​វិញ មិន​យួរ​ទេ​អ្នក​បន្លែង​លេង​នឹង​កាំភ្លើង​បែប​នេះ ច្រើន​តែ​ក្លាយជា​អ្នកទោស​ដោយសារ​តែ​កាំភ្លើង​ខ្លួនឯង ៕​

អត្ថបទសរសេរ ដោយ