ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក​គ្រោះថ្នាក់​ហើយ​ទៅ​ណា​រួច ទាល់តែ​ចង​ចឹ​ង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​1​គ្រឿង ដោយ​សារ​​ដើរ​ដេក​អនាធិបតេយ្យ​តាម​ដងផ្លូវ​ជាតិ និង​ដងផ្លូវ​បេតុង ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ជិត​12​យប់ ថ្ងៃ​ទី​26 ខែតុលា ឆ្នាំ​2017 នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​5…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​1​គ្រឿង ដោយ​សារ​​ដើរ​ដេក​អនាធិបតេយ្យ​តាម​ដងផ្លូវ​ជាតិ និង​ដងផ្លូវ​បេតុង ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ជិត​12​យប់ ថ្ងៃ​ទី​26 ខែតុលា ឆ្នាំ​2017 នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​5 ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​2 សង្កាត់​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​គោ​ឈ្មោល​1​ក្បាល ខណៈ​រថយន្ត​កាម​រី​01​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E.0349 បើកបរ​ដោយ​ឈ្មោះ ណូ​ដា​រ៉ា ភេទ​ប្រុស អាយុ​25​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត បើកបរ​ពី​កើត​ទៅ​លិច​។ រថយន្ត​នេះ​រង​ការ​ខូចខាត​កញ្ចក់​ផ្នែក​ខាង​មុខ និង​របូត​ស្លាក​លេខ ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​កើតទុក្ខ​មិន​សុខចិត្ត ក៏​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​គោ​នោះ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋា ដើម្បី​ឲ្យ​ម្ចាស់​ចេញ​មក​ទទួលខុសត្រូវ​។

សមត្ថកិច្ច​ជំនាញ​ប្រាប់​បន្ត​ទៀត​ថា បើ​គិត​ត្រឹម​ម៉ោង​ជិត​4​រសៀល ថ្ងៃ​ទី​27 តុលា​នេះ ម្ចាស់​គោ​មិន​ទាន់​ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​ទេ​។

លោក សៅ សា​រឿ​ន បាន​ប្រាប់​ថា ករណី​នេះ​ប្រសិនបើ​ម្ចាស់​គោ​ចេញ​មុខ​ទទួលខុសត្រូវ ហើយ​ត្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​ការ​លែងគោ​ដើរ​ដេក​អនាធិបតេយ្យ​តទៅ​ទៀត​។ មិនតែប៉ុណ្ណោះ​លោក​អធិការរង​រូប​នេះ​បញ្ជាក់​ថា នា​ពេល​ឆាប់​ខាង​មុខ​នេះ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ប្រមូល​ចាប់​គោ​ទាំងឡាយ​ណា​ដែល​ម្ចាស់​​លែង​ចោល ដើម្បី​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ