ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រពន្ធ​វាយ​មួយ​ដំបង​បែកក្បាល​ចង​.​ក​សំលាប់​ខ្លួន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ចង​.​ក​សំលាប់​ខ្លួន​នៅ​ក្នុងផ្ទះ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ដោយសារ​តូចចិត្ត​មាន​ទំនាស់​ពាក្យ​សំដី…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ចង​.​ក​សំលាប់​ខ្លួន​នៅ​ក្នុងផ្ទះ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ដោយសារ​តូចចិត្ត​មាន​ទំនាស់​ពាក្យ​សំដី ជាមួយ​ប្រពន្ធ ហើយ​ប្រពន្ធ​វាយ​មួយ​ដំបង​បែកក្បាល ។ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សួន លឿម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល មុខរប​កសិករ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា មុន​ពេល​ជន​រង​គ្រោះ​ចង​.​ក​សំលាប់​ខ្លួន​នៅ​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​មាន​ទំនាស់​ជាមួយ​ប្រ​ព​ន្ឋ​ឈ្មោះ ដា​ណេ ពី​រឿង​ប្រពន្ធ​ឱ្យ​លុយ​យក​ម៉ូតូ​ទៅ​ធ្វើ​នៅ​សល់​លុយ​១​ម៉ឺន​រៀល​យក​មក​ផ្ញើ​ម្ដាយ​របស់​ខ្លួន​ឈ្មោះ ពេជ្រ សា​មា​ក់ ហើយ​ប្រពន្ធ​ជន​រង​គ្រោះ​យក​ឈើ​ជ្រុង​វាយ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​បែកក្បាល​ចំហៀង​ខាងឆ្វេង​ហូរ​ឈាម ។ នៅ​ពេល​នោះ​ម្ដាយ​ជន​រង​គ្រោះ​បាន​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ស្រុក​រួច​ក៏​យក​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ បាន​និយាយ​ប្រាប់​អ្នក​ជិតខាង​ថា តូចចិត្ត​នឹង​ខ្មាស់​គេ​ណាស់ ដោយសារ​ត្រូវ​ប្រពន្ធ​វ៉ៃ​បែកក្បាល និង​មើលងាយ​ខ្លួន​ជា​ប្ដី ។

លុះដល់​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ ស៊ន ស្រី បាន​មក​ប្រាប់​ម្ដាយ​ជន​រង​គ្រោះ​ថា ខ្ញុំ​ឃើញ​ពូ​លឿម​ឈរ​អង្កុញជើង​នៅ​លើ​ផ្ទះ​បិទទ្វារ​ជាប់ ឮ​ដូច្នេះ​ម្ដាយ​ជន​រង​គ្រោះ​ក៏​បាន​ហៅ​អ្នក​ជិតខាង​ឪ្យ​គាស់​ទ្វារផ្ទះ​ជន​រង​គ្រោះ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ក្រមា​ជាប់​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

ករណី​នេះ​នគរបាល​ប៉ុស្តិ៍​បាន និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ពេទ្យ​ឃុំ​ធ្វើការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​សំលាប់​ខ្លួន រួច​ក៏​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសា​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ