ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​ប្រឈម​នឹង​ជំងឺមហារីក​ខ្ពស់ ព្រោះ​កង្វះ​ការ​តាមដាន​ត្រួតពិនិត្យ

6 ឆ្នាំ មុន

នាំ​មក​ជូន​ដោយ Forte Insurance រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ក្នុង​វិស័យ​សុខាភិបាល​មានការ​វិវត្តន៍​ជឿន​លឿន​​ច្រើន​នៅ​ប្រទេស​កម្ពុជា មិន​ចាញ់​បរទេស​នោះ​ទេ សម្រាប់​ការ​ពិនិត្យ និង​ព្យា​បាល​​ជំងឺមហារីក ។…

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​ក្នុង​វិស័យ​សុខាភិបាល​មានការ​វិវត្តន៍​ជឿន​លឿន​​ច្រើន​នៅ​ប្រទេស​កម្ពុជា មិន​ចាញ់​បរទេស​នោះ​ទេ សម្រាប់​ការ​ពិនិត្យ និង​ព្យា​បាល​​ជំងឺមហារីក ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជន​ខ្មែរ គឺ​ការ​ធ្វេស​​ប្រហែល និង​កង្វះ​ការ​តាមដាន​រក​ជំងឺមហារីក ។

សាស្ត្រាចារ្យ អ៊ា​វ សុខា ប្រធាន​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​តាមដាន​រក​ជំងឺមហារីក​របស់​យើង​នៅ​មាន​កម្រិត ទាល់តែ​សភាព​ជំងឺ​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ ទើប​ប្រជាពលរដ្ឋ​ស្វះ​ស្វែងរក​ការ​ព្យាបាល ហេតុ​ដូច្នេះ​ការ​ព្យាបាល​ខ្លះ គឺ​មិន​អាច​ជា​សះស្បើយ​បាន​ឡើយ ។

ថ្លែង​ក្នុង​កម្មវិធី​មួយ​ជាមួយ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា កាលពី​ថ្ងៃ​ទី ១៥ តុលា ឆ្នាំ​២០១៧ នៃ​វេទិកា​សុខភាព​ស្តី​ពី «​ការ​បង្ការ​ជំងឺមហារីក​» លោក​សាស្ត្រាចារ្យ អ៊ា​វ សុខា មាន​ប្រសាសន៍​ថា ឃាតករ​មួយ​ដែល​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ជាងគេ​បំផុត គឺ «​ជំងឺមហារីក​» ។

សាស្ត្រាចារ្យ អ៊ា​វ សុខា បន្ត​ថា វា​រឿង​ចាំបាច់​ណាស់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ស្ត្រីភេទ​តែ​ម្តង ត្រូវ​តែ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់ មិន​ត្រូវ​បណ្តែតបណ្តោយ​ទេ ព្រោះ​មាន​តែ​ការ​ការពារ និង​ព្យាបាល​ទាន់​ពេលវេលា​ប៉ុណ្ណោះ ទើប​គ្មាន​ហានិភ័យ​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ