វីវរ​ហើយ ! ព្រោះតែ Neymar ម្នាក់​ធ្វើ​ឱ្យ​កីឡាករ​ក្រុម PSG ខឹងសម្បា​ជា​ខ្លាំង


តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា មិត្ត​រួម​ក្រុម PSG ជាមួយនឹង Neymar មួយ​ចំនួន​មិន​ពេញចិត្ត ចំពោះ​ការ​ផ្តល់​អាទិភាព និង​ប្រយោជន៍​ដល់ Neymar ច្រើន​ពេក ដែល​ពួក​គេ​មិន​ដែល​អាច​ទទួល​បាន​សោះ ។

តាម​សារព័ត៌មាន La Parisien ប្រទេស​បារាំង​បាន​ប្រាប់​ថា កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ក្លឹ​ប​អ្នកមាន​បារាំង PSG ហាក់បីដូចជា​មិន​សប្បាយចិត្ត ដោយសារ​តែ​ក្លឹ​ប​បាន​យល់ព្រម​នឹង​ការ​ទាមទារ​របស់ Neymar ច្រើន​ពេក​ដើម្បី​យក​ចូល​ក្នុង​ក្រុម​ជាមួយ ។ ការ​ផ្តល់​ជូន​នោះ​មាន​ដូច​ជា ការ​ផ្តល់​ជូន​នូវ​អ្នក​ធ្វើ​សរសៃ​២​នាក់​សម្រាប់​មើលថែ Neymar តែ​ម្នាក់​គត់ ។ ក្រៅពី​នេះ​កីឡាករ​ផ្សេង​ទៀត​មិន​អនុញ្ញាត​ឲ្យ​ដណ្តើម​បាល់​ពី​រូបគេ​ខ្លាំង​ៗ​ពេក​ឡើយ​នៅ​ពេល​ហ្វឹកហាត់ ។ ចំណែកឯ​ពេល​ប្រកួត​វិញ Neymar មិន​ចាំបាច់​ចុះ​មក​ជួយ​ការពារ​ក៏​បាន ។

និយាយ​ពី​រឿង​លុយ​វិញ​ក៏ Neymar មាន​អាទិភាព​ជាងគេ​ដែរ ដោយសារ​តែ​រូបគេ​អាច​ប្រើប្រាស់​កាបូប​គ្រប់​ម៉ាក ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កាបូប​មាន​អក្សរ PSG ដូច​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ឡើយ ។ នេះ​ទើប​ធ្វើ​ឲ្យ​គេ​អាច​រក​លុយ​ពី​ក្រុមហ៊ុន​លក់​កាបូប​បាន ។ លើស​ជាង​ហ្នឹង​ទៅ​ទៀត នៅ​រដូវ​កាល​ក្រោយ Neymar នឹង​ត្រូវ​បាន​គេ​ផ្តល់​អាទិភាព​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដោយ​មិន​ចាំបាច់​ចែករំលែក​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ឡើយ ៕

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ