ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រឹបអូស​ភ្លុក​ដំរីព្រៃកើន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា របាយការណ៍​នៃ​សន្ធិសញ្ញា​ស្តី​ពី​ការ​ជួញដូរ​សត្វព្រៃ និង​រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៧​ថា រដ្ឋាភិបាល​នៅ​ទូ​ទាំង​ពិភពលោក​បាន​រឹបអូស​ភ្លុក​ដំរី​៤០​តោន កាលពី​ឆ្នាំ​មុន ចាត់​ទុក​ថា​ជា​តួលេខ​ដ៏​ខ្ពស់​ចាប់​តាំងពី​ឆ្នាំ​១៩៨៩​មក​។ តួលេខ​នោះ​ច្រើន​ជាង​ភ្លុក​ដំរី​ខុសច្បាប់​ដែល​រឹបអូស​បាន​កាលពី​ឆ្នាំ​២០០៧ ដល់​ទៅ​៣​ដង​ឯណោះ…

សារព័ត៌មាន​បរទេស​ផ្សាយ​ថា របាយការណ៍​នៃ​សន្ធិសញ្ញា​ស្តី​ពី​ការ​ជួញដូរ​សត្វព្រៃ និង​រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ តុលា ២០១៧​ថា រដ្ឋាភិបាល​នៅ​ទូ​ទាំង​ពិភពលោក​បាន​រឹបអូស​ភ្លុក​ដំរី​៤០​តោន កាលពី​ឆ្នាំ​មុន ចាត់​ទុក​ថា​ជា​តួលេខ​ដ៏​ខ្ពស់​ចាប់​តាំងពី​ឆ្នាំ​១៩៨៩​មក​។ តួលេខ​នោះ​ច្រើន​ជាង​ភ្លុក​ដំរី​ខុសច្បាប់​ដែល​រឹបអូស​បាន​កាលពី​ឆ្នាំ​២០០៧ ដល់​ទៅ​៣​ដង​ឯណោះ ។

តម្លៃ​ភ្លុក​ដំរី​នៅ​ទីផ្សារ​ពិភពលោក​ធ្លាក់​ចុះ​ច្រើន​ជាង​៥០% ក្នុងអំឡុងពេល​៣​ទៅ​៤​ឆ្នាំ​មុន គឺជា​លទ្ធផល​នៃ​ការ​បំផុស​ចលនា​ជា​ច្រើន​ផ្នែក​ប្រឆាំង​លើ​ការ​សម្លាប់​ដំរីព្រៃ​យក​ភ្លុក ដូច​គ្នា​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​នៅ​ទ្វីបអាហ្វ្រិក ដែល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​បញ្ហា​នេះ​ឱ្យ​មាន​ភាព​តឹងរ៉ឹង ដូច​ជា​ប្រទេស​តង់​សានី​បាន​ចាប់ខ្លួន​អ្នក​លួច​សម្លាប់​ដំរីព្រៃ​យក​ភ្លុក​បាន​ចំនួន​១២៨​នាក់​កាលពី​ឆ្នាំ​កន្លង​ទៅ ។

ក្រៅពី​នេះ​តួលេខ​នៃ​ការ​សម្លាប់​ដំរីព្រៃ​នៅ​ទ្វីបអាហ្វ្រិក ថយ​ចុះ​ជា​បន្តបន្ទាប់ ដោយ​តួលេខ​កាលពី​ឆ្នាំ​មុន ចាត់​ទុក​ថា​ជា​ចំនួន​តួលេខ​ឆ្នាំ​ទី​៥​បន្ត​គ្នា ។

តាម​របាយការណ៍​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ និង​ធនធានធម្មជាតិ​(ICUN) បាន​ប៉ាន់​ប្រមាណ​តួលេខ​នៃ​ការ​សម្លាប់​ដំរី​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ក្នុង​អំឡុង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៥ គឺ​មាន​ប្រហែល​១១០.០០០​ក្បាល ។ បច្ចុប្បន្ន​ប្រទេស​បុត​ស្វា​ណា ស្ថិត​នៅ​ទ្វីបអាហ្វ្រិក គឺ​មាន​ចំនួន​ដំរីព្រៃ​ច្រើន​បំផុត ខណៈ​ពេល​ប្រទេស​កេ​ន​យ៉ា ណា​មី​ប៊ី រ​វ៉ា​ន់​ដា អ៊ូ​ហ្គ​ង់​ដា និង​អាហ្វ្រិក​ខាងត្បូង ស្ថិត​ក្នុង​តួលេខ​ថេរ ឬ​មាន​និន្នាការ​កើន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ