ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ ! ស្រីស្អាតវ័យក្មេងម្នាក់នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​ទើបតែ​ចេញ​មក​ពី​កម្ម​ពិធីជប់លៀង​មិត្តភក្តិ​វិញ​បើករថយន្ត​បណ្តើរ​រវល់​តែ​ឆ្លៀត​ផាត់ម្សៅ​មុខ​បន្ថែម​ទៀត ធ្វើ​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រូបសំណាក់​តោ​តាំងនៅ​លើ​សួនច្បារ​ជិត​រង្វង់​មូល​សម្តេច​ជួនណា​ត តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​ទើបតែ​ចេញ​មក​ពី​កម្ម​ពិធីជប់លៀង​មិត្តភក្តិ​វិញ​បើករថយន្ត​បណ្តើរ​រវល់​តែ​ឆ្លៀត​ផាត់ម្សៅ​មុខ​បន្ថែម​ទៀត ធ្វើ​ឲ្យ​រេ​ចង្កូត​ទៅ​បុក​រូបសំណាក់​តោ​តាំងនៅ​លើ​សួនច្បារ​ជិត​រង្វង់​មូល​សម្តេច​ជួនណា​ត តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​​ស្ត្រី​វ័យក្មេង​រូប​ស្រស់​សោភា​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ ភ្នំពេញ​២V-៥៤១៥ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​បានជា​ជិះ​ទៅ​បុក​ខឿន​សួនច្បារ​ហើយ​ឡើង​ទៅ​បុក​រូបសំណាក់​តោ​​ដែល​ដាក់​តាំងនៅ​លើ​សួនច្បារ​សម្តេច​ជួនណា​ត​បណ្តាល​ឱ្យ​បាក់​ដួល​រលំ ចំណែក​រថយន្ត​ខូចខាត​តិចតួច​ប៉ុណ្ណោះ រីឯ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ ។

បើ​តាម​សម្តី​របស់​ស្ត្រី​ជា​អ្នក​បើករថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​ដែល​កើតហេតុ​គាត់​ទើប​តែ​ចេញ​មក​ពី​ជប់លៀង​មិត្តភក្តិ​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង​ហើយ​ក៏​ត្រឡប់​មក​វិញ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ​គាត់​រវល់​តែ​ឆ្លៀត​ផាត់ម្សៅ​បណ្តើរ​បើករថយន្ត​បណ្តើរ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បែប​នេះ​តែ​​ម្តង ។

ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​ម្តុំ​នោះ​នាំ​គ្នា​ជួយ​ទាញ​យក​រថយន្ត​ចេញ​ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​ខ្លួន​បាន​៥០​ម៉ែត្រ​ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ចតុមុខ​ឃាត់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ ។ ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ត្រូវ​បាន​សាច់ញាតិ​មក​យក​គេច​ចេញ​ពី​កន្លែង​កើតហេតុ​រីឯ​រថយន្ត​បង្ក​វិញ​ត្រូវ​សមត្ថកិច្ច​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ