ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ធ្ងន់​បែ.ក​កង់​ក្រឡា.ប់​ដេក​ស្តូក

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ចំណុះ បាន​បែក​កង់​ក្រឡាប់​ដេក​ស្តូក​ចាក់​ទំនិញ​ចោល​ទៅ​លើ​ចិញ្ចើម​ផ្លូវ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ណា​ម្នាក់​ផ្លូវ​ឡើយ ។

គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​អង្គាស​ដី ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែលក្រឡាប់​នេះ​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​មក​ក្រុង​ស្វាយ​រៀង ដោយ​ដឹក​ទំនិញ​លើស​ទម្ងន់ ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​បែក​កង់ បណ្តាល​ឲ្យ​ក្រឡាប់ចាក់​ទំនិញ​ចោល​តែ​ម្តង ។

ចំណែក​មហាជន​លើក​ឡើង​ថា រថយន្ត​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​សំពីងសំពោង ធ្វើ​ចរាចរណ៍​ពេល​យប់​អធ្រាត្រ​សង្ស័យ​ជា​ទំនិញគេចពន្ធ ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង ព្រោះ​គ្រាន់តែ​ក្រឡាប់​ភ្លាម អ្នកបើកបរ​ក៏​ដោះ​ផ្លា​ក​លេខ​ចេញ​ភ្លាម​ៗ​ដែរ ។

នេះ​សំណាង​ហើយ​ដែល​ក្រឡាប់​នៅ​វេលា​រំលង​អធ្រាត្រ បើ​ពេល​ថ្ងៃ​វិញ​មិនដឹង​ថា​ជា​យ៉ាងណា​ទេ ។ ការ​ដឹក​ទំនិញ​លើស​ទម្ងន់​បែប​នេះ បង្ក​ឲ្យ​បាក់​ស្រុត​ខូច​ផ្លូវ និង​មាន​ហានិភ័យ​ខ្លាំង​ណាស់ ។ បញ្ហា​នេះ ក៏​ទាក់ទិន​ទៅ​នឹង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ចំណុះ ដែល​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​១​ដែរ ៕