ក្នុងថ្នាក់រៀនអ្នកគ្រូបានដាក់លំហាត់ឱ្យសិស្សធ្វើគ្រប់ៗគ្នា ។ ក្រោយពេលកែហើយនៅសល់់ម៉ោងប្រហែលជា១៥នាទីទៀតទើបវាយជួងចេញទៅផ្ទះ អ្នកគ្រូមានប្រសាសន៍ ៖
ដោយសារពេលវេលាយើងនៅសល់ខ្លះ អ្នកគ្រូសូមសួរប្អូនៗលេងបន្តិចបានទេ ?
សិស្ស ៖ បាទ,ចាស៎ បានអ្នកគ្រូ!
អ្នកគ្រូ ៖ អើ!មើល៍អ្នកគ្រូសូមសួរថា តើនៅផ្ទះអ្នកណាធ្វើឱ្យប្អូនខឹងជាងគេ ?
សិស្សស្ងាត់ច្រាបជាមួយសន្ទុះទើបគេឃើញប្រុញលើកដៃឡើងឆ្លើយ៖
– បាទ! អ្នកគ្រូ អ្នកដែលធ្វើឱ្យខ្ញុំខឹងជាងគេគឺម៉ាក់ហ្នឹងណា៎អ្នកគ្រូ ។
អ្នកគ្រូ ៖ ហេតុអីទៅប្អូន ?
ប្រុញ ៖ បាទ ! អ្នកគ្រូព្រោះខ្ញុំសុំលុយទិញស្ករគ្រាប់មិនឱ្យទេ ហើយថែមទាំងវាយខ្ញុំទៀតផង ។
អ្នកគ្រូ ៖ ចាស៎! កុំខឹងគាត់ព្រោះវាធ្វើឱ្យពុកធ្មេញណ៎ាប្រុញ ។ មើល៍ មានអ្នកណាទៀតទេ?
ឡយលើកដៃឡើងឆ្លើយ ៖
– បាទ ! អ្នកគ្រូខ្ញុំអត់ដឹងទេ តែខ្ញុំឮប៉ានិយាយពេលគាត់ជួបមិត្តភក្ដិផឹកស៊ីថា អ្នកដែលធ្វើឱ្យប៉ា ខឹងជាងគេគឺ …
អ្នកគ្រូ ៖ គឺអ្នកណាឡយ ?
ឡយ ៖ បាទ! គឺគល់ភ្លៅអ្នកគ្រូ ?
សិស្សិទាំងអស់នាំគ្នាសើចធ្វើភ្នែកស្លឺដោយមិនយល់ ឯអ្នកគ្រូវិញផ្ទុះសំណើចឃឹះយកដៃខ្ទប់មាត់រួចពោល៖
អ្នកគ្រូ ៖ នាំគ្នាចេញទៅផ្ទះចុះ !…
ដោយ ញឹម សាវុធ
ចែករំលែកព័តមាននេះ