ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​ដោយ​អ័រម៉ូន

6 ឆ្នាំ មុន
  • ភ្នំពេញ

នាំ​មក​ជូន​ដោយ Forte Insurance រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ បើ​ទោះបីជា​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ក៏​ពិត​មែន តែ​ការ​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​តាម​ដំណាក់កាល​នៃ​ជំងឺ គឺជា​រឿង​សំខាន់ ។…

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ បើ​ទោះបីជា​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ក៏​ពិត​មែន តែ​ការ​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​តាម​ដំណាក់កាល​នៃ​ជំងឺ គឺជា​រឿង​សំខាន់ ។ សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក​សុដន់​មួយ ក្នុង​ចំណោម​ការ​ព្យាបាល​សំខាន់​ៗ គឺ​ការ​ព្យាបាល​មហារីក​សុដន់​ដោយ​អ័រម៉ូន ។

ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន ច្រើន​តែ​ប្រើ​ដើម្បី​ព្យាបាល​មហារីក​ដែល​ទាក់ទង​នឹង​អ័រម៉ូន​។ ការ​ព្យាបាល​បែប​នេះ​អាច​ប្រើ​មុន​ពេល ឬ​ក្រោយ​ពេល​វះកាត់ ឬ​ការ​ព្យាបាល​ផ្សេង​ៗ​ទៀត ដើម្បី​បន្ថយ​ឱកាស​នៃ​ការ​កើនឡើង​វិញ​នៃ​ជំងឺមហារីក​មួយ​នេះ​។

ការ​ព្យាបាល​នេះ​អាច​ប្រើ​ជា​អ័រម៉ូន​ដូច​ជា ៖

•​ ​ប្រើ​ថ្នាំ​សម្រាប់​ទប់​អ័រម៉ូន​កុំ​ឲ្យ​តោងទៅ​នឹង​កោសិកា​មហារីក ដើម្បី​បន្ថយ​ការ​លូតលាស់​របស់​វា និង​សម្លាប់​វា​ផង​ដែរ​។ វា​ជា​ប្រភេទ​ថ្នាំ Selective Estrogen Receptor Modulator (SERM)​។

•​ ​ប្រើ​ថ្នាំ​សម្រាប់​បញ្ឈប់​រាង​កាយ​ពី​ការ​បង្កើត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្រោយ​ពី​រាំងរដូវ​រួច ឬ​ហៅ​ម្យ៉ាងទៀត​ថា Aromatase Inhibitors សម្រាប់​ទប់ស្កាត់​សកម្មភាព​របស់​អង់​ស៊ី​មួយ​ដែល​បំ​លែង​អ័រម៉ូន Androgen​ទៅ​ជា អេ​ស្ត្រូ​ជែ​ន​។

•​ ​ថ្នាំ​ដែល​ផ្តោត​គោលដៅ​បំផ្លាញ​កន្លែង​ទទួល​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​តែ​ម្តង

•​ ​ការ​វះកាត់ ឬ​ការ​ប្រើ​ថ្នាំ ដើម្បី​បញ្ឈប់​ការ​ផលិត​អ័រម៉ូន​ក្នុង​ក្រពេញ​អូ​វ៉ែ​។

ការ​ប្រើ​ថ្នាំ​តម្រង់​ទិស
ការ​ព្យា​ល​បែប​នេះ គឺជា​ការ​ប្រើ​ថ្នាំ​ដើម្បី​កំទេច​កោសិកា​មហារីក​ដែល​មិនធម្មតា​នោះ​តែ​ម្តង​។ ថ្នាំ​សម្រាប់​ព្យាបាល​មាន​ដូច​ជា ៖

•​ ​Trastuzumab (Herceptin)
•​ ​Pertuzumab (Perjeta)
•​ ​Ado-trastuzumab (Kadcyla)
•​ ​Lapatinib (Tykerb)
•​ ​Palbociclib (Ibrance)

ការ​ព្យាបាល​បន្ថែម ៖ អ្នកមាន​ជីវិត​រស់​ជាមួយនឹង​ជំងឺមហារីក​សុដន់​ភាគច្រើន​មាន​អារម្មណ៍​​អស់កម្លាំង​ក្នុង​ពេល និង​ក្រោយ​ពេល​ព្យាបាល​ដែល​អាច​បន្ត​រាប់​ឆ្នាំ​។ នៅ​ពេល​ផ្សំគ្នា​ជាមួយនឹង​ការ​ថែទាំ​របស់​គ្រូពេទ្យ បូក​រួម​នឹង​ការ​ព្យាបាល​បន្ថែម​ទៀត វា​អាច​នឹង​ជួយ​​បំបាត់​ការ​អស់កម្លាំង​នោះ​ខ្លះ​បាន​។

ការ​ព្យាបាល​បន្ថែម​ដែល​អ្នកជំងឺ​មហារីក​សុដន់​គួរតែ​មាន​ដូច​ជា ៖

•​ ​ការ​ហាត់ប្រាណ​ថ្នម​ៗ​ត្រឹមតែ​ពីរ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ជាមួយនឹង​ការ​ដើរ ហែល​ទឹក ហាត់​ក្បាច់​យូ​ហ្គា ឬ​ថៃ​ជិ

•​ ​គ្រប់គ្រង​ស្ត្រេ​ស​ជាមួយនឹង​វិធី​គ្រប់​យ៉ាងដូច​ជា ការ​បន្ធូរ​អារម្មណ៍ និង​ចំណាយពេល​ច្រើន​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ

•​ ​បញ្ជាក់​អំពី​អារម្មណ៍​របស់​អ្នក​ឲ្យ​អ្នក​ដទៃ​បានដឹង ជា​ពិសេស​គ្រូពេទ្យ ឬ​អ្នក​ប្រឹក្សា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ