ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​​ល្បែង​មួយ​​នេះ ដែលអាង​ខ្សែ អាង​ខ្នង

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អ៊ីនធេើរណេត​មួយ​​កន្លែង ដែល​គេ​អះ​អាង​ថា អាង​ខ្សែ អាងខ្នង​អ្នកមាន​​អំណាច​​ដ៏​ខ្លាំងក្លា​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ចុះ​បង្ក្រាប និង​រឹបអូស​យក​វត្ថុ​តាង​នានា ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ​តុលា…

ខេត្តបាត់ដំបង ​៖ ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អ៊ីនធេើរណេត​មួយ​​កន្លែង ដែល​គេ​អះ​អាង​ថា អាង​ខ្សែ អាងខ្នង​អ្នកមាន​​អំណាច​​ដ៏​ខ្លាំងក្លា​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ចុះ​បង្ក្រាប និង​រឹបអូស​យក​វត្ថុ​តាង​នានា ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ​តុលា ​ស្ថិត​ក្នុងភូមិ​២០​​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ថែម​ទាំង​ឃាត់ខ្លួន​ក្រុម​អ្នក​លេងជាង​២០​នាក់​យក​ទៅ​សួរនាំ​ ។

ប្រធាន​​ក្រុម​បង្ការ​បង្ក្រាប នៃ​ស្នងការ​ខេត្ត លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​ «​អ៊ីនធើរណេត​»​ដ៏​ធំដុំ​នោះ ត្រូវ​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត និង​លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

លោក​​ថា ទីតាំង​ល្បែង​ហ្គេ​ម​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ និង​មួយ​ចំនួន​​បាន​បើក​លួចលាក់ ក្រោយ​ពី​មានការ​ណែនាំ​ឲ្យ​ប​ញ្ឈ​ប់​សកម្មភាព​ល្មើសច្បាប់​ ។ ប៉ុន្តែ​ដោយឡែក​ ទីតាំង​ខាង​លើ ដែល​មាន​ម្ចាស់​​ឈ្មោះ​ហេង ហាក់ អាយុ​២៥​ឆ្នាំ នៅ​តែ​បើក​ដំណើរការ​យ៉ាង​គគ្រឹក​​គ​គ្រេង​ ដោយ​មិន​ខ្លាចញញើត​ច្បាប់ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​បង្ក្រាប​តែ​ម្ដង ​។ បើ​តាម​ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ទីតាំង​របស់​ឈ្មោះ​ហេង ហាក់​នេះ​ បាន​បើក​ដំណើរការ​ដោយ​ចំហ ​មិន​ខ្វល់​ពី​ច្បាប់ទម្លាប់ ក៏​ព្រោះតែ​អាងខ្នង​អាង​ខ្សែរ​នៅ​កាង​ពីក្រោយ​ដែរ​ ។

ប៉ុន្តែ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ទីតាំង​ឈ្មោះ​ហេង ហាក់ អំពី​បញ្ហា​នេះ​បាន​ទេ រហូត​មក​ដល់​ពេល​នេះ​ ។ ប៉ុន្តែ​គេ​ឃើញ​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ល្បែង​ហ្គេ​ម​អ៊ីនធើរណេត​នេះ បាន​បង្ហាញ​ច្បាប់​អនុញ្ញាត​ដល់​សមត្ថកិច្ច ដែល​ចេញ​ដោយ​មន្ទីរ​ប្រៃ​ស​ណីយ៍ និង​ទូរ​គម​នា​គម​ន៏​ខេត្ត​ ។ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​អំពី​ច្បាប់​អនុញ្ញាត​ថា ខ្លឹម​​សារ​នៃ​លិខិត​អនុញ្ញាត​​ផ្សេង តែ​ម្ចាស់​ទីតាំង​បាន​យក​ទៅ​អនុវត្ត​ផ្សឹ​ង​ ។ ​

បើ​តាម​របាយ​ការ​របស់​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​របស់​ឈ្មោះ​ហេង ហាក់ ខាងលើ​នេះ វត្ថុ​តាង​នានា​ដែល​ត្រូវ​បាន​ដកហូត​រួម​មាន ម៉ាស៊ីន system Unit ចំនួន​៣៨​គ្រឿង អេ​ក្រង់ LCD computer ចំនួន​៣៩​គ្រឿង Hart Disk camera ចំនួន​១​គ្រឿង ម៉ូតូ​អ្នកលេង​ចំនួន​១៨​គ្រឿង និង​មនុស្ស​ចំនួន​១៨​នាក់ រាប់​ទាំង​មេការ​ផង​។ វត្ថុ​តាង​ដែល​ដកហូត និង​មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត​ហើយ ដើម្បី​សួរនាំ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​​ពី​មហាជន​​ពី​ការ​រីក​រាលដាល នៃ​បន​ល្បែង​ស៊ី​សង លោក​ឧត្តម​សេនី​យ៍​ទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ដែល​ទើប​ចូល​កាន់​តំណែង​បាន​​ជាង​១​ខែ បាន​ដាក់​ចេញ​នូវ​ផែនការ​យ៉ាង​ក្ដៅ​គគុក​ឲ្យ​លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង ចេញ​លិខិត​កោះ​អញ្ជើញ​មេ​ល្បែងស៊ីសង​គ្មាន​ច្បាប់​គ្រប់​ប្រភេទ ឲ្យ​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​ ដើម្បី​ប​ញ្ឍ​ប់​សកម្មភាព​ល្មើសច្បាប់​របស់​ខ្លួន​។ ​

អត្ថបទសរសេរ ដោយ