ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​​បុក​ឡិចស៊ីស​ RX300 ជ្រុល​ទៅ​កិន​ម៉ូតូ SL មួយ​គ្រឿង​ទៀត​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​រថយន្ត​កុងតឺន័រ​​មួយគ្រឿងបាន​បើក​ទៅ​បុក​គូទ​រថយន្ត​ឡិចស៊ីស RX300 ឆ្លង​ផ្លូវ​ជិត​ផុត បណ្តាល​ឱ្យ​រថយន្ត​​ឡិចស៊ិស RX300 វេរ​ទៅ​កិន​ម៉ូតូ SL ដែល​​ចាប់​ហ្វ្រាំង​ដួល​ខ្លួន​ឯង​​រលាត់​ដៃជើង​បន្តិច​បន្តួច​ ។ ​ហេតុការណ៍​នេះបាន​​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​​៧ ​តុលា ២០១២ តាមបណ្តោយ​​ផ្លូវ​លេខ​​២៧១ កែង​ផ្លូវ​លេខ​៤៣២ ​ក្នុង​សង្កាត់​​ទំនប់​ទឹក​ ជាប់​ព្រំ​ប្រទល់​​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

​ប្រភពព័ត៌​មាន​ពី​​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​​បើក​តាម​ផ្លូវ​លេខ​​២៧១ ពីជើង​ទៅ​ត្បូង​ ស្រប​ទិស​គ្នា​ជា​មួយ​ម៉ូតូ SL ពណ៌ស ​ចំណែក​រថយន្ត​​ឡិចស៊ីស RX300 ​ពណ៌ស្ករ ​ជិះ​គ្នា​២​នាក់ ស្រីម្នាក់ ប្រុស​ម្នាក់ បើក​តាម​ផ្លូវលេខ​៤៣២ ​ពីកើត​ទៅ​លិច ឆ្លង​​ផ្លូវ​ជិត​ផុត​ស្រាប់តែ​រថយន្ត​កុងតឺន័រ​​បើកទៅ​​បុ​កគូទពីក្រោយ​​ធ្វើ​ឱ្យ​​ក្រពឹត​ចំហៀង​​ខាងស្តាំ និង​បែក​កញ្ចក់​ចំហៀង​​ខាង​ស្តាំ​រួច​វេរ​ទទឹង​​ផ្លូវ​ទៅ​កិន​​ម៉ូតូ SL ដែល​ឃើញ​​ហេតុការណ៍​នោះ​​ចាប់​ហ្វ្រាំង​​ប្រថុច​​ញ៉ុច​ធ្វើ​ឱ្យ​​ដួល​ត្រូវរថយន្ត​​ឡិចស៊ីស​វេរ​មក​​កិន​ពី​លើ​​រង​របួស​ស្រាល ។

​ក្រោយពេល​កើតហេតុ​​រថយន្ត​កុងតឺន័រ​​ឈប់​ប្រុង​​ជិះ​ម៉ូតូ​​ឌុប​រត់​គេចខ្លួន​ តែ​ដោយ​សារ​ឃើញ​ម្ចាស់​​រថយន្ត​ឡិចស៊ីស និង​ម្ចាស់​ម៉ូតូ SL រវល់​តែ​ប្រកែក​​គ្នា​តឹង​សរសៃ​.កធ្វើ​ឱ្យ​​អ្នក​បើក​បរ​​រថយន្ត​​កុងតឺន័រ​​​លប​បើក​​រថយន្ត​រត់​គេច​ទៅ​បាត់​​នៅ​សល់​​តែ​រថយន្តឡិចស៊ីស និង​ម៉ូតូ​រងគ្រោះ​​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ ទើប​សមត្ថ​កិច្ច​យក​ទៅធ្វើការ​ដោះ​ស្រាយ​នៅ​ខណ្ឌ​​ចំការ​មន បន្ត​ទៀត ​៕