នាងកាតារីណា ម៉ិកលីយ៉ូរីនី និស្សិតជនជាតិប្រេស៊ីល សញ្ជាតិអីុតាលី អាយុ២០ឆ្នាំ បានប្រកាសដេញថ្លៃលក់ព្រហ្មចារីរបស់ខ្លួនដើម្បីយកប្រាក់សាងសង់លំនៅឋានថ្មីទាន់សម័យក្នុងតំបន់ជនក្រីក្រនៅឯស្រុកកំណើតរបស់នាងក្នុងរដ្ឋសានតាកាតារីណា ភាគខាងត្បូងប្រទេស ។
កាលពី២ឆ្នាំមុន នាងកាតារីណា ម៉ិកលីយូ៉រីនី បានចុះហត្ថលេខាជាមួយក្រុមអ្នកដឹកនាំខ្សែភាពយន្តឯកសារជនជាតិអូស្ត្រាលីដែលស្វែងរកបុគ្គលបរិសុទ្ធ ដើម្បីចូលរួមថតខ្សែភាពយន្តឯកសាររឿង «Virgins Wanted» ដោយរៀបរាប់ពីរឿងរ៉ាវតាមរយៈអារម្មណ៍របស់ខ្លួនទាំងអំឡុងពេលមុន និងក្រោយពេលមានបទពិសោធន៍រួមភេទជាលើកដំបូង ដោយនាងទទួលបានប្រាក់ចំនួន២០.០០០ដុល្លារ ។ ចំណែក៩០ភាគរយទៀតនាងនឹងទទួលបានពីការដេញថ្លៃលក់ព្រហ្មចារីរបស់នាងដែលនឹងបញ្ចប់នៅថ្ងៃទី១៥ តុលា ខាងមុខ ។ ចំពោះថ្លៃដំបូងកំណត់ត្រឹម១៥៥.០០០ដុល្លារ ។
សម្រាប់អ្នកឈ្នះក្នុងការដេញថ្លៃនេះនឹងបានភាពបរិសុទ្ធរបស់នាងកាតារីណានៅលើយន្តហោះពីអូស្ត្រាលីទៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវប្រើស្រោមអនាម័យការពារការឆ្លងមេរោគផ្សេងៗ និងការពារការមានគភ៌ ៕
ចែករំលែកព័តមាននេះ