ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លោក​ម៉ម សូណង់ដូ ​នៅព្រឹក​​ស្អែក​នេះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១ តុលា ២០១២ នេះ ​សាលា​ដំបូង​រាជធានីភ្នំពេញ នឹង​ប្រកាស​​សាល​ក្រម​​ផ្តន្ទាទោស​​លើ​សំណុំ​រឿង​​លោក​ម៉ម ​សូណង់ដូ ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ​អេហ្វ​អឹម​ ១០៥ ​មេហ្គា​ហឺត និង​ជា​ប្រធាន​សមា​គម​​អ្នក​​ប្រជា​ធិប​តេយ្យ​ ព្រមទាំង​​ក្រុម​ពាក់​ព័ន្ធ​​ទាំងអស់​​ចំនួន​១៣​នាក់​​ទៀត​ដែល​ថា ជា​បក្ស​ពួក​បង្កើត​​តំបន់​អប​គមន៍​​នៅខេត្ត​​ក្រចេះ ។

​គួរ​បញ្ជាក់​ថា សំណុំ​រឿង​​នេះ​មាន​​​ជន​ត្រូវ​ចោទ​ទាំង​អស់​​ចំនួន​១៣​នាក់ ​នៅក្នុង​​ឃុំ​​៤​នាក់ ​នៅ​ក្រៅ​ឃុំ​​៦​នាក់ ​និង​គេច​ខ្លួន​​៣​នាក់ ។ ជនជាប់​ចោទ​​ទាំង​នោះ ១-ឈ្មោះ​​ម៉ម សូណង់​ដូ ភេទប្រុស អាយុ​​៧១​ឆ្នាំ ២-ឈ្មោះ​​កាន់ សុវណ្ណ ភេទប្រុស អាយុ​៥៤​ឆ្នាំ ៣-​ឈ្មោះ​​ទូច ​រៀប ភេទប្រុស អាយុ​៣៣​ឆ្នាំ ​និង​៤-ឈ្មោះ​ភន ​ស្រឿន ​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ​ចំណែក​​ជន​ជាប់​ចោទ​​៦​នាក់​ទៀត​នៅ​ក្រៅ​ឃុំ ១-ឈ្មោះ​ហង្ស ​ផល ភេទប្រុស អាយុ​​៤៨​ឆ្នាំ ​២-ឈ្មោះ​ហេង គឿន ភេទប្រុស អាយុ​៣១​ឆ្នាំ ៣-ឈ្មោះ​ម៉ៅ វាសនា ​ភេទប្រុស​ អាយុ​៣២​ឆ្នាំ ​៤-ឈ្មោះ​ផាត់ សារឿន ភេទប្រុស អាយុ​៥៧​ឆ្នាំ ​៥-ឈ្មោះ​ម៉ា ឆាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ និង​៦-ឈ្មោះ​​គង់ វណ្ណៈ ភេទប្រុស អាយុ​៥៣​ឆ្នាំ ។

ដោយឡែក​​ជនដែល​គេច​ខ្លួន​៣​នាក់ ​១-ឈ្មោះ​ប៊ុន រដ្ឋា ២-ឈ្មោះ​​ប៊ុន ឆន និង​៣-ឈ្មោះ​​សុខ តុង ។ ​ក្នុង​​ចំណោម​​១៣​នាក់ ​មាន​៩​នាក់ ជាប់​ចោទ​ពីបទ​ប្រឆាំង​​នឹង​​អ្នក​រាជ​​ការ​សាធារណៈ​​មាន​ស្ថាន​ទម្ងន់​​ទោស​​កុប​កម្ម​ ជ្រៀត​​ជ្រែក​ដោយ​ខុស​ច្បាប់ ​នៅក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ​​កាន់​កាប់​ ឬ​ដឹក​ជញ្ជូន​អាវុធ​​ដោយ​​គ្មាន​​ការ​អនុ​ញ្ញាត​​ប្រើ​ប្រាស់​​លិខិត​ ឬ​ឯក​សារ​​ដែល​បង្កើត​​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ និង​ញុះ​ញង់​ឱ្យ​ប្រជា​ពល​រដ្ឋ​កាន់​កាប់​អាវុធ​​ប្រឆាំង​នឹង​អាជ្ញា​ធរ​​ស្រប​ច្បាប់ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕