រាជធានីភ្នំពេញ ៖ ថ្ងៃទី២៧ កញ្ញា ២០១២ មានអតិថិជនចំនួន៣៥រូបត្រូវបានជ្រើសរើសពីការចាប់រង្វាន់ផ្សងសំណាងមួយដែលមានឈ្មោះថា «បង់វិក្កយបត្រក៏អាចឈ្នះរង្វាន់» ។ ការចាប់រង្វាន់នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កញ្ញា ២០១២ កន្លងទៅ វេលាម៉ោង៤រសៀលតាមរយៈគេហទំព័រ ៖ www.digi.com.kh/payments/luckydraw ។ រង្វាន់មានដូចជានាឡិកាដៃម៉ាក LinkWatch ចំនួន៥រង្វាន់ ដែលទទួលបានការឧបត្ថម្ភពីហាងលក់វត្ថុអនុស្សាវរីយ៍ហ្គីវសប (Gift Shop) ដែលជាហាងលក់វត្ថុអនុស្សាវរីយ៍ និងនាំចូលផ្តាច់មុខនាឡិកាដៃម៉ាក LinkWatch និងទឹកប្រាក់សុទ្ធ១០ដុល្លារចំនួន១០រង្វាន់ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនបង់ប្រាក់ចល័ត Top Up Express Payment និង USB Flash ចំនួន២០រង្វាន់ទៀតផងដែរ។
ឌីជីបានបង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឱ្យបែរមកបង់ប្រាក់តាមវិធីដែលងាយស្រួលជាងមុន ចំណេញទាំងពេលវេលា និងថវិកា ដោយពួកគាត់មិនចាំបាច់មកកាន់ការិយាល័យឌីជីឡើយ គឺគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗអតិថិជនឌីជីទាំងអស់នឹងត្រូវបានរាប់បញ្ចូលក្នុងការចាប់ឆ្នោតដោយស្វ័យប្រវត្តិ ។ លក្ខខណ្ឌទាំងនោះគឺតម្រូវឱ្យរាល់អតិថិជនត្រូវបង់វិក្កយបត្រឌីជីតាមរយៈម៉ាស៊ីនថប់អាប់ (Top-up) ដែលជាប្រព័ន្ធបង់វិក្កយបត្រឌីជីដ៏ទំនើបជាងគេនាពេលបច្ចុប្បន្ន ដោយម៉ាស៊ីនជាអ្នកទទួលលុយដោយផ្ទាល់ពីលោកអ្នក ។ ឥឡូវនេះម៉ាស៊ីនថប់អាប់មានទីតាំងចំនួនជាង២០កន្លែងក្នុងរាជធានីភ្នំពេញ ឬក៏អាចបង់តាមរយៈសេវាកម្មវីង ឬធនាគារជាដៃគូរបស់ឌីជីដែលមានដូចជា ធនាគារអេប៊ីអេ (ABA) ធនាគារអេស៊ីលីដា (ACLEDA) និងធនាគារអេអិុនហ្សិត រ៉ូយ៉ាល់ (ANZ Royal) ដែលមានការណែនាំអំពីវិធីបង់ប្រាក់នៅក្នុងគេហទំព័រ http://www.digi.com.kh/payments/ ។
ចំណែកអតិថិជនដែលបង់ថ្លៃ៥ខែទុកជាមុនក៏ត្រូវបានរាប់បញ្ចូលក្នុងការចាប់ឆ្នោតនេះផងដែរ ។ គួរបញ្ជាក់ថា ការបង់ប្រាក់ទាំងនេះត្រូវបានកំណត់ត្រឹមថ្ងៃទី៥ នៃខែនីមួយៗជារៀងរាល់ខែ ។
សូមជំរាបផងដែរថា កម្មវិធីនេះនឹងត្រឡប់មកវិញម្តងទៀតសម្រាប់អ្នកបង់វិក្កយបត្រឌីជីនៅខែកញ្ញា ២០១២ លោកអ្នកអាចចាប់ផ្តើមបង់ពីចុងខែសីហា នេះតទៅ ។ ដូច្នេះចំពោះអតិថិជនឌីជីទាំងអស់ដែលមិនទាន់បានឈ្នះក៏នៅមានឱកាសដើម្បីឈ្នះរង្វាន់ជាច្រើនទៀតពីកម្មវិធីនេះផងដែរ ដោយគ្រាន់តែធ្វើការបង់ប្រាក់តាមវិធីដែលបានជំរាបជូនខាងលើប៉ុណ្ណោះ ។ សម្រាប់ព័ត៌មានលំអិតអំពីកម្មវិធីនេះសូមចូលទៅកាន់គេហទំព័រ www.digi.com.kh/payments/luckydraw ៕
ចែករំលែកព័តមាននេះ