ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សន្តិ​សុខ​រោង​ចក្រ​ត្រូវ​ឃាត​ករ​បន្លំ​ក្នុង​ហ្វូង​កម្ម​ករ​ចាក់​សម្លា.ប់​ដោយ​អាវុធ​មុខ​ស្រួច​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ អំពើ​មនុស្ស​​​ឃាត​​​មួយ​​​​បង្កឡើង​​ដោយ​ជន​ពុំ​ស្គាល់​មុខ​​​បាន​យក​អាវុធ​​​​មុខ​ស្រួច​​​ទៅ​ចាក់​​​​ប្រធាន​​​សន្តិសុខ​​​រោង​ចក្រ​​​​​​​វិន សាស៊ូ ស្ថិ​ត​នៅ​ក្នុង​ភូមិ​​អង្គ​សុគន្ធា​​ ឃុំ​មហា​ឫស្សី​​ ស្រុក​​គង​ពិសី​ ​ខណៈ​ដែល​កម្មករ​​កម្មការិនី​​​កំពុង​ចេញ​ពី​​ធ្វើការ​បន្ថែម​ម៉ោង​​​​នៅវេលា​​ម៉ោង​៧យប់​​​ ថ្ងៃទី​​​២៧ កញ្ញា ។ ហេតុ​ការណ៍​នេះ ​​​​បណ្តាល​​ឱ្យ​ប្រធាន​​​​​សន្តិ​សុខ​​​​ស្លា.ប់​ក្រោយ​ពី​​ភ្ញាក់​ផ្អើល​បម្រុង​យក​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរព្យាបាល​​ឯក​ជន​មួយ​ក្នុង​ផ្សារ​​ត្រាំ​ខ្នារ ។

ខេត្ត​កំពង់​ស្ពឺ​ ៖ អំពើ​មនុស្ស​​​ឃាត​​​មួយ​​​​បង្កឡើង​​ដោយ​ជន​ពុំ​ស្គាល់​មុខ​​​បាន​យក​អាវុធ​​​​មុខ​ស្រួច​​​ទៅ​ចាក់​​​​ប្រធាន​​​សន្តិសុខ​​​រោង​ចក្រ​​​​​​​វិន សាស៊ូ ស្ថិ​ត​នៅ​ក្នុង​ភូមិ​​អង្គ​សុគន្ធា​​ ឃុំ​មហា​ឫស្សី​​ ស្រុក​​គង​ពិសី​ ​ខណៈ​ដែល​កម្មករ​​កម្មការិនី​​​កំពុង​ចេញ​ពី​​ធ្វើការ​បន្ថែម​ម៉ោង​​​​នៅវេលា​​ម៉ោង​៧យប់​​​ ថ្ងៃទី​​​២៧ កញ្ញា ។ ហេតុ​ការណ៍​នេះ ​​​​បណ្តាល​​ឱ្យ​ប្រធាន​​​​​សន្តិ​សុខ​​​​ស្លាប់​ក្រោយ​ពី​​ភ្ញាក់​ផ្អើល​បម្រុង​យក​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរព្យាបាល​​ឯក​ជន​មួយ​ក្នុង​ផ្សារ​​ត្រាំ​ខ្នារ ។

លោក​​​អនុសេនីយ៍​​ឯក​ទុយ​ ថេ​ន​ អធិការ​​​​រង​​នគរ​បាល​​​ស្រុក​គង​ពិសី​ ទទួល​បន្ទុក​​ការ​ងារ​ព្រហ្ម​ទណ្ឌ​​បាន​ឱ្យ​ដឹង​​ថា ​ប្រធាន​​​សន្តិ​សុខ​​ប្រចាំ​រោង​ចក្រ​​​​​ដែលត្រូវ​ជន​មិន​ស្គាល់​មុខ​​​​​ចាក់​សម្លាប់​នេះ​ឈ្មោះ​ចេន វិចិត្រ​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​មាន​​​ទី​លំនៅ​​​​ភូមិដារ ឃុំ​ដារ​​ ស្រុក​កំពង់​​​លែង​ ខេត្ត​​កំពង់​ឆ្នាំង​ ជា​សន្តិសុខ​​​របស់​ក្រុម​ហ៊ុន​​​ខាំបូស៊ីក​ ។ 

ពេលដល់​​ម៉ោង​ចេញ​​ពី​រោង​ចក្រ​ ​​កម្មករ​កម្មការិនី​​រាប់​រយ​នាក់​​​ដែល​ធ្វើ​ការ​ថែម​ម៉ោង​​​បាន​ចេញ​​តាម​​ច្រក​ទ្វារ​​​ដើម្បី​ទៅ​កាន់​​រថយន្ត​ដែល​ចត​​​ជា​ច្រើន​​គ្រឿង​​នៅ​មុខ​រោង​ចក្រ ។ ខណៈ​​​​​​​​​នោះ​ក៏​មាន​​ជន​ពុំ​​ស្គាល់​មុខ​​បន្លំ​​​ខ្លួន​ក្នុង​ហ្វូង​​​​កម្មករ​​​​កម្មការិនី​​​​ប្រជ្រៀត​​ទៅ​ជិត​ប្រធាន​​​សន្តិសុខ​រោង​ចក្រ​​ ហើយ​យក​​​អាវុធ​​មុខ​​ស្រួច​​​ចាក់​សំដៅ​​​ឈ្មោះ​ចេន វិចិត្រ​ តែម្តង​ ខណៈ​​​ដែល​ជន​រង​គ្រោះ​​កំពុង​ឈរ​យាម​​ច្រក​ចេញ​ពី​ក្នុង​របង​រោង​ចក្រ​ បណ្តាល​ឱ្យ​​ដួល​ហូរ​​ឈាម​​ជោក​ខ្លួន​ផ្អើល​ដល់​​​កម្មករ កម្មការិ​នី​​​​​ភិត​ភ័យ​​​​ស្លន់​ស្លោ​​​​​​​រត់​ជាន់​គ្នា​ ។ ក្នុង​ហេតុ​ការណ៍​នេះ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​​​​ដួល​​សន្លប់​​​ ​ហើយ​កម្មករ​​​​និង​សន្តិ​សុខ​​​​​ឯទៀត​ដែល​​​​ស្ថិត​នៅ​​ទី​នោះ​បាន​​មក​ជួយ​​លើ​ក​​​ជន​រង​គ្រោះ​​បម្រុង​យក​ទៅ​សង្គ្រោះ​​តែ​បានស្លាប់​​​​បាត់​ទៅ​ហើយ​ ។

ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​និយាយ​ថា ពេល​នេះ​ពុំ​ទាន់​​​​​ដឹង​ថាអាវុធ​នោះជា​កាំបិត​​​ធម្មតា ឬ​កាំបិត​សាំង​​គីម​ ឬ​ជា​ដែក​ឆាប​​​ទេ ​​ដែល​ជន​មិនស្គាល់​​មុខ​ប្រើ​ប្រាស់​សម្រាប់​ចាក់​​គ្រាន់​តែ​​​ជំហាន​ដំបូង​កំណត់​​ថា​ជា​អាវុធ​មុខ​ស្រួច​​​​និង​ត្រូវ​​ជន​ល្មើស​​​​ចាក់​​ចំ​កណ្តាល​​​ទ្រូង​​​ ។ តាម​ការ​សន្និដ្ឋាន គឺជា​រឿង​គំនុំ​​លើ​អ្វី​មួយ​​​​តែ​​ពុំទាន់ច្បាស់​​​​លាស់​នៅឡើយ​​ ។ ​ករណី​នេះ​ សមត្ថ​កិច្ច​​​កំពុង​ស្រាវ​ជ្រាវ​​​​យ៉ាង​សកម្ម​​បំផុត​ ហើយ​​សព​ត្រូវ​បាន​​​​​ប្រគល់​​​​ឱ្យ​បង​ប្អូន​​នៅ​​ឯ ខេត្ត​​​​កំពង់​ឆ្នាំង​​​នាំ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ៕