ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​លែង​​ការ​ចោទ​ប្រកាន់​​លោក​ស្រី ទេព កុលាប ​ចំណែក​លោក​​ហេង ឈាង បង្វិល​​សំណុំរឿង​​ជូនសាលា​ឧទ្ធរណ៍​​ស៊ើប​​អង្កេត​ឡើង​វិញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ចៅ​ក្រម​ ឃឹម ​ប៉ុន ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​​​តុលាការ​កំពូល​​លើ​អង្គ​សវនា​ការ​​សំណុំ​រឿងបាត់​បង់​ប្រាក់​រាប់​សិប​​លាន​ដុល្លារ​មិន​ច្បាស់​លាស់​​រវាង​លោក​ឧកញ៉ា​ ​កុក អាន និង​លោក​ស្រី ទេព ​កុលាប-ហេង ឈាង បាន​​ប្រកាសសាល​ដីកា​កាល​ពី​​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​​២៨ កញ្ញា ​២០១២ ​នៅ​ចំពោះ​​មុខ​អ្នក​​ចូល​រួម​រាប់​សិប​នាក់​​នៅខាងក្នុង និង​រាប់​រយ​នាក់​នៅខាងក្រៅ ខណៈ​​បញ្ចប់​សវនា​ការ​​ជំនុំ​ជម្រះ​​ថា លោក​ស្រី ទេព កុលាប ត្រូវ​​បាន​លើក​​លែង​ការ​ចោទប្រកាន់

រាជធានីភ្នំពេញ ៖ ​លោក​ចៅ​ក្រម​ ឃឹម ​ប៉ុន ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​​​តុលាការ​កំពូល​​លើ​អង្គ​សវនា​ការ​ ​សំណុំ​រឿងបាត់​បង់​ប្រាក់​រាប់​សិប​​លាន​ដុល្លារ​មិន​ច្បាស់​លាស់​​រវាង​ លោក​ឧកញ៉ា​ ​កុក អាន និង​លោក​ស្រី ទេព ​កុលាប-ហេង ឈាង បាន​​ប្រកាសសាល​ដីកា​កាល​ពី​​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​​២៨ កញ្ញា ​២០១២ ​នៅ​ចំពោះ​​មុខ​អ្នក​​ចូល​រួម​រាប់​សិប​នាក់​​នៅខាងក្នុង និង​រាប់​រយ​នាក់​នៅខាងក្រៅ ខណៈ​​បញ្ចប់​សវនា​ការ​​ជំនុំ​ជម្រះ​​ថា លោក​ស្រី ទេព កុលាប ត្រូវ​​បាន​លើក​​លែង​ការ​ចោទប្រកាន់​​ទាំងស្រុង​ រីឯ​លោក​ហេង ឈាង ​ជា​ស្វាមី​​ត្រូវ​បង្វិល​​សំណុំ​រឿង​​ជូន​សាលា​ឧទ្ធរណ៍​​បើក​ការ​​ស៊ើប​ អង្កេត​​ និងជម្រះ​​ឡើងវិញ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕