ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ថ្ម​​មួយ​កន្លែង​​​​កំពុង​​​​រង​ការ​ខូច​ខាត​​​​ធ្លុះ​ធ្លាយ​​​​ ប្រជា​ពលរដ្ឋ​​​ព្រួយ​បារម្ភ​​​ខ្លាច​​​ធ្វើដំណើរ​​លែង​កើត​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ស្ពាន​ថ្ម​​​​​មួយ​កន្លែង​​​​ដែល​បាន​សាងសង់​​​​​​ឡើង​ក្នុង​អំឡុង​​ទសវត្ស​​​ឆ្នាំ​១៩៩០​ ​បាន​រង​នូវ​ការ​​ខូច​ខាត​​​ជា​បណ្តើរ​ៗហើយ​​ដោយ​សារ​តែ​ស្ពាន​​​​នោះ​មាន​កម្រាស​់​ស្តើង​​ពេក​ហើយ​ក្នុង​​មួយ​ថ្ងៃ​​​​ៗ​មាន​រថយន្ត​តូច​ធំ​​គ្រប់​ប្រភេទ​​​បើក​ឆ្លង​កាត់​​​​​ ជា​ពិសេស​​​រថយន្ត​ដឹក​កម្មករ​​ចេញ​ពី​ភូមិ​​​​ទៅ​ធ្វើការ​​​នៅ​តាម​រោង​ចក្រ​​នានា​ ។ ពេល​នេះ​​តួ​ស្ពាន​​ត្រូវ​បាន​ប្រទះ​​ឃើញ​​​​​មាន​ការ​ធ្លុះ​ធ្លាយ​​​ទំហំ​ធំៗ​ចំនួន​​​​

ខេត្ត​កណ្តាល​ ៖ ស្ពាន​ថ្ម​​​​​មួយ​កន្លែង​​​​ដែល​បាន​សាងសង់​​​​​​ឡើង​ក្នុង​អំឡុង​​ទសវត្ស​​​ឆ្នាំ​១៩៩០​ ​បាន​រង​នូវ​ការ​​ខូច​ខាត​​​ជា​បណ្តើរ​ៗហើយ​​ដោយ​សារ​តែ​ស្ពាន​​​​នោះ​មាន​កម្រាស​់​ស្តើង​​ពេក​ហើយ​ក្នុង​​មួយ​ថ្ងៃ​​​​ៗ​មាន​រថយន្ត​តូច​ធំ​​គ្រប់​ប្រភេទ​​​បើក​ឆ្លង​កាត់​​​​​ ជា​ពិសេស​​​រថយន្ត​ដឹក​កម្មករ​​ចេញ​ពី​ភូមិ​​​​ទៅ​ធ្វើការ​​​នៅ​តាម​រោង​ចក្រ​​នានា​ ។ ពេល​នេះ​​តួ​ស្ពាន​​ត្រូវ​បាន​ប្រទះ​​ឃើញ​​​​​មាន​ការ​ធ្លុះ​ធ្លាយ​​​ទំហំ​ធំៗ​ចំនួន​​​​២កន្លែង​​​​​​ចេញ​សរសៃ​ដែក​តែម្តង​ ។ ប្រជា​ពលរដ្ឋ​​​មានការ​ព្រួយ​បារម្ភ​​​​យ៉ាង​ខ្លាំង​​​​ ខ្លាច​​​ស្ពាន​ខាង​លើ​បាក់​ក្នុង​ថ្ងៃ​ណាមួយ​​​ធ្វើដំណើរ​​ទៅមក​លែង​កើត​​​​ ។

ប្រជា​ពលរដ្ឋ​​​បាន​ឱ្យដឹងថា ស្ពាន​ថ្ម​​នោះ​គឺ​ជា​ស្ពាន​​​​ឆ្លង​​អូរ​ស្ថិត​​នៅតាម​ផ្លូវ​​​លំ​ចម្ងាយ​​ប្រមាណ​ជាង​១០០ម៉ែត្រ​​​ពីវត្ត​​ទាន់​អរ ភូមិ​ទួល​ខ្លុង​ ឃុំ​ទួល​ព្រិច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​ តភ្ជាប់​​​​ពី​ផ្លូវ​បែក​ចាន​​​​ភ្នំ​ប្រសិទ្ធ​​ឆ្ពោះ​ទៅ​​សាលា​​ឃុំ​​ទួល​ព្រិច​ និង​​បែក​ទៅ​ជាប់​​ជាមួយ​ផ្លូវ​ជាតិ​​​លេខ​៥១​​​​ផង​ដែរ ។ ស្ពាន​នេះ​តាម​ការ​ប៉ាន់​ស្មាន​​​មាន​បណ្តោយ​ប្រវែង​​​ប្រមាណ​​២០​ម៉ែត្រ​ទទឹង​ប្រហែល​​​៨​ម៉ែត្រ​​។ អ្នក​ខ្លះ​និយាយ​ថា ​ព្រះ​សង្ឃ​​ក្នុងវត្ត​​ទាន់​អរ​នោះ​​ជា​អ្នក​កសាង​​​កាល​ពី​អំឡុង​​​​​ទសវត្ស​​​​ឆ្នាំ​​១៩៩០​​​ ដែល​ពេល​នេះ​​​មាន​អាយុ​ជាង​២០​ឆ្នាំ​ហើយ ។
ប្រជា​ពលរដ្ឋ​​​បានបន្ត​ថា ស្ពាន​នោះ​​​មាន​សារ​សំខាន់​​​ណាស់​សម្រាប់​ពួក​គាត់​នៅតំបន់​នេះ​ ។

ពេល​នេះ​ស្ពាន​​បាន​រង​ការ​​ធ្លុះ​ធ្លាយ​​​ចំនួន​២​កន្លែង​ធំៗ​​នៅត្រង់​ចំណុច​​​​​គម្លាត​​ពី​គល់​ស្ពាន​​​ខាង​កើត​ផ្នែក​ខាង​​ឆ្វេង​ដៃ​​​ប្រវែង​​២ម៉ែត្រ​ ទំហំ​ប៉ុន​​​ចង្អេ​រ​និង​នៅ​ត្រង់​​​​ចំណុច​គម្លាត​​​ស្ពាន​ខាង​លិច​​​​ផ្នែក​ខាង​ស្តាំ​​​ដៃ​ប្រវែង​​​​៣ម៉ែត្រ​​​​មាន​ទំហំ​​​​ប្រហែល​​​១ម៉ែត្រ​​​ ចេញ​សរសៃ​​ដែក​ ឯកន្លែង​ខ្លះ​ទៀត​​​​​អត់​ធ្លុះ​ធ្លាយ​ទេ​​​​តែ​ចេញ​សរសៃ​​​ដែក​​តែម្តង​​​មិនយូរ​ប៉ុន្មាន​ប្រាកដ​​​​ជា​ត្រូវ​បាក់​ហើយ ។

ប្រជា​ពលរដ្ឋ​​​​បាន​បន្ត​ថា ​កន្លងម​ក​​ព្រះសង្ឃ​​​បាន​ធ្វើការ​ជួស​ជុល​​​​ជា​បន្ត​បន្ទាប់​​​ តែ​ពេលនេះ​បាន​រង​​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ព្រោះ​មិនអាច​ទ្រាំ​​​ទ្រទម្ងន់​​​​រថយន្ត​ដឹក​ធុន​ធ្ងន់​​បាន ។ មិន​​​ទាន់​ឃើញ​​អាជ្ញាធរ​​ឃុំ​-ស្រុក​ទៅ​ពិនិត្យ​​មើល​ឬ​មាន​​​វិធាន​ការ​​​ជួស​ជុល​​​បែបណា​នៅឡើយ​ទេ ។ បើ​អាជ្ញា​ធរ​​​មិនអើ​ពើ​​​​ទេ​ ពួក​គាត់​​​បារម្ភ​ខ្លាច​​​ថ្ងៃណា​មួយ​​ស្ពាន​​នោះ​បាក់​​ឆ្លង​​លែង​កើត​​​​ឬអាច​​បង្ក​​ឱ្យ​មាន​គ្រោះ​ថ្នាក់​​​ទៀត​ផង​ ៕