ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ជើងគោក​ ជំនន់​ទឹកភ្លៀង​​វាយ​ប្រហារ​នៅ​លំនៅ​ឋាន​ពល​រដ្ឋ​​៧០​ខ្នង ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅតែ​គំរាម​

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ពីខេត្តព្រះសីហនុឯណោះវិញ មានសេចក្តីរាយការណ៍​មកថា ផ្ទះប្រជាពលរដ្ឋជាង៧០ខ្នងនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បាន​ទទួលរងនូវការលិចលង់ដោយសារជំនន់ទឹកភ្លៀងកាលពីអធ្រាត្រ​ឈានចូល​ថ្ងៃទី២៨ កញ្ញា ២០១២ និង​ប្រជា​ពល​រដ្ឋជា​ច្រើន​គ្រួសារ​​ត្រូវបានអាជ្ញាធរ​ជម្លៀស​ទៅ​កាន់​ទី​ទួលសុវត្ថិភាព ។

នេះបើយោងតាមនាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម លោក​ចាន់ យុត្ថា ​​ប្រាប់​​កោះសន្តិ​ភាពតាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី២៨ កញ្ញា ២០១២នេះ ។
លោកនាយកខុទ្ទកាល័យក្រសួងធនធានទឹកបានបញ្ជាក់ដែរថា មកទល់ពេលនេះ ប្រព័ន្ធ​សម្ពាធទាបបាននិង​កំពុងមានឥទ្ធិ​ពលមក​លើព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅឡើយបង្កឲ្យមាន​ភ្លៀងធ្លាក់ច្រើននៅទូទំាងប្រទេស ហើយថានៅខេត្តព្រះសីហនុកាលពីយប់មិញនេះទឹកភ្លៀងមានកម្ពស់ដល់ទៅ​៤១០​មីលី្ល​ម៉ែត្រ បណ្តាលឲ្យ​មាន​ជំនន់ទឹកភ្លៀងកើតមានភ្លាមៗតែម្តងនៅស្រុកព្រៃនប់ ជាពិសេសនៅឃុំជើងគោ ។

លោក​ចាន់ យុត្ថា បានបញ្ជាក់ឲ្យដឹងទៀតថា ព្យុះឈ្មោះ​ជីឡាវ៉ាត់ ដែលកំពុងបោកបក់លើប្រទេសចិន និងកំពុងស្ថិតនៅភាគខាង​កើត​ប្រទេស​តៃវ៉ាន់​នោះ ពុំមានឥទ្ធិ​ពលមកលើប្រទេសកម្ពុជានោះទេ។ អ្វីដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅពេលនេះ ដោយសារតែប្រព័ន្ធ​សម្ពាធទាបតែប៉ុណ្ណោះ ។ ចំណែកឯស្ថាន​ភាពទឹក​ជំនន់នៅ​ទន្លេ​មេគង្គនោះ មិនទាន់មានអ្វីប្រែប្រួលនោះទេ គឺទឹកមានកម្រិតទាបណាស់ពី​២,២០​ទៅ​២,៣០ម៉ែត្រ នៃ​កម្ពស់​ទឹក​ដែល​ត្រូវប្រកាសអាសន្ននោះ ។

យ៉ាងណាក៏ដោយ​លោកនាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ដែរថា ក្រសួងធនធាន​ទឹកនៅ​តែបន្តតាម​ដាន​ធាតុ​អាកាស​តទៅ​ទៀត ពី​ព្រោះ​មកទល់នឹងពេលនេះមានព្យុះតែមួយគត់ដែលមានឥទ្ឋិពលមកលើអាងទន្លេមេគង្គ គឺព្យុះទី១៤ ឈ្មោះ​តៃតាក់។ លោក​ចាន់ យុត្ថា បន្ត​ថា មកទល់ពេល​នេះកើត​មានព្យុះចំនួន១៩ ហើយ​​ក្នុងឆ្នាំនេះ ក្នុងចំណោមព្យុះទំាង១៩ មានព្យុះធំដល់ទៅ​១៣ ៕