ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុម​​​មិត្ត​ភាព​​សភា​ថៃ​-​កម្ពុជា​​សន្យា​​នឹង​ពង្រីក​​កិច្ច​សហ​ប្រ​តិបត្តិ​ការ​កាន់​តែ​ខ្លាំង​ជាមួយ​កម្ពុជា

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និងថៃបានឯកភាពគ្នា​បន្តពង្រឹងពង្រីកនិង​កិច្ចសហប្រតិបត្តិការផ្នែក​នីតិប្បញ្ញត្តិ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ និងស្អិតរមួត ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចប្រធានរដ្ឋសភា ហេង សំរិន ជាមួយសមា​ជិក​ព្រឹទ្ធ​សភាថៃ និងជាប្រធាន​ក្រុមមិត្តភាព​​សភាកម្ពុជា-ថៃ លោកផាយ៉ាត ថង​ជឿន នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាល​

រាជ​ធានីភ្នំពេញ ៖  ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និងថៃបានឯកភាពគ្នា​បន្តពង្រឹងពង្រីកនិង​កិច្ចសហប្រតិបត្តិការផ្នែក​នីតិប្បញ្ញត្តិ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ និងស្អិតរមួត ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចប្រធានរដ្ឋសភា ហេង សំរិន ជាមួយសមា​ជិក​ព្រឹទ្ធ​សភាថៃ និងជាប្រធាន​ក្រុមមិត្តភាព​​សភាកម្ពុជា-ថៃ លោកផាយ៉ាត ថង​ជឿន នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ កាល​ពីវេលា​ម៉ោង៩ព្រឹកថ្ងៃទី២៨ កញ្ញា ២០១២នេះ ។

ក្រៅពីការ​បន្តរឹតចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហ​ប្រតិបត្តិការវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេស​ទំាង២ លោកសមាជិក​ព្រឹទ្ធ​សភាថៃ ក៏បាន​ស្នើឲ្យមានកិច្ចសហប្រតិបត្តិការដូចគ្នានេះនៅតាម​ព្រំដែន ជាពិសេសប្រជាពលរដ្ឋដែល​រស់​នៅក្បែរភូមិផងរបង​ជាមួយ​តាមបន្ទាត់ព្រំដែន នោះថែមទៀត ។

ក្នុងឱកាសនោះ​ដែរ លោក ផាយ៉ាត ថងជឿន សមាជិកព្រឹទ្ឋសភាថៃ និងជាប្រធាន​ក្រុមមិត្តភាព​សភាកម្ពុជា-ថៃ ក៏បានស្នើអញ្ជើញសម្តេច​ប្រធាន ហេង សំរិន ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ក្នុងពេលវេលាសមស្របណាមួយ ។
គួរបញ្ជាក់ថា មុននឹង​បិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ​កម្ពុជាដោយចាប់ផ្តើមពីថ្ងៃ​ទី២៦ កញ្ញា ២០១២នោះមក នៅ​ថ្ងៃទី២៩ កញ្ញា​ស្អែកនេះ លោកសមាជិកព្រឹទ្ធសភា​ថៃ និងជាប្រធានក្រុមមិត្តភាពស​ភាកម្ពុជា-ថៃ និងគណៈប្រតិភូ៦​រូបផ្សេង​ទៀត នឹងអញ្ជើញទៅ​ទស្សនា​ប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែត​កោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕