ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោ​កហោ ណាំហុង ​ជួបជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​​ក្រៅ​មហា​សន្និ​បាត​អ.ស.ប

12 ឆ្នាំ មុន

លោក​ហោ ណាំហុង ​ឧប​នាយករដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រ​​តិបត្តិ​ការ​​អន្តរ​ជាតិ​​កម្ពុជា ​បាន​ជួប​ពិភាក្សា​កាលពី​ថ្ងៃទី​២៦ កញ្ញា ​កន្លងមក​នេះ ​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរ​ទេសចិន ​លោក​ YANG JIECHI ​នៅខាង​ក្រៅ​​សម័យ​ប្រជុំ​លើក​ទី​៦៧​នៃ​មហា​សន្និ​បាត​​អ.ស.ប ។

ក្នុងពេល​ជួបពិភាក្សា​គ្នា​នោះ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​បាន​រំលឹក​ថា ​ចិន​និងកម្ពុជា​បាន​ថែ​រក្សា​ចាប់​​តាំង​ពី​យូរលង់​មក​ហើយ ​នូវទំនាក់​ទំនង​មិត្ត​ភាព​ជាមួយគ្នា ​។ ​ប្រទេស​ចិន​ ​ត្រៀម​ធ្វើ​ការ​ជាមួយ​កម្ពុជា ​ដើម្បី​ថែរក្សា​ការជំរុញ​ទំនាក់​ទំនង​នោះ ​តាម​រយៈ​ការផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្នា​កម្រិត​ខ្ពស់​ទៅវិញទៅ​មក​សំដៅ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម ​និងសេដ្ឋកិច្ច ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ និងការសម្របសម្រួល​ក្នុង​កិច្ច​ការតំបន់​និង​អន្តរជាតិ ​ហើយនិយាយ​​ជា​រួម​សំដៅ​បង្កើន​កម្រិត​នៃការ​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី ​។

ចំណែក​លោក​ហោ ណាំហុង ​អះ​អាង​ថា កម្ពុជា​ផ្តល់​សា​រសំខាន់ ​យ៉ាង​ធំធេង​ដល់​ទំនាក់​ទំនង​ជាមួយ​ចិន ​ហើយ​ចង់​ពង្រឹង​កិច្ច​សហ​ប្រតិ​បតិ្ត​ការជាប់​ជា​កិច្ច​​រវាង​ប្រទេស​ទាំង២​ ។ លោក​បន្តថា ​កម្ពុជា​និងចិន​មានជំហរ​ប្រហាក់​ប្រហែល​​គ្នា ​​លើ​បញ្ហា​តំបន់​និងអន្តរ​ជាតិ​​ទាំងឡាយ​ ។ ​លោក​មាន​ប្រសាសន៍​ថា ​កម្ពុជា​នឹងបន្ត​ធ្វើការ​ដោយ​​ជិតស្និទ្ធ​ជាមួយ​ចិន ​ហើយ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ ដែល​មាន​ផល​ប្រយោជន៍រួម​ ៕