ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត និង​សាស្ត្រាចារ្យ​​ប្រមាណ​៥០០​នាក់ ​រង់ចាំ​ស្តាប់​​លទ្ធ​ផល​ជ​ម្រះ​​ក្តី​​ឧកញ៉ា កុក អាន និង​លោក​ស្រី ទេព កុលាប-ហេង ឈាង ក្រោម​តំណក់​ភ្លៀង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹក​នេះ​​​ទី​២៨ កញ្ញា ២០១២ ​គេ​ឃើញ​​ក្រុម​និស្សិត​​ និង​សាស្ត្រា​ចារ្យ​ប្រមាណ​៥០០​នាក់ ​បាន​ទៅ​កក​កុញ​​មុខ​តុលា​ការ​កំពូល​ (ខ្លះ​​បាន​ចូល និង​ខ្លះ​មិន​បាន​ចូល​ទៅ​​ខាងក្នុង) ​ដើម្បី​រង់ចាំ​ស្តាប់​លទ្ធ​ផល​​អង្គ​សវនា​ការ​ជម្រះ​ក្តី​​លោក​ហេង ឈាង ​និង​លោក​ឧកញ៉ា ​កុក អាន ក្រោម​តំណក់​​​គ្រាប់​ភ្លៀង​​ និងខ្យល់​រងា​ញាប់​ញ័រ​អង្គ​ប្រាណ​គ្រប់ៗ​គ្នា ។

រាជធានីភ្នំពេញ ៖ ​ព្រឹក​នេះ​​​ទី​២៨ កញ្ញា ២០១២ ​គេ​ឃើញ​​ក្រុម​និស្សិត​​ និង​សាស្ត្រា​ចារ្យ​ប្រមាណ​៥០០​នាក់ ​បាន​ទៅ​កក​កុញ​​មុខ​តុលា​ការ​កំពូល​ (ខ្លះ​​បាន​ចូល និង​ខ្លះ​មិន​បាន​ចូល​ទៅ​​ខាងក្នុង) ​ដើម្បី​រង់ចាំ​ស្តាប់​លទ្ធ​ផល​​អង្គ​សវនា​ការ​ជម្រះ​ក្តី​​លោក​ហេង ឈាង ​និង​លោក​ឧកញ៉ា ​កុក អាន ក្រោម​តំណក់​​​គ្រាប់​ភ្លៀង​​ និងខ្យល់​រងា​ញាប់​ញ័រ​អង្គ​ប្រាណ​គ្រប់ៗ​គ្នា ។

​​​សូម​បញ្ជាក់ថា រឿង​ក្តី​​បាត់​​ប្រាក់​ជាង​​៥៨​លាន​​ដុល្លារ បាន​ធ្វើ​ឱ្យ​​កក្រើក​​រញ្ជួយ​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ​​២០១១ ​​​ឆ្លង​ចូល​​ស្ទើរ​ពេញ​មួយ​ឆ្នាំ​​២០១២​នេះ​ទៀត​ រវាង​​ឧកញ៉ា ​​កុក អាន ​និង​លោក​​ហេង ឈាង-​លោក​ស្រី​ទេព ​កុលាប ​ជា​សាកល​​​វិទ្យា​ធិការ​​នៃ​​សាកល​វិទ្យា​ល័យ​​ភ្នំ​​ពេញ​​អន្តរ​ជាតិ​​ ។

រឿង​ដែល​​​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នេះ​គឺ​មាន​​និស្សិត​​ និង​សាស្ត្រា​ចារ្យ​​ជា​ច្រើន​​ពាន់​នាក់​​សំណូម​ពរ​​ និង​លុត​ជង្គង់​​អង្វរ​សុំ​​ទៅ​​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ឱ្យ​ជួយ​ធ្វើ​អន្តរា​គមន៍​​រក​យុត្តិ​ធម៌​​ជូន​លោក​ស្រី​​ទេព​ កុលាប ​និង​ស្វា​មី​​ ។ ចំណែក​ខាង​​ក្រសួង​​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​​​វិញ​ក៏​ធ្លាប់​​ចេញ​លិខិត​​​២​ច្បាប់​​បង្គាប់​​ឱ្យ​លោក​​​កាក់ កី ​ដែល​​ជា​​សវន​ករ​ឯក​រាជ្យ​​ឱ្យ​សរសេរ​​លិខិត​​ទៅ​ជម្រាប​តុលា​​ការ​​​កុំ​ឱ្យ​​​មាន​ការ​យល់​​ច្រឡំ​​ ព្រោះ​របាយ​ការណ៍​​របស់​លោក​​កាក់ កី ​ដែល​ធ្វើឱ្យ​ឧកញ៉ា​​កុក អាន ​ប្តឹង​លោក​​ស្រី​ទេព​ ​កុលាប ​និង​ស្វា​មី​ដាក់​ពន្ធ​នា​គារ​​ជាង​១​ឆ្នាំ​​នេះ​ គឺ​​បង្ហាញ​​តែ​ប្រតិបត្តិ​​ការ​មួយ​​ចំហៀង​​តែ​ប៉ុណ្ណោះ​ ។ លោក​​កាក់​ កី​ ​មិន​បាន​ធ្វើ​​តាម​ការ​ណែ​នាំ​​របស់​ស្ថា​ប័ន​​​អា​ណា​ព្យា​បាល​​របស់​គាត់​​ឡើយ ទើប​​នៅ​ថ្ងៃ​ទី​​១៧ ​ខែ​សីហា ឆ្នាំ​​២០១២​ ​ក្រុម​ប្រឹក្សា​​ជាតិ​គណនេយ្យ​ ក្រសួង​​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​​បាន​ធ្វើ​លិខិត​​មួយ​ច្បាប់​ជូន​​ទៅ​ប្រធាន​​តុលា​ការ​​កំពូល​ និង​អគ្គ​ព្រះ​​​រាជ​អាជ្ញា​​អម​​​តុលា​ការ​កំពូល​ដើម្បី​​ពិ​ចារណា​​​ធ្វើ​បដិ​ស​​វន​​កម្ម​លើ​​របាយ​ការណ៍​​​របស់​លោក​​កាក់​ ​កី ​និង​​បញ្ជាក់​​ថា របាយ​ការណ៍​​របស់​លោក​កាក់ កី ​ជា​របាយ​ការណ៍​​​មិន​ប្រក្រ​តី​ ​និង​មិន​​​ទាន់​អាច​​ប្រើ​បាន​​នៅ​ក្នុង​រឿង​​ក្តី​នេះ ៕​