ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រ​កាស​បូក​សរុប​លទ្ធ​ផល​ការងារច្រក​ចេញ​ចូល​តែ​មួយ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ លទ្ធ​ផល​ការ​ងារ​របស់ការិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​សាលា​ក្រុង​ច្បារ​មនចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ដល់​ខែ​សីហា ឆ្នាំ​២០១២ ត្រូវ​បាន​ធ្វើ​ការ​បូក​សរុប​នូវ​ទិន្ន​ន័យ​ការ​ងារ​ជាផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា កន្លងមក​នេះ​ ក្រោម​អធិប​តី​ភាព​លោក សឿ សុខ​ណាល់ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ជា​តំណាង​លោកអភិបាល​ខេត្ត​ តំណាងគម្រោង​​ថ្នាក់​ជាតិ លោកហ៊ុយ

ខេត្ត​កំពង់​ស្ពឺ ៖ លទ្ធ​ផល​ការ​ងារ​របស់ការិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​សាលា​ក្រុង​ច្បារ​មនចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ដល់​ខែ​សីហា ឆ្នាំ​២០១២ ត្រូវ​បាន​ធ្វើ​ការ​បូក​សរុប​នូវ​ទិន្ន​ន័យ​ការ​ងារ​ជាផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា កន្លងមក​នេះ​ ក្រោម​អធិប​តី​ភាព​លោក សឿ សុខ​ណាល់ នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ជា​តំណាង​លោកអភិបាល​ខេត្ត​ តំណាងគម្រោង​​ថ្នាក់​ជាតិ លោកហ៊ុយ ស៊ី​ធឿន អភិបាល​ក្រុង​ និង​ជា​ប្រធាន​គ្រប់​គ្រង​គម្រោង​ថ្នាក់​ក្រុង​ រួម​ទាំង​មន្ត្រី​រាជការ​ជុំ​វិញ​ក្រុង​ អាជីវ​ករ​ និង​សិស្សា​នុសិស្ស​ចូល​រួម​សរុ​ប​ជិត ៣០០​នាក់ ។

លោក​ ហ៊ុយ ស៊ី​ធឿន អភិបាល​ក្រុង​និង​ជា​ប្រធាន​គ្រប់​គ្រង​គម្រោង​ថ្នាក់​ក្រុង​ បាន​រាយ​ការណ៍​ពី​​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​​​២០១១​​​(គិតចាប់ពីខែកញ្ញា ដល់​ ខែធ្នូ ឆ្នាំ ​២០១១​ ) ​កន្លង​ទៅ​នេះ​រួម​មាន​វិស័យ​សាធា រណការ​និង​ដឹក​ជញ្ជូន​ ទទួល​បាន​ចំណូល​សរុប​ចំនួន​៥០១.៦០០​រៀល និង​​២៨៤,៨៥​ដុល្លារ,វិស័យ​ពាណិជ្ជ​កម្ម​​១៥០.០០០​រៀល​, វិស័យ​ទេស​ចរណ៍៦៣៨.០០០រៀល​, វិស័យ​នីត្យា​នុ​កូល​កម្ម​២.២៤៩.១០០រៀល​ រីឯ​វិស័យ​ផ្សេងៗ​ពុំ​ទាន់​មាន​អ្នក​ស្នើ​សុំ​នៅឡើយទេ​​ ។

លោក ហ៊ុយ ស៊ី​ធឿន​ បាន​រាយ​ការណ៍​បន្ត​ថា ជារួម​ក្នុង​ឆ្នាំ​២០១២​នេះ​ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ក្រុង​ច្បារ​មន​សម្រេច​ផ្តល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ​បាន​ចំនួន​៥៨៧​នាក់ ក្នុង​នោះ​ស្រី​២១២​នាក់​ ទទួល​បាន​ចំណូល​សរុប​ចំនួន​៣.៥៣៨. ៧០០​រៀល​​ និង​២៨៤,៨៥​ដុល្លារ​អាមេរិក​ ។  ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១២​គិត​ចាប់​ពី​ខែ​មក​រា ដល់​ខែ​មិថុនា​ សម្រេច​ផ្តល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ​មាន​វិស័យ​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ចំណូល​សរុប​៦.២៥៦.៨០០​រៀល​ និង​​៣.៥៣៦,៧៣​ដុល្លារ​អាមេរិក , វិស័យ​ពាណិជ្ជ​កម្ម​​៦.៤៧៥.០០០​​រៀល​, វិស័យ​ទេសចរណ៍​​៣.៨១៨ .០០០​រៀល​,  វិស័យ​វប្ប​ធម៌​ ១.៧០៥.០០០​រៀល​, វិស័យ​ឧស្សា​ហកម្ម​២៥៣.០០០​​​រៀល​​, វិស័យ​សំណង់​​​៥.៤៩ ០.០០០​រៀល, វិស័យ​នីត្យា​នុកូល​កម្ម​១.៦១៧​.៨០០​រៀល​,វិស័យ​កសិកម្ម​១០២.០០០​រៀល ។ ​ជារួម​នៅ​ក្នុង​ឆ្នាំ​២០១២ ចាប់​ពី​ខែ​មករា​ ដល់ខែ​សីហា ​ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ក្រុង​ច្បារ​មន​សម្រេច​ផ្តល់​សេវា​​ជូន​ប្រជា​ពល​រដ្ឋ​បាន​ចំនួន​១.១​៥៦​នាក់​ ស្រី​៣០៧​នាក់ ប្រាក់​ចំណូល​សរុប​ចំនួន​២៥.៧១៧ .៦០០​រៀល និង​​៣.៥ ៣៩,៧៣​ដុល្លារ។

លោក​ សឿ សុខ​ណាល់​ តំណាង​ប្រធាន​គ្រប់​គ្រង​គម្រោង​ថ្នាក់​ជាតិ​បាន​លើក​ឡើង​នូវ​ការ​រីក​ចម្រើន​​ជា​បឋម​ដែល​ការិ​យាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ក្រុង​សម្រេច​បាន​ ទោះ​បី​ជា​តិច​តួច​​បើ​គួប​ផ្សំ​បន្ថែម​លើកា​រផ្សព្វ​ផ្សាយ​ជា​បន្ត​ទៀត​ អាច​ឆ្នាំ​ក្រោយ​ៗ​នឹង​មាន​សេវា​ល្អ​ជា​ងនេះ​ ហើយ​​អំពើ​ពុក​រលួយ​ត្រូវ​បាន​កាត់​បន្ថយ ។ ជាង​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ​បន្ត​ទៀត​ដល់​ស្រ​ទាប់​មហា​ជន​អតិ​ថិជន​ ភ្ញៀវ​ជាតិ​ អន្ត​រជាតិ​ ដែល​ធ្វើ​ការ​លើ​​វិស័យ​ទេស​ចរណ៍ ឧស្សា​ហកម្ម​ ពាណិជ្ជ​កម្ម​ ការ​សាង​សង់​ អប់​រំ​ កសិកម្ម​ ។ល។ ត្រូវ​តែ​បញ្ជូន​ចូល​ឱ្យ​ដល់​ច្រក​ចេញ​ចូល​តែ​មួយ​កុំ​ឱ្យ​ចាក​ផុត​ពី​មុខ​ព្រួញ​សេវា​កម្ម​នេះ​ ។

លោក​ក៏​បាន​សង្កត់​ធ្ងន់ថា ត្រូវ​ចៀស​វាងការ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​លើ​សេវាកម្ម​តាម​ច្រក​ចេញ​ចូល​តែមួយ​របស់​មន្ត្រី​រាជ​ការ​ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក៏​មាន​ការ​ដង្ហែ​ក្បួន​​ឃោស​នា​ផ្សព្វ​ផ្សាយ​តាម​រថយន្ត​តាម​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរ នៅ​ជុំ​វិញ​ក្រុង​ច្បារ​មន ៕