ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រួត​ការ​ពារព្រំដែន​​ឡាវ​ចាប់​ពល​រដ្ឋ​ខ្មែរ​២​នាក់​បញ្ជូនទៅ​ឃុំ​នៅ​ខេត្ត​ចំម្ប៉ា​សាក់​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​២​នាក់​រស់​នៅ​ស្រុក​សៀម​ប៉ាង ត្រូវ​បានតម្រួត​ឡាវ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​​២៦ កញ្ញា ២០១២ ​ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ឃុំ​ខ្លួន​នៅខេត្ត​ចំម្ប៉ា​សាក់ ​នៅថ្ងៃទី​​២៧ កញ្ញា​នេះ​ផងដែរ ។

តាមការ​​ឱ្យ​ដឹង​​ពី​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​លេខ៧០១ ​នៅរសៀល​ថ្ងៃទី​​២៧ កញ្ញា នេះ​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​​២​នាក់​ត្រូវ​តម្រួត​ការពារ​ព្រំ​ដែន​​ឡាវចាប់​ខ្លួន​នៅចន្លោះ​​

ខេត្ត​ស្ទឹងត្រែង ៖ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​២​នាក់​រស់​នៅ​ស្រុក​សៀម​ប៉ាង ត្រូវ​បានតម្រួត​ឡាវ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃទី​​២៦ កញ្ញា ២០១២ ​ហើយ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ឃុំ​ខ្លួន​នៅខេត្ត​ចំម្ប៉ា​សាក់ ​នៅថ្ងៃទី​​២៧ កញ្ញា​នេះ​ផងដែរ ។

តាមការ​​ឱ្យ​ដឹង​​ពី​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​លេខ៧០១ ​នៅរសៀល​ថ្ងៃទី​​២៧ កញ្ញា នេះ​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​​២​នាក់​ត្រូវ​តម្រួត​ការពារ​ព្រំ​ដែន​​ឡាវចាប់​ខ្លួន​នៅចន្លោះ​​បង្គោល​ព្រំ​ដែន​លេខ​០៥៧ និង​០៥៨ ​ស្ថិត​ក្នុងភូមិ​ខាំ​ភោគ ឃុំ​ព្រែក​មាស ស្រុក​​សៀម​ប៉ាង ​ហើយ​ត្រូវ​បាន​តម្រួត​ឡាវ​​ចោទប្រកាន់​​លួច​ឆ្លង​ដែន​ខុស​​ច្បាប់ និង​បាន​ឃាត់​ខ្លួន​ក្នុង​ទឹក​ដី​ឡាវ​ចម្ងាយ​ពី​បង្គោល​​ព្រំដែន​​កម្ពុជា​៣​គីឡូ​ម៉ែត្រប៉ុណ្ណោះ ។

​មន្ត្រី​នគរបាល​វរ​ការពារ​​ព្រំដែន​​លេខ​៧០១ ​បាន​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​ខ្មែរទាំង​២​នាក់​នោះ​មាន ១-ឈ្មោះ​​ឌី ណាក់ ​ភេទ​ប្រុស អាយុ​​៥០​ឆ្នាំ និង​​២-ឈ្មោះ​​សាយ ផន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​២នាក់​រស់​នៅភូមិ​ពាម​ខិះ ​ឃុំ​ស្រែ​សំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕