ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូន​​ផ្តល់​​រង្វាន់​សំណាង​ជូន​ដល់​​ម្ចាស់​រង្វាន់​​ក្នុង​កម្ម​វិធី​​សេដ្ឋី​កាត​កោស​ក្នុង​ខែ​សីហា ដែល​មាន​​ទឹក​ប្រាក់​សរុប​ជាង​៦០០​លាន​រៀល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​២៤ កញ្ញា ក្រុម​ហ៊ុន​មិត្ត​ហ្វូន​បានធ្វើ​ការ​ផ្តល់​​រង្វាន់​​សំណាង​​ជូន​ដល់​អតិថិ​ជន​ឈ្មោះ​​ញ៉ិះ វណ្ណៈ ​ជា​ម្ចាស់​​រង្វាន់​ធំ​ក្នុង​កម្មវិធី​សេដ្ឋី​​កាត​កោស​ដែល​ឈ្នះ​ទឹក​​ប្រាក់​សុទ្ធ​៥.០០០​ដុល្លារ ស្មើ​នឹង​​២០​លាន​រៀល ដែល​​មាន​អាសយ​ដ្ឋាន​​នៅ​ភូមិ​ព្រែក​ប្រលូង ឃុំ​​សោប ស្រុក​ព្រែកប្រ​សូត្រ ខេត្ត​ក្រចេះ ​និងមាន​ទូរស័ព្ទ​លេខ​០៩៧ ​៣៤០ ៨៨៤១ ។

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​២៤ កញ្ញា ក្រុម​ហ៊ុន​មិត្ត​ហ្វូន​បានធ្វើ​ការ​ផ្តល់​​រង្វាន់​​សំណាង​​ជូន​ដល់​អតិថិ​ជន​ឈ្មោះ​​ញ៉ិះ វណ្ណៈ ​ជា​ម្ចាស់​​រង្វាន់​ធំ​ក្នុង​កម្មវិធី​សេដ្ឋី​​កាត​កោស​ដែល​ឈ្នះ​ទឹក​​ប្រាក់​សុទ្ធ​៥.០០០​ដុល្លារ ស្មើ​នឹង​​២០​លាន​រៀល ដែល​​មាន​អាសយ​ដ្ឋាន​​នៅ​ភូមិ​ព្រែក​ប្រលូង ឃុំ​​សោប ស្រុក​ព្រែកប្រ​សូត្រ ខេត្ត​ក្រចេះ ​និងមាន​ទូរស័ព្ទ​លេខ​០៩៧ ​៣៤០ ៨៨៤១ ។

​ក្នុង​ចំណោម​​អតិថិ​ជន​ជា​ច្រើន​​ដែល​បាន​ឈ្នះ​រង្វាន់​​ជា​ទឹក​ប្រាក់​១.០០០​ដុល្លារ, ៣.០០០​ដុល្លារ និង​រង្វាន់​​កាត​កោស​ជា​ច្រើន​រង្វាន់​​ពី​​​ក្រុម​ហ៊ុន​​មិត្ត​ហ្វូន​អតិថិជន​​ញ៉ិះ​ វណ្ណៈ ក៏​ជា​អតិថិ​​ជន​​មួយ​រូប​ដែល​ទទួល​​បាន​រង្វាន់​ពិតៗ​ពី​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​នូវ​ទឹក​ប្រាក់​សុទ្ធ​ចំនួន​៥.០០០​ដុល្លារ​ នេះ​គឺជាការ​ឈ្នះ​រង្វាន់​សំណាង​ដែល​​អតិថិ​ជន​របស់​មិត្ត​ហ្វូន​ទាំង​អស់​​នឹក​ស្មាន​មិន​​ដល់​តែ​គឺ​​ជា​ការពិត ។

​អតិថិជន​​មិត្តហ្វូន​​ទាំង​អស់​អាច​ចូល​រួម​ជា​មួយ​កម្ម​វិធី​សេដ្ឋី​​កាត​កោស​ចាប់​ពីថ្ងៃទី​១ សីហា រហូត​ដល់​ថ្ងៃទី​៣០ កញ្ញា ហើយ​ចូលរួម​​ឈ្នះ​រង្វាន់​សំណាង​មាន​ទឹក​ប្រាក់​សរុប​ជាង​៦០០​លាន​រៀល ដោយ​គ្រាន់តែ​​ធ្វើ​ការ​បញ្ចូល​ទឹក​ប្រាក់​ តាម​រយៈ​​កាត​កោស​មិត្ត​ហ្វូន​ ហើយ​ផ្ញើ​លេខ​សម្គាល់​កាត​កោស​​ទៅ​កាន់​លេខ​៩៩៩៩ ​និង​មាន​ឱកាស​​ឈ្នះ​រង្វាន់​ជាច្រើន​​សន្ធឹក​សន្ធាប់​​ដូចជា ​រង្វាន់​លើក​​ទឹក​ចិត្ត​សម្រាប់​អតិថិជន​ឈ្នះ​កាត​កោស​បញ្ចូល​​ទឹក​ប្រាក់​​ចំនួន​៥​ដុល្លារ, ១០ដុល្លារ រហូត​​ដល់​៥០​ដុល្លារ មាន​ចំនួន​៨៣០​រង្វាន់, រង្វាន់​ធំ​ជា​ទឹកប្រាក់​ចំនួន​១​.០០០ដុល្លារ ១រង្វាន់​, ៣.០០០​ដុល្លារ ១រង្វាន់ និង​៥.០០០​ដុល្លារ ១ រង្វាន់។

កម្ម​វិធី​សេដ្ឋី​កាត​កោស​​និង​បន្ត​​ផ្តល់​រង្វាន់​សំណាង​ជូន​អតិថិ​ជន​មិត្ត​ហ្វូន ទាំងអស់​ជា​បន្ទាប់​​ ដោយ​គ្រោង​ធ្វើការ​ចាប់​រង្វាន់​សំណាង​នៅ​ជំហាន​បន្ទាប់​ក្នុង​ខែ​តុលា និង​ផ្តល់​​កម្មវិធី​សំណាង​សម្រាប់​វគ្គ​ទី​២ ចាប់​ផ្តើម​​ពីថ្ងៃទី​១ ខែតុលា រហូត​ថ្ងៃ​ទី​៣១ ខែធ្នូ ២០១២ ដោយ​អតិថិ​ជន​មិត្ត​ហ្វូន​​គ្រាន់​តែធ្វើ​ការ​​បញ្ចូល​ទឹកប្រាក់ ហើយ​បញ្ចូល​លេខ​កូដ​សំណាង​ដែល​មាន​នៅ​លើ​កាត​កោស​ ដោយ​ហៅ​​ទៅលេខ​៩៩៩៩ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូចជា រថយន្ត Ford Ranger មួយ​គ្រឿង ម៉ូតូហុងដា Scoopy ចំនួន​១០​រង្វាន់ ម៉ូតូ​​ Honda Dream ​ចំនួន​១០​រង្វាន់ ទូរទស្សន៍​ Samsung ៣២​អីុញ​ចំនួន​១៥០​រង្វាន់ និង​កាត​បញ្ចូល​ទឹក​ប្រាក់​ជា​ច្រើន​ដែល​សរុប​ជាង​១.៧០០​លាន​រៀល ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕