ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកាសជាផ្លូវការ​ពីការ​រៀបចំ​និងការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​​ការ​ងារ​ទេសន្តរប្រវេសន៍

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​២៦ កញ្ញា​ ​​នៅ​ក្រសួង​មហា​ផ្ទៃ​មាន​​ប្រារព្ធ​ពិធី​​ប្រកាស​​ជា​ផ្លូវ​ការ​​នៃ​​ក្រុម​ការ​ងារ​ទេសន្តរ​​ប្រវេសន៍​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ ​ក្រោម​អធិប​​​តីភាព​ លោក​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ ​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិដឹកនាំការ​​បង្រ្កាប​អំពី​ជួញដូរ ការ​រត់​ពន្ធ​ ការធ្វើ​អាជីវ​កម្មលើ​មនុស្ស ​និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើស្រ្តី​ និង

រាជ​ធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​២៦ កញ្ញា​ ​​នៅ​ក្រសួង​មហា​ផ្ទៃ​មាន​​ប្រារព្ធ​ពិធី​​ប្រកាស​​ជា​ផ្លូវ​ការ​​នៃ​​ក្រុម​ការ​ងារ​ទេសន្តរ​​ប្រវេសន៍​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ ​ក្រោម​អធិប​​​តីភាព​ លោក​ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ ​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិដឹកនាំការ​​បង្រ្កាប​អំពី​ជួញដូរ ការ​រត់​ពន្ធ​ ការធ្វើ​អាជីវ​កម្មលើ​មនុស្ស ​និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើស្រ្តី​ និង​កុមារ​(ប.ជ.រ.ព.ភ)​ ដោយ​មាន​ការ​ចូល​រួម​ពីលោក​​​ជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​​គណៈ​កម្មាធ​ិការជាតិ​​ដឹក​នាំ​​​ (ប.ជ.រ.ព.ភ​) និងមន្ត្រី​​ក្រោម​ឱវាទ​​មក​​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ប្រមាណ​២៣០នាក់ ។

លោក​​ជំទាវ​ ជូ​ ប៊ុនអេង​ បាន​មាន​​ប្រសាសន៍​ថា​ ​ក្នុងឆ្នាំ២០១០​ សកម្ម​​ភាព​​ និង​លទ្ធ​ផល​​នៃ​ការ​​បង្រ្កាប​​អំពើជួញ​ដូរ​​មនុស្ស​ ការរត់ពន្ធ ការ​ធ្វើអាជីវកម្ម​​លើមនុស្ស​ ​និង​ផ្លូវ​ភេទ​លើស្រ្តី និង​កុមារ​ដែល​អាជ្ញាធរ​នៃ​ប្រទេស​​ជិតខាង​​បញ្ជូន ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​មាន​ចំនួន​១២៧.០៣៥​នាក់​ក្នុង​នោះ​មាន​ស្រ្តីចំនួន​៣៨.៥៧២​នាក់​ ​កុមារ​ក្រោម​អាយុ​១៥ឆ្នាំ​ មាន​ចំនួន​​១១.៨៧១នាក់​ ​កើន​ជាងឆ្នាំ២០០៩​ ​ចំនួន​​២៤.៧៣៦​នាក់​ និង​នៅ​ក្នុង​ឆ្នាំ២០១១​ មាន​ចំនួន​១១៨.៧៩១​​នាក់​ ​ស្ត្រី​មាន​ចំនួន​​៣៩.​៤៦២​​នាក់​ តិចជាងឆ្នាំ២០១០​​ចំនួន​៧១២​នាក់ ។

លោកជំទាវ​បាន​បន្ត​ថា​ ​ប្រជា​ពល​រដ្ឋដែល​ចូល​​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​មិន​ស្រប​ច្បាប់​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល៦​ខែ​ដើម​ឆ្នាំ​២០១២។​ តាមរបាយការ​ណ៍​ពី​ស្ថាន​ទូត​​កម្ពុជា​​ ប្រចាំព្រះរា​ជា​ណា​ចក្រថៃ​ ​តាម​លិខិត​លេខ​​១៣៦៨.១១​​សបក​ ​ស្តីពី​ករណី​អាជ្ញាធរ​ថៃ​​ចុះ​បញ្ជី​ពលករ​ខុស​ច្បាប់​​ បាន​បញ្ជូន​ត្រឡប់​មក​ស្រុក​វិញ​មាន​ចំនួន​​២៤២.៤២៩​នាក់​ ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ធ្វើការ​ស្រប​ច្បាប់​ក្នុង​ប្រទេស​​ថៃ មាន​​ចំនួន​៥០.០០០​នាក់​ ​ពលករ​ដែលកាន់​​CIមាន​​ចំនួន​១០១.​​៣៣៤​​នាក់​ និង​ពល​រដ្ឋខ្មែរទើប​​នឹង​ចុះ​ឈ្មោះថ្មី​មាន​ចំនួន​​២៤២.៤២៩​នាក់ ។​ ​

ពលករ​ដែល​​បាន​ចូល​ទឹក​ដីថៃ​ដោយ​ខុស​ច្បាប់​​មិន​ទាន់​បា​​ន​​ចុះ​បញ្ជី​ពល​ករ​​នៅ​តាម​ទូក​នេសាទ​ ​និងត្រូវ​បាន​គេ​បញ្ជូន​បន្ត​ទៅ​ប្រទេស​ផ្សេងៗ​​សរុប​ចំនួន​៤០០.០០០​នាក់។លោក​ជំទាវ​បាន​បន្តទៀតថា ជា​រៀង​រាល់ខែ ​ចំនួន​ប្រជា​ពលរដ្ឋខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញា​​ធរ​ថៃ​បញ្ជូន​​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​មាន​ប្រមាណ​​មួយ​ម៉ឺន​នាក់​ជាមធ្យម ៕​