ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ឃ្វាល​គោ​​ភ្លៀង​​ធ្លាក់​ខ្លាំង​​រន្ទះ​បា.ញ់​​ស្លា.ប់​​នៅ​ស្រុក​​ថ្ពង​

12 ឆ្នាំ មុន

ខេត្ត​​កំពង់​ស្ពឺ​​​​ ៖ ​​​យុវជន​​ម្នាក់​​បាន​​ត្រូវ​​រន្ទះ​បា.ញ់​​ស្លា.ប់ កាល​​ពី​វេលា​​ម៉ោង​​១១​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​​២៤ កញ្ញា ​ខណៈ​​​កំពុង​​ឃ្វាល​គោ​​នៅ​ព្រៃ​​របោះ​​ក្រោយ​ភូមិ​​អូរ​ស្នួល ​ឃុំ​​ទ័ព​មាន ​ស្រុក​ថ្ពង ​ហើយ​​មាន​​​ភ្លៀង​​​​​បង្អុរ​​ចុះ​​យ៉ាង​ខ្លាំង ។ យុវជន​​ដែល​​ស្លា.ប់​​​នេះ ​ឈ្មោះ​ហាន​ ​ង៉ោ ​អាយុ​​២១​ឆ្នាំ ​​​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​អូរ​ស្នួល​​ ។​

ខេត្ត​​កំពង់​ស្ពឺ​​​​ ៖ ​​​យុវជន​​ម្នាក់​​បាន​​ត្រូវ​​រន្ទះ​បាញ់​​ស្លាប់ កាល​​ពី​វេលា​​ម៉ោង​​១១​និង​​៣០​នាទី​​ព្រឹក​​ថ្ងៃ​ទី​​២៤ កញ្ញា ​ខណៈ​​​កំពុង​​ឃ្វាល​គោ​​នៅ​ព្រៃ​​របោះ​​ក្រោយ​ភូមិ​​អូរ​ស្នួល ​ឃុំ​​ទ័ព​មាន ​ស្រុក​ថ្ពង ​ហើយ​​មាន​​​ភ្លៀង​​​​​បង្អុរ​​ចុះ​​យ៉ាង​ខ្លាំង ។ យុវជន​​ដែល​​ស្លាប់​​​នេះ ​ឈ្មោះ​ហាន​ ​ង៉ោ ​អាយុ​​២១​ឆ្នាំ ​​​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​អូរ​ស្នួល​​ ។​

អ្នក​ភូមិ​និយាយ​​​​ថា ​​នៅ​ពេល​​មេឃ​​ធ្លាក់​ភ្លៀង​​នោះ​​ យុវជន​​ហោ ង៉ោ ​កំពុង​​​​​ឃ្វាលគោ​​​​​នៅ​​​ខាង​​ក្រោយ​​ភូមិ​ ហើយ​​រន្ទះ​​ក៏​បាន​​ប្រល័យ​ជីវ​​ភាព​​​​​យុវជន​​រូប​​នេះ​​​​នៅ​​​​ក្នុង​ព្រៃ​​របោះ​​នោះ​តែ​​ម្តង​ ។​​​​​​​ក្រោយ​កើត​ហេតុ​ ​អ្នក​ឃ្វាល​គោ​​​ជាមួយ​គ្នា​​ភិត​​ភ័យ​​ក៏​រត់​ចូល​​ភូមិ​​ប្រាប់​​ឪពុក​ម្តាយ​​ឱ្យ​ទៅ​មើល​​ក្រែង​​អាច​ជួយ​សង្គ្រោះ​​បាន​ តែ​​យុវជន​​រូប​នេះ​​​បាន​ស្លាប់​បាត់​​ទៅ​ហើយ ​ពុំ​អាច​​សង្គ្រោះ​​បាន​​ឡើយ​ ។​

​​មន្ត្រី​​ប៉ូលិស​​មូល​ដ្ឋាន​​បាន​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​ និង​អះ​អាង​​ថា ​យុវជន​រូប​​នេះ​ ​ពិត​​ជា​​​ស្លាប់​​ដោយ​​​រន្ទះ​បាញ់​​​មែន​ ។ ​សព​ត្រូវ​​បាន​ក្រុម​គ្រួសារ​​នាំ​យក​​ទៅ​​​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី ដោយ​ក្តី​​សោក​​សង្រេង​​ក្រៃ​លែង​​ ៕​