ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ងារ​​អភិវឌ្ឍ​សង្កាត់​ក្បាល​កោះ​​​​ដោយ​សង្ខេប​​អាណត្តិ​ទី2​ 2007-2012

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​សង្កាត់​ក្បាល​កោះ​​ជា​​ផ្នែក​មួយ​​របស់​​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​​ភ្នំ​ពេញ​ មាន​ទី​តាំង​​ស្ថិត​នៅ​​ខាង​កើត​​សាលា​​ខណ្ឌ​មាន​ជ័យ ​ជា​ច្រក​​ចេញ​ចូល​​ខេត្ត​កណ្តាល​ ​​ខេត្ត​ព្រៃ​វែង ​ខេត្ត​ស្វាយ​រៀង ​ចូល​មក​​​​រាជ​ធានី​ភ្នំ​ពេញ​ ​មាន​ផ្ទៃ​ដី​​២០%​​ជា​ដី​បឹង​ និង​ទន្លេ មាន​ចែក​ចេញ​​ជា​​៣​ភូមិ គឺ​​ភូមិ​ជ្រោយ​អំពិ​​ល ​​ភូមិ​​យក​បាត្រ​ ​និង​​ភូមិ​ព្រែក​ធំ ។​​​

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​សង្កាត់​ក្បាល​កោះ​​ជា​​ផ្នែក​មួយ​​របស់​​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​​ភ្នំ​ពេញ​ មាន​ទី​តាំង​​ស្ថិត​នៅ​​ខាង​កើត​​សាលា​​ខណ្ឌ​មាន​ជ័យ ​ជា​ច្រក​​ចេញ​ចូល​​ខេត្ត​កណ្តាល​ ​​ខេត្ត​ព្រៃ​វែង ​ខេត្ត​ស្វាយ​រៀង ​ចូល​មក​​​​រាជ​ធានី​ភ្នំ​ពេញ​ ​មាន​ផ្ទៃ​ដី​​២០%​​ជា​ដី​បឹង​ និង​ទន្លេ មាន​ចែក​ចេញ​​ជា​​៣​ភូមិ គឺ​​ភូមិ​ជ្រោយ​អំពិ​​ល ​​ភូមិ​​យក​បាត្រ​ ​និង​​ភូមិ​ព្រែក​ធំ ។​​​

សង្កាត់​​មាន​ព្រំ​ប្រទល់​​ខាង​ជើង​​ទល់​នឹង​ ទន្លេ​​មេគង្គ ​ស្រុក​ល្វា​ឯម ។ ខាង​ត្បូង​​​ទល់​នឹង​ ​​សង្កាត់​​ព្រែក​ថ្មី ​ខណ្ឌ​មានជ័យ ។ ​ខាង​កើត​ទល់​នឹង​ ​ឃុំ​​ភូមិ​ធំ ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល​ ។​ ​ខាង​លិច​​ទល់​នឹង​​ សង្កាត់​ព្រែក​ឯង​ ​ខណ្ឌ​មាន​ជ័យ​ ។​​​មាន​ផ្ទៃ​ដី​​​ទាំង​អស់​​ចំនួន​​១.៨៥៥​​,៥០​ហិកតា ។ ​ប្រជា​ជន​​សរុប​ចំនួន​​៣.៧៥៧​​គ្រួសារ​​ មាន​​មនុស្ស​​សរុប​ចំនួន​​១៧.៣០៣​នាក់ ​ស្រី​​៨.៨២៣​​នាក់ ​​។ ​ប្រជា​ពល​រដ្ឋ​​អាយុ​​១៨​ឆ្នាំ​​ឡើង​​មាន​​​​១១.១៣៣​នាក់ ស្រី​​៥.៦៤១​នាក់ ​មាន​​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរ​​១០.៧៣៨​​នាក់ ​ស្រី​​៦.៨៩៨​​នាក់ ។​​

​​- ​​ប្រជាព​ល​រដ្ឋ​​មាន​ឈ្មោះ​​ក្នុង​បញ្ជី​​បោះ​ឆ្នោត​​ឆ្នាំ​​២០១១​​ មាន​ចំនួន​​១២.២៩៦​នាក់ ស្រី​​៦.៧៦៣​នាក់ ។​​​
​លទ្ធ​ផល​​បោះ​ឆ្នោត​​អាណត្តិ​​​ទី​​២​​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​ចំនួន​​៤.១៥៨​សំឡេង ​ត្រូវ​ជា​​៧​​អាសនៈ​ ។ គណ​បក្ស​សម​ រង្ស៊ី ​​មាន​ចំនួន​​២.៩៦៤សំឡេង ​ត្រូវ​​​បាន​​​៤​អាសនៈ​ គណ​បក្ស​​​ប្រជាជន​​កម្ពុជា​​ បាន​ទទួល​​ជា​ចៅ​សង្កាត់​​ និង​ចៅ​សង្កាត់​​រង​ទី​​១ ។
​សង្កាត់​​ក្បាល​កោះ​​ចែក​ចេញ​​ជា​ភូមិ​​ចំនួន​​៣ ​មាន​​​៥០៩​ក្រុម​ ។
– ​​ជា​រៀង​រាល់​​ឆ្នាំ​ក្រោម​​ការ​ដឹក​នាំ​ដ៏​​ឆ្លាត​វៃ​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​បាន​វិភាជន៍​​ថវិកា​​មក​សង្កាត់​​ ដើម្បី​​ធ្វើ​ការ​​អភិវឌ្ឍ​ន៍​មូល​ដ្ឋាន​​ក្នុង​អាណត្តិ​ទី​២ ​ក្នុង​នោះ​​ថវិកា​ចរន​្ត​​​មាន​ចំនួន​​១៧៦.១៦៣.២០០​រៀល ​ថវិកា​មូល​​ធន​មាន​​ចំនួន​​សរុប​​៦៥៤​.​៦៧០​​.៧៧២​រៀល ​ដោយ​មាន​ការ​ចូល​រួម​​បដិ​ភាគ​ចំនួន​​៥០​ម៉ឺន​រៀល​​​ក្នុង​​​​មួយ​ឆ្នាំ​​ព​ី​ប្រជា​ពល​រដ្ឋ​​សរុប​​២៥០​ម៉ឺន​រៀល​ ។​​

​​បាន​ជួស​ជុល​​ផ្លូវ​លំ​​ក្រាល​​ក្រួស​​ក្រហម​ទូទៅ​​សង្កាត់​​រួម​មាន​​៖
​- ​ជួស​ជុល​​ផ្លូវ​លំ​ក្រាល​​ក្រួស​​ក្រហម​​នៅ​ភូមិ​​ជ្រោយ​អំពិល​ បាន​​​​៤​ខ្សែ​ ប្រវែង​២.៤៧៥​ម៉ែត្រ​ ​ដោយ​មូល​និធិ​​សង្កាត់​ ។​
​- ជួស​ជុល​ផ្លូវ​លំ​ក្រាល​​ក្រួស​ក្រហម​​​នៅ​ភូមិ​​យក​បាត្រ​ ​បាន​​​​៤​ខ្សែ​ ប្រវែង​១.៨៥០​​ម៉ែត្រ​ ​ដោយ​មូល​និធិ​​សង្កាត់ ។
​-​ ជួស​ជុល​​ផ្លូវ​លំ​​ក្រាល​ក្រួស​​ក្រហម​​នៅ​ភូមិ​​ព្រែក​ធំ​ ​បាន​ចំនួន​៥​ខ្សែ​ ប្រវែង​​៣.៣២៣​ម៉ែត្រ ​ដោយ​មូ​ល​និធិ​​សង្កាត់ ។​
​- ​សរុប​មូល​​និធិ​សង្កាត់​​ជួស​ជុល​​ផ្លូវ​លំ​ក្រាល​​ក្រួស​ក្រហម​​បាន​ចំនួន​១៣​ខ្សែ​ ប្រវែង​៧.៦៤៨​​ម៉ែត្រ​ ។

​​សប្បុរស​ជន​​បាន​ជួយ​​ជួស​ជុល​​ផ្លូវលំ​ក្រាល​​ក្រួស​ក្រហម​ ៖
-​ ​ភូមិ​​ជ្រោយ​អំពិល​​បាន​ចំនួន​​៦​ខ្សែ ប្រវែង​​៥.០៧៥​​ម៉ែត្រ​ ។
​​- ភូមិ​យក​បាត្រ​​បាន​ចំនួន​​៤​ខ្សែ ប្រវែង​៣.៩០០​ម៉ែត្រ​ ។
​- ​ភូមិ​ព្រែក​ធំ ​បាន​ចំនួន​​៥​ខ្សែ ​ប្រវែង​៧.៥០០​​ម៉ែត្រ​ ។
​- សរុប​​សប្បុរ​សជន​​បាន​ជួយ​ជួស​ជុល​ផ្លូវ​​១៥​ខ្សែ​ ប្រវែង​​១៦.៤៧៦​​ម៉ែត្រ​ ។
​- ​បាន​ជួ​​សជុល​​ស្ពាន​ឈើ​​នៅ​ភូមិ​​ព្រែក​ធំ​​ប្រវែង​​៧៥​ម៉ែត្រ​ ​ទទឹង​​៣ម៉ែត្រ ។​
– ​បាន​ស្តារ​​ប្រឡាយ​​អូយ​ម៉ូយ​​នៅភូម​ិ​ព្រែក​ធំ​​មួយ​លើក​ប្រវែង​​១.១០០​​ម៉ែត្រ​ ​ទទឹង​​២,៥០​​​ម៉ែត្រ ។​
​- ​បាន​ទំនាក់​ទំនង​​ជាមួយ​អង្គ​ភាព​​អគ្គ​ិសនី​​ត​បណ្តាញ​​អគ្គ​ិសន​ី​​ជូន​ប្រជា​ជន​​ប្រើ​ប្រាស់​​ទាំង​​៣​ភូមិ​​ ​ក្នុង​សង្កាត់​ ។​
​- ​បាន​ទំនាក់​ទំនង​​​ជាមួយ​​ក្រុម​ហ៊ុន​​ទឹក​ស្អាត​​​ត​បណ្តាញ​​​ទឹក​ស្អាត​​ជូន​​ប្រជា​ជន​​ប្រើ​ប្រាស់​​បាន​ទាំង​​​៣​ភូមិ​​​​ក្នុង​សង្កាត់ ។​​
– ជួស​ជុល​​ផ្លូវ​លំ​​ក្រាល​​ក្រួស​ក្រហម​​នៅ​ភូមិ​ជ្រោយ​អំពិល​ និង​ភូមិ​​យក​បាត្រ​​ ដោយ​ចាប់​ផ្តើម​​ពី​ព្រំ​ប្រទល់​​​សង្កាត់​ព្រែក​ឯង​ ​​ខណ្ឌ​មាន​ជ័យ​ ​មក​ទល់​នឹង​​ព្រំ​ប្រទល់​​ឃុំ​ភូមិ​ធំ ​ស្រុក​កៀន​ស្វាយ ​​ប្រវែង​​៤.០០០​ម៉ែត្រ ។
​- ​យើង​បាន​កសាង​​ហេដ្ឋា​រចនា​​​សម្ព័ន្ធ​​ក្នុង​មូល​ដ្ឋាន​​លើ​ស​ពី​ផែន​​ការ​ដែល​បាន​​សន្យា​ជាមួយ​​ប្រជា​ពល​រដ្ឋ​​ក្នុង​អាណត្តិ​​ទី​​២​របស់​ក្រុ​ម​ប្រឹក្សា​ ដោយ​សារ​តែ​​រាជ​រដ្ឋា​ភិបាល​​បាន​វិភាជន៍​​ថវិកា​​ជា​រៀង​រាល់​​ឆ្នាំ​បាន​ទៀង​​ទាត់ ​និង​មាន​​ការ​ជួយ​ឧបត្ថម្ភ​​គាំ​ទ្រ​ពី​សប្បុរស​ជន​​នានា​ផង​ដែរ ។​
​- ​មាន​សាលា​​បឋម​​សិក្សា​ចំនួន​​៥​កន្លែង ​មាន​អគារ​​ចំនួន​​១៥​ខ្នង ​មាន​​​៧៧​​បន្ទប់ ​ក្នុង​នោះ​​មាន​​អគារ​​របស់​​សម្តេច​​​អគ្គ​មហា​សេនា​បតី​េត​ជោ ហ៊ុន សែន ​ចំនួន​​៦​ខ្នង ​មាន​​​៣២​ប​ន្ទប់ ។​
​- ​មាន​បុុគ្គលិក​​សិក្សា​ចំនួន​​៨៣​នាក់ ​ស្រី​​៥៣​​នាក់ មាន​​សិស្ស​​សរុប​១.៨៩៥​​នាក់ ស្រី​​៩១៥​នាក់ ​ក្នុង​នោះ​មាន​​សិស្ស​មត្តេយ្យ​​ចំនួន​​១៨៥​នាក់ ​ស្រី​​​៨១​នាក់ ។
​-​​ មាន​អនុ​វិទ្យា​ល័យ​​ចំនួន​១​កន្លែង​ ​​មាន​អគារ​​ចំនួន​​២​ខ្នង ​​មាន​​​១០​បន្ទប់  ​មាន​បុគ្គលិក​​​​សិក្សា​​​សរុប​​៤២​នាក់ ​​ស្រី​​២១​នាក់ ​មាន​សិស្ស​សរុប​​៤៩៩​​នាក់ ស្រី​​២៤១​នាក់ ។

​ការ​​អភិវឌ្ឍ​​ឥត​ឈប់​ឈរ​​នេះ​អាស្រ័យ​​មាន​គម្រោង​​ផែន​ការ​​របស់​លោក​កែប ជុតិមា​ ​អភិ​បាល​​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​ដាក់​​ចុះ​ និង​​តាម​ដាន​​ត្រួត​ពិនិត្យ​​ប្រកប​ដោយ​​តម្លា​ភាព​​ផង​ដែរ ៕