ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​អន្ត​រសាសនា​​នៅ​ខេត្ត​ប៉ៃលិន​​​បំណងកុំ​ឱ្យ​​​មានទំនាស់​​នឹង​គ្នា​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖​ ​ដោយ​សារតែ​សង្កេត​ឃើញ​ថា ​​តែង​តែ​​មាន​វិវាទ​​​កើត​ឡើង​​រវាង​​សាសនា​​ ​និង​សាសនា​​ក្នុង​ប្រទេស​មួយចំនួន​នៅ​លើ​​ពិភព​លោ​ក​​​​យើង​នេះ ​ទើបមានកិច្ច​​ប្រជុំ​អន្តរ​សាសនា​​ជា​រៀង​រាល់​​ឆ្នាំ ​រវាងសាសនា​ធំ​​ៗចំនួន​​៣​​​នៅ​ក្នុង​ខេត្តប៉ៃលិន​​រួម​មាន​ ​ព្រះ​ពុទ្ធសាសនា ​គ្រឹស្ដសាស​នា​ ​និង​អ៊ិស្លាម​សាសនា ​។​

ខេត្ត​ប៉ៃលិន​៖​ ​ដោយ​សារតែ​សង្កេត​ឃើញ​ថា ​​តែង​តែ​​មាន​វិវាទ​​​កើត​ឡើង​​រវាង​​សាសនា​​ ​និង​សាសនា​​ក្នុង​ប្រទេស​មួយចំនួន​នៅ​លើ​​ពិភព​លោ​ក​​​​យើង​នេះ  ​ទើបមានកិច្ច​​ប្រជុំ​អន្តរ​សាសនា​​ជា​រៀង​រាល់​​ឆ្នាំ ​រវាងសាសនា​ធំ​​ៗចំនួន​​៣​​​នៅ​ក្នុង​ខេត្តប៉ៃលិន​​រួម​មាន​ ​ព្រះ​ពុទ្ធសាសនា ​គ្រឹស្ដសាស​នា​ ​និង​អ៊ិស្លាម​សាសនា ​។​ ​

កិច្ច​ប្រជុំ​នេះ​ធ្វើឡើង​​ក្រោម​​​អធិបតីភាព​​ព្រឹទ្ធា​​ចារ្យ​សំ អ៊ុងពៅ​ ​ប្រធាន​មន្ទីរ​​ធម្មការ​ និងសាសនាខេត្ត​ ព្រម​ទាំងមាន​ការ​ចូល​រួមពី​​លោក​សំ សាវឿន ​អនុប្រធាន​ព្រះ​ចៅ​អធិការ​​​គ្រប់វត្ត​ គ្រូគង្វាល​សាស​នាគ្រឹ​ស្ដ​ ​និង​អ្នក​ដឹកនាំ​​សាសនាអ៊ិស្លាម​​ សរុប​​ចំនួនជាង​​៣០អង្ក-​នាក់​ ។​ ​កម្មវិធីនេះ​​ចាប់​​ផ្ដើម​ឡើង​​នៅ​វេ​លាម៉ោង​​​២ រសៀល​​​ថ្ងៃទី​២៤ ​កញ្ញា​ ​ស្ថិតនៅ​មន្ទីរ​​ធម្មការ​និង​សាស​នា​ខេត្ត​​ក្នុង​ភូមិ​​បរ​ឌិន​នៀវ​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ។

​លោក​ព្រឹទ្ធាចារ្យ​សំ អ៊ុងពៅ  ​ប្រធានមន្ទីរ​​ធម្មការ​ ​និងសាសនាខេត្ត​មាន​ប្រសាសន៍ថា ​យើង​​​ត្រូវ​​តែរួប​រួម​សាមគ្គី ស្រឡាញ់រាប់​អាន​​គ្នា​ដូច​​​បងប្អូន​ ​ព្រោះ​យើង​​ជាអ្នកកាន់​សាសនា​ស្វែង​រក​​​​​សេចក្ដីសុខ​​ក្នុងបច្ចុប្បន្នកាល​​ និង​អនាគ​ត​កាល​​​​ដូចគ្នា តែប្លែក​​ត្រង់ថា ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​​​យើង​យកព្រះ​ពុទ្ធសាសនា​​ធ្វើជាសាសនា​របស់​រដ្ឋ​ ។  គ្មាន​សាសនា​​ណា​ម​ួយប្រដៅ​មនុស្ស​ឱ្យ​​​​ប្រព្រឹត្ត​​អាក្រក់ ​កាប់សម្លាប់​​គ្នា​ទេ គឺ​តែង​តែ​អប់​រំ ​​ណែនាំ​​បរិស័ទ​​របស់​ខ្លួន​ឱ្យ​ដើរ​តាម​​​គន្លង​ធម៌​​​​នៃព្រះ​របស់ខ្លួន​នីមួយៗ​​ ។

​​លោកព្រឹទ្ធាចារ្យ​បន្ត​ថា រដ្ឋាភិបាលរបស់​​យើង​​​បានតម្កល់​​​សិទ្ធិ​សេរី​ភាព​​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ខាង​ជំនឿ​ ហើយ​មាន​​​​ចែង​ច្បាស់នៅ​ក្នុង​រដ្ឋធម្មនុញ្ញនៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ នៅ​ក្នុង​ជំពូក​ទី​៣​ មាត្រា​៤៣គឺ​​បញ្ជាក់យ៉ាង​ច្បាស់​​ណាស់​​ គ្រាន់តែ​ចុង​ក្រោយ​​បញ្ជាក់​ថា​ព្រះពុទ្ធ​សាសនា​​​ជា​សាសនា​របស់​រដ្ឋ ​​តែ​ជំ​នឿ​សាសនា​​គឺ​​ស្មើៗ​​គ្នា​​​​​​ទាំង​អស់​​ ។​ ទូទាំ​ង​សកលោក​​ ប្រទេស​ណា​​​​​ក៏​កំណត់​​សាសនា​​​​មួយ​​​ជា​​​របស់​រដ្ឋ​​គេ​ដែរ​គ្រាន់​​​តែ​ថា​ប្រទេស​ខ្លះ​​គេ​យក​​សាសនា​នេះ ​ខ្លះ​ទៀត​​​​​គេ​យក​​សាសនា​នោះ​ ។

សិទ្ធិសេរីភាព​​ជំនឿ​​​ទាំង​​អស់​​​​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​​​ ជាព​ិ​សេស​នៅ​ពេល​ដែលមានកម្មវិធី​​​ផ្សេងៗ​ដូច​ជាបុណ្យ​​​​បញ្ចុះ​សីមា​​ ព្រះវិហារ​ ​ពិធីបំបួស​ព្រះសង្ឃ​ ​និង​សាង​​សង់​​វត្ត​អារាម​ ព្រម​ទាំងមានពិធី​ហែ​ផ្កាប្រាក់​​​ពីប្រទេ​សជិត​ខាង​​ ​​ចូល​​មក​ក្នុង​​ប្រ​ទេស​យើង​ក៏​ត្រូវ​តែ​មានច្បាប់​ផង​ដែរ​។ ​ខាងគ្រឹស្ដ​​សាស​នាវិញ​​​​​ក៏ដូច​​គ្នា​ដែរ​​ មុននឹង​​សាង​សង់​ព្រះ​វិហារ​​​ ឬ​ធ្វើ​​អ្វី​​ផ្សេង​ទៀត​​ដែល​ធំ​​ដុំ​ក៏​ត្រូវ​​តែមាន​ការ​សុំ​ច្បាប់​​ជាមុន​សិន​ដែរ​​ ។​
​​

លោកព្រឹទ្ធាចារ្យ​​សំ អ៊ុងពៅ ​ថ្លែង​​ថា ​មូល​ហេតុ​​​ដែល​​បង្កើត​ឱ្យ​មានការ​ប្រជុំ​អន្តរសាសនា​​នេះ​ឡើង​​ គឺ​ដើម្បី​ចៀ​សវាង​​​ការមា​ន​ទំនាស់​​​រវាង​គ្នា​នឹងគ្នា​​ និងកុំ​ឱ្យ​​មានការចាក់​ដោត​វាយ​ប្រហារ​ពាក្យសម្ដី​​​ និងប្រើហិង្សា​​ដាក់គ្នា​​ទៅវិញ​ទៅ​មក​​ និងចៀសវាង​ការ​អូសទាញ​​​​ បង្ខិត​បង្ខំ​នរណា​ម្នាក់​ឱ្យចូល​​សាសនា​របស់ខ្លួន​​ ។ ​ត្រូវ​អាស្រ័យ​​លើ​​​ខ្លួន​របស់គេចង់​​ចូល​ទៅសាសនា​​ណាមួយ​ គឺ​ស្ថិត​លើ​ខ្លួន​របស់គេ​ផ្ទាល់​​ ។

គេមានសិទ្ធិ​​របស់​គេ​រៀងៗខ្លួន​​សម្រាប់ជ្រើស​រើស​​សាសនា​ដែលគេ​ពេញ​ចិត្ត​​ ដូច​ជាការ​​ដែល​មានសិទ្ធិ​​បោះ​ឆ្នោត​​ដែរ​។ បញ្ហាសំខាន់​​ជាងនេះ​ទៀតគឺ​ការសាមគ្គី​រវាង​គ្នា​​​សម្រាប់​​ជាកម្លាំង​​របស់​ជាតិ​​ ឱ្យក្លាយ​ជាកម្លាំង​​រឹង​​មាំសម្រាប់​​ជួយការពារ​​​ និង​​អភិវឌ្ឍប្រទេស​​​​ និង​ទឹកដី​​របស់​យើង​​ឱ្យ​មាន​ការរីកចម្រើន​​លើ​គ្រប់​វិស័យ​ ។​ ​ប្រទេសណាក៏​ដោយ​​​ឱ្យ​តែ​មាន​សន្ដិភាព​ខាង​សាសនា​ ​និងសន្ដិភាព​​ផ្នែក​សង្គម​​ ប្រទេស​​នោះ​តែង​តែ​​មាន​​ការ​អភិវឌ្ឍ​​ជាប់​ជា​និច្ច​ ​។

​លោក​ប្រធានមន្ទីរ​ធម្មការ​ខេត្ត​​លើកឡើង​​ថា​ ប្រ​ទេស​​​របស់​យើ​ង​មានសន្ដិ​ភាព​ល្អ​​ណាស់​​បើព​ិ​និត្យ​​​​មើល​​​ទៅ​ប្រទេសប៉ែក​ខាង​អារ៉ាប់​វិញ​កំពុង​​មាន​ការ​វឹក​វ​រ​ និងមាន​ការភិតភ័យ​​ពី​បញ្ហា​​សាស​នា​ ​សម្លាប់​​បង្ហូរឈាម​​គ្នា​ និង​​ធ្វើភេរវកម្ម​​ដាក់គ្នា​​​​ឥត​ញញើត​​​​ដៃ​ឡើយ​ ៕