ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​អង្គភាព​រដ្ឋ​ចំនួន​​7​​ក្នុង​ខេត្តនាំយកថវិកានិងម្ហូប​អាហារ​ឧបត្ថម្ភ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត​

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ​៖ មន្ទីរ​អង្គភាព​​រដ្ឋ​ចំនួន​៧​ក្នុង​​ខេត្ត​​បាន​នាំ​យក​អំណោយ​​ជា​ថវិកា​ និង​ម្ហូប​អា​ហារ​​​​ឧបត្ថម្ភ​ដល់​​ក្រុមយុវជន​ស្ម័គ្រចិត្ត​​សម្ដេ​តេ​ជោ​​​ ​កាលពីព្រឹកថ្ងៃទី​​២៥ កញ្ញា ដែលមាន​មន្ទីរ​ឧស្សា​ហម្ម​​​រ៉ែ និងថាមពល ​មន្ទីរ​ពាណិជ្ជកម្ម​ មន្ទីរ​កសិ​កម្ម ​អង្គភាព​អគ្គិសនី​ ​អង្គភាព​រដ្ឋាករទឹក ​​អង្គភាព​​រដ្ឋបាល​ព្រៃឈើ​ ​​និង​អង្គភាព​រដ្ឋបាល​ជលផល​ ​​​ ។​

ខេត្តព្រះសីហនុ​៖ មន្ទីរ​អង្គភាព​​រដ្ឋ​ចំនួន​៧​ក្នុង​​ខេត្ត​​បាន​នាំ​យក​អំណោយ​​ជា​ថវិកា​  និង​ម្ហូប​អា​ហារ​​​​ឧបត្ថម្ភ​ដល់​​ក្រុមយុវជន​ស្ម័គ្រចិត្ត​​សម្ដេ​តេ​ជោ​​​ ​កាលពីព្រឹកថ្ងៃទី​​២៥ កញ្ញា ដែលមាន​មន្ទីរ​ឧស្សា​ហម្ម​​​រ៉ែ និងថាមពល ​មន្ទីរ​ពាណិជ្ជកម្ម​ មន្ទីរ​កសិ​កម្ម ​អង្គភាព​អគ្គិសនី​ ​អង្គភាព​រដ្ឋាករទឹក ​​អង្គភាព​​រដ្ឋបាល​ព្រៃឈើ​ ​​និង​អង្គភាព​រដ្ឋបាល​ជលផល​ ​​​ ។​

ការ​ផ្ដល់​ថវិកា​​ និងម្ហូប​អាហារ​​​​​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​លើកនេះ​​​ក៏ដូចជា​​មុនៗ​ដែរ​ ​គឺ​ធ្វើឡើង​តាម​គោល​ការណ៍​របស់​​អាជ្ញាធរ​​ខេត្ត​ដែល​រៀបចំ​ឱ្យមន្ទីរ​​អង្គភាព​រដ្ឋ​​​ក្នុង​ខេត្ត​ចាត់​មន្រ្តី​ចុះ​សួរ​​សុខទុក​​​ក្រុម​យុវជន​ស្ម័គ្រចិត្ត​​ និង​​​ក្រុម​មន្រ្តី​​​សុរិយោដី​​ខេត្ត​ ដែល​​កំពុង​វាស់វែង​​ដី​ធ្លី​​​ជូន​​ប្រ​ជា​ព​ល​​រដ្ឋ​នៅ​​​តាម​បណ្ដា​ស្រុក​​នានា​ក្នុង​ខេត្ត ​ក្នុ​ង​នោះ​​​កម្ម​វិធី​ចុះសួរ​សុខទុក​​្ខ​ និង​ផ្ដល់​​​ជំនួយ​ម្ហូប​អា​ហារ​​​ សម្ភារ​​ប្រើប្រាស់​​ គឺ​ធ្វើ​ឡើង​​ជារៀង​រាល់​ពីរ​សប្ដាហ៍​​ម្ដង​​  ហើយ​​ផ្លាស់​ប្ដូរ​មន្ទីរ​​អង្គភាព​រដ្ឋ​​​​រហូត​ដល់​​​ចប់​បេស​កកម្ម​​ ។

លោក​ប្រាក់​ ​ស៊ីហារ៉ា ​អភិបាលរង​ខេត្ត​ដែល​​ដឹក​នាំ​តំណាង​​មន្ទីរ​​អង្គ​ភាព​ទាំង​៧​​​មាន​ប្រ​សាស​ន៍​ថា ​​​​អំណោយ​ដែលឧបត្ថម្ភ​​លើក​​នេះ​រួមមាន​​យុវជន​ចំនួន​៤ក្រុម ​និង​ក្រុម​មន្រ្តី​ជំនាញ​សុរិ​យោ​ដី​​​៤​ក្រុមដូចគ្នា​ដោយ​​ក្នុងមួយ​ក្រុម​ៗទទួលបាន​ថវិកា​​​​៥០ម៉ឺន​រៀល​​ អង្ករ​​១បាវ ​ទឹកបរិសុទ្ធ​​១០​យ​ួ​រ​​ព្រមទាំងម្ហូបអាហារ​​ចម្រុះ​ជាច្រើន​​មុខ​ទៀត​ ។ ​​លោក​ប្រាក់ ស៊ីហារ៉ា ​មាន​ប្រសាសន៍​ទៀត​​​​​ថា គិត​ត្រឹម​ពាក់​កណ្ដាល​​ខែកញ្ញា​កន្លងទៅ​​នេះ ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​ និង​ក្រុម​មន្រ្តី​សុរិយោ​ដី​​​ខេត្ត​​ទាំង​៤ក្រុម​ ក្នុងនោះ​៣ក្រុម​បំ​ពេ​ញ​​ការងារ​​នៅ​ស្រុក​ព្រៃនប់​ ​​ និង១ក្រុម​ទៀតនៅ​​ស្រុក​កំពង់​សិលា​ ​សម្រេចវាស់​វែង​​ដីធ្លី​ជូន​បង​​ប្អូន​ប្រជា​ពលរដ្ឋ​​​​​បានមួយចំនួន​​​៦.១៨៣​ហិកតា និង​​បំពេញ​​ឯក​សារ​​ក្បាលដី​​បានចំនួន​​៣.៩៤៣​​​ក្បាល​ដី​​​ ។ ​​

ជាមួយ​គ្នា​នេះ ​​ទាំងក្រុម​មន្រ្តីជំនាញ​​ និងក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្ដេចតេជោ​​ បានអះអាង​ដូច​គ្នា​​​ថា នៅ​ក្នុងខែកញ្ញា​នេះដោយ​សារតែ​អា​កាស​​ធាតុ​​ និងភូមិ​​សាស្រ្ត​ក្នុង​ស្រុក​កំពង់សិលា​​ និង​ស្រុក​​ព្រៃនប់​​សម្បូរ​ភ្លៀង​​ធ្លាក់​ច្រើ​ន សកម្មភាព​វាស់វែង​​ដីធ្លី​​នៅទី​វាល​​កំពុង​ជួបការលំបាក​ និង​យឺត​យ៉ាវ​​អូសបន្លាយ​​ពេលវេលា ​ព្រោះ​ប៉ះ​ពាល​់​ដល់​ឧបករណ៍​បច្ចេកទេស​ ​ប៉ុន្តែ​​ទោះ​ជា​យ៉ាង​​ណា​ក្ដី ​ការបំពេញ​​ឯកសារ​​​ជូន​ប្រជា​ពល​រដ្ឋ​ពុំ​មាន​ការ​​រាំងស្ទះ​ឡើយ​  ៕