ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ជន​​ជាតិ​ហ្គាណា​​4នាក់ និង​​ខ្មែរ​ម្នាក់​​ពាក់​ព័ន្ធ​​ការ​ជួញ​ដូរ​​ និង​ប្រើ​ប្រាស់​​ថ្នាំ​ញៀន

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​​៤​រសៀល​​ថ្ងៃ​ទី​​២៥ កញ្ញា សមត្ថ​កិច្ច​​​ចម្រុះ​​បាន​ចុះ​​ឆែក​ឆេរ​​ផ្ទះ​មួយ​កន្លែង​​ស្ថិត​ក្នុង​សង្កាត់​​ជ្រោយ​ចង្វា​ ខណ្ឌ​​ឫស្សី​កែវ ហើយ​បាន​​ឃាត់​ខ្លួន​​ជន​ជាតិ​ហ្គា​ណា​ចំនួន​​៤​នាក់ និង​​ខ្មែរ​ម្នាក់ ​​ដែល​សង្ស័យ​​ពាក់​ព័ន្ធនឹង​​​​ការ​ជួញ​ដូរ​ និង​ប្រើ​​ប្រាស់​ថ្នាំ​ញៀន ។

រោយ​ពេល​ឃាត់​ខ្លួន ​​ជនសង្ស័យ​​​បាន​ចង្អុល​​បង្ហាញ​​ទី​តាំង​ផ្ទះ​មួយ​កន្លែង​​​ដែល​ពាក់​ព័ន្ធនឹង​​​​ការ​ជួញ​​ដូរ​ និង​ប្រើ​ប្រាស់​​​ថ្នាំ​ញៀន គឺ​​ផ្ទះ​លេខ​​៤៣​ ផ្លូវ​​លេខ​​២៧១ សង្កាត​់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំ​ការ​មន ហើយក៏​​បាន​ឃាត់​ខ្លួន​​ជន​ជាតិ​​ហ្គា​ណា​​ម្នាក់​ទៀត​​ដែ​ល​ស្នាក់​​នៅក្នុង​​ផ្ទះខា​ង​លើ ។

ក្នុងប្រតិ​បត្តិ​ការ​​​ខាង​លើ​នេះ សមត្ថ​កិច្ច​​​បាន​ឆែក​ឆេរ​​រក​​ឃើញ​ថ្នាំ​ញៀន និង​ឧបករណ៍​​​​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​​​មួយ​សម្រាប់ ។ ដោយ​​យោង​តាម​​​វត្ថុ​​តាង​​ដែល​ឆែក​ឆេរ​ឃើញ​​​នេះ​ សមត្ថ​កិច្ច​​​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ខ្លួន​​​ជន​សង្ស័យ​​ទៅ​កាន់​​ការិយាល័យ​​ប្រឆាំង​​​គ្រឿង​ញៀនរាជ​​ធានី​​​​​ដើម្បី​​ចាត់​ការ​​​តាម​ផ្លូវ​​​ច្បាប់ ៕