Control របស់ Ranger អនុញ្ញាតឲ្យអ្នកបើកបរភ្ជាប់ជាមួយទូរស័ព្ទដៃ ប្រព័ន្ធសោតទស្សន៍ ប្រព័ន្ធបញ្ជាសេតថលឡៃ (ផ្កាយរណប) និងគ្រប់គ្រងសីតុណ្ហភាពតាមរយៈនៃការប្រើសំឡេងបញ្ជា ។
-ការបង្កើនសមត្ថភាពនៃប្រព័ន្ធចែកចាយអគ្គិសនីក្នុងរថយន្ដ ក្រុមវិស្វករអាចប្រើគ្រឿងបន្លាស់ម៉ាស៊ីនថ្មីៗសម្រាប់ប្រើជាមួយតួរថយន្ដ Ford ។
-Ranger ផ្ដល់ផាសុកភាព ហើយអ្នកបើកបរធ្លាប់តែឃើញវានៅក្នុងរថយន្ដដឹកអ្នកដំណើរប្រណីតៗប៉ុណ្ណោះ ។គ្រាន់តែបញ្ចេញសំឡេង និងបំណងរបស់លោកអ្នក វានឹងក្លាយជាការបញ្ជាលើ Ford Ranger ស៊េរីថ្មីទាំងអស់ភ្លាម ។ សូមជ្រើសរើសម៉ូដែលបំពាក់ប្រព័ន្ធ Bluetooth® Voice Control អាចឲ្យអ្នកបើកបរភ្ជាប់ជាមួយទូរស័ព្ទដៃ ប្រព័ន្ធសោតទស្សន៍ ប្រព័ន្ធបញ្ជាសេតថលឡៃ (ផ្កាយរណប) និងគ្រប់គ្រងសីតុណ្ហភាពតាមរយៈនៃការប្រើសំឡេងបញ្ជា ដែលសុទ្ធតែអត់ប្រើខ្សែ។
លោកអ្នកអាចបញ្ជាដោយសំឡេងលើទូរសព្ទ័ដៃ វិទ្យុ និងស៊ីឌី ខណៈពេលដែលដៃទាំងពីរបស់អ្នកកំពុងកាន់ចង្កូតបើកបរ ភែ្នកសម្លឹងមើលទៅមុខ ។ អ្នកបើកបរអាចទទួល ឬហៅទូរស័ព្ទចេញ ព្រមទាំងអានសារផ្សេងៗ និងឆែករាល់ការហៅចេញចូលបានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះ ក៏អាចថតសំឡេងសម្រាប់លេខទូរស័ព្ទរបស់អ្នកជាទីស្រឡាញ់ផងដែរ។ ម្យ៉ាងវិញទៀត អ្នកបើកបរមិនចាំបាច់លំបាកទៅប្រើវិទ្យុ ឧបករណ៍ចាក់ស៊ីឌី, iPod និងឧបករណ៍ភ្ជាប់ USB ទៀតទេ ។ វាអាចភ្ជាប់ប្រព័ន្ធសោតទស្សន៍ជាមួយទូរស័ព្ទដៃផងដែរ ។
ការភ្ជាប់ប្រព័ន្ធសោតទស្សន៍របស់ Ranger មានមុខងារគ្រប់យ៉ាង និងតែមួយគត់ដែលស្ថិតនៅចំកណ្ដាលតាបឡូ ដើម្បីបង្ការចោរលួច ។ រូបភាពមុខមនុស្សនិយាយ (Human Machine Interface) នៅលើបន្ទះបញ្ជាកណ្ដាល ត្រូវបានបំពាក់ដោយឧបករណ៍ទាក់ទងចុងក្រោយបំផុត ដែលមានប្រដាប់បញ្ជាមួយ និងបន្ទះលេខទន់ៗសម្រាប់វាយលេខទូរស័ព្ទ ។ សូមជ្រើសរើសម៉ូដែលទាំងនេះ ដែលមាន SMS ប្រព័ន្ធកែសម្រួលវេយ្យាករណ៍ ។
ការដាក់បញ្ជូលប្រព័ន្ធសោតទស្សន៍ ប្រព័ន្ធបញ្ជាលើតាបឡូ រួមមានកម្មវិធីសោតទស្សន៍ និងចក្ខុទស្សន៍លើអេក្រង់ពណ៌ធម្មជាតិ៥អីុង អាចបង្ហាញពីទីតាំងដែលកំពុងស្ថិតនៅ និងបរិវេណជុំវិញ ។ ផែនទី ត្រូវបានដំឡើង និងធ្វើឲ្យប្រសើរឡើងតាមរយៈកាត SD ។ដើម្បីបង្កើនផាសុកភាពចំពោះបរិវេណផ្ទៃខាងក្នុង ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព២បែបរបស់ Ranger ថ្មីនេះ អនុញ្ញាតឲ្យតៃកុង និងអ្នករួមដំណើរអាចដាក់សីតុណ្ហភាពផ្សេងៗគ្នា ។
លោក Con Papadomanolakis ជានាយក ផ្នែក Electrical Integration របស់ Ford ប្រចាំនៅអាស៊ីបាស៊ីហ្វិក និងអាហ្វ្រីក បានថ្លែងថា៖ «ប្រព័ន្ធបញ្ជាសំឡេងប៊ូធូស (The Bluetooth® Voice Control) បានធ្វើឲ្យ Ranger មានលក្ខណៈពិសេសខុសពីគូប្រជែងដទៃ ពីព្រោះអ្នកបើកបរនៅតែអាចទាក់ទងជាមួយអតិថិជន និងធ្វើសកម្មភាពផ្សេងៗលើរថយន្ដដែលកំពុងតែរត់លើដងផ្លូវប្រកបដោយសុវត្ថិភាព ខណៈពេលរីករាយជាមួយនឹងឧបករណ៍ iPod® និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្ដិ ដែលសុទ្ធតែបញ្ជាដោយសំឡេង»។
ការផ្ដល់នូវផាសុកភាព និងងាយស្រួលដ៏ពិសេសRanger ដ៏ថ្មីសន្លាង បានប្រើប្រព័ន្ធចែកចាយអគ្គិសនីក្នុងរថយន្ដដែលត្រូវបានចែករំលែកដោយ Ford Focus និង Ford Mondeo នាពេលបច្ចុប្បន្ន ។ នេះបញ្ជាក់ថា ក្រុមវិស្វករអាចប្រើគ្រឿងបន្លាស់ម៉ាស៊ីនអភិវឌ្ឍថ្មីសម្រាប់តួរថយន្ដ Ranger ស៊េរីថ្មីៗទាំងអស់យ៉ាងទូលំទូលាយ ដែលបន្ថែមលក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតសម្រាប់ធ្វើឲ្យប្រសើរនាពេលអនាគត ។
សូមជ្រើសរើសម៉ូដែល Ranger នាពេលឥឡូវនេះ ដើម្បីទទួលបានប្រព័ន្ធគ្រប់គ្រងល្បឿន ប្រព័ន្ធគ្រប់គ្រងពន្លឺ ប្រព័ន្ធចាក់សោទ្វារស្វ័យប្រវត្ដិ ប្រព័ន្ធបញ្ជាជូតកញ្ចក់ស្វ័យប្រវត្ដិ ប្រព័ន្ធបញ្ជាជូនកញ្ចក់ស្វ័យប្រវត្ដិនៅពេលចត ម៉ាស៊ីនរំលាយព្រិលទឹកកកស្វ័យប្រវត្ដិ កញ្ចក់អគ្គិសនីសម្រាប់មើលក្រោយ ដែលអាចទម្លាក់ចុះដោយស្វ័យប្រវត្ដិដើម្បីកុំឱ្យចាំងភ្លើងរថយន្ដពីក្រោយ និងប្រព័ន្ធសំឡេងរោទ៍ Thatcham ជាមួយនឹងសញ្ញាណនៃចលនានៅបរិវេណខាងក្នុងឧបករណ៍បញ្ចេញសំឡេងរោទ៍នៅពេលបណ្ដាញអគ្គិសនីត្រូវបានកាត់ផ្ដាច់ និងប្រព័ន្ធបញ្ឈប់ស្វ័យប្រវត្ដិខណៈពេលមានអ្វីរាំងស្ទះផ្លូវ។
លក្ខណៈពិសេសបន្ដរបស់ Ranger គឺភ្លើងចង្កៀងមុខស្វ័យប្រវត្ដិដែលអាចបន្ទាបចុះ ហើយភ្លើងក្រោមតួរថយន្ដ នឹងជះពន្លឺឡើងនៅពេលដែលបើកសោទ្វាររបស់វា ។ ពន្លឺភ្លើងសុវត្ថិភាព (Follow-Me-Home) នៅតែឆេះជាប់ជានិច្ចក្នុងរយៈពេល១នាទីក្រោយពីលោកអ្នកពន្លត់ម៉ាស៊ីនហើយប្រព័ន្ធភ្លើងស៊ីញ៉ូនឹងបញ្ចេញពន្លឺដើម្បីក្រើនរំឭកដល់អ្នកបើកបរខាងក្រោយប្រសិនបើលោកអ្នកជាន់ហ្វ្រាំងប្រថុចញ៉ុចភ្លាមៗ ។
នៅពេលបណ្ដាញអគ្គិសនីត្រូវបានតភ្ជាប់វិញ ប្រព័ន្ធកាមេរ៉ាមើលក្រោយដែលច្នៃប្រឌិតថ្មីរបស់ Ranger នឹងបង្ហាញរូបភាពវីដេអូនៅផ្នែកកញ្ចក់ខាងក្រោយ រួមជាមួយខ្សែអ័ក្សបញ្ជាក់ពីប្រវែងទទឹងរថយន្ដ និងចម្ងាយទៅកាន់វត្ថុណាមួយដែលនៅជិតបំផុត ។ អាស្រ័យលើប្រព័ន្ធចូលចត រយ៉ែក្រោយដោយប្រើរលកសំឡេង វិទ្យុនឹងបន្លឺសំឡេងឡើងដែលបង្ហាញពីសមាមាត្រចន្លោះចម្ងាយពី Ranger ទៅវត្ថុនោះ ។ ម្យ៉ាងវិញទៀត អេក្រង់ទូរទស្សន៍ខាងក្នុងរថយន្ដ ក៏នឹងបង្ហាញរូបភាពដែលបង្កឲ្យបន្លឺសំឡេងរោទ៍នោះផងដែរ។ នៅពេលដែលវត្ថុមួយត្រូវបានរកឃើញ រូបភាពនៅខាងក្រោយរថយន្ដនឹងត្រូវបង្ហាញឡើងដើម្បីបញ្ជាក់ពីវត្ថុក្បែរនោះតាំងនៅ ។
ចំណែកឯនៅបរិវេណខាងក្នុង ការរចនាម៉ូដកុងទ័រ បានបង្ហាញព័ត៌មានដ៏សម្បូរបែបតាមលំដាប់លំដោយ។ លើសពីប្រព័ន្ធនាឡិការថយន្ដទូទៅ អេក្រង់ LCD ចំកណ្ដាលផ្ដល់មុខងារ Trip Computer ជាមួយនឹងព័ត៌មានដូចជាចម្ងាយផ្លូវដែលនឹងត្រូវ
អស់សាំង ការប្រើសាំងជាមធ្យម ចំណុះសាំងកំពុងប្រើ ល្បឿនមធ្យម និងសីតុណ្ហភាពខាងក្រៅរថយន្ដ ។
លោក Papadomanolakis បានលើកឡើងថា៖«អតិថិជនដែលធ្លាប់តែទទួលបានបទពិសោធន៍ដ៏មានផាសុកភាពនេះពីរថយន្ដដឹកអ្នកដំណើរ នឹងពេញចិត្ដនូវការផ្ដល់ជូនពី Ranger ដូចគ្នា»។ លោកបានបន្ថែមថា៖«ឆ្ពោះទៅកាន់វិសាលភាពជាមួយបច្ចេកវិទ្យាទំនើប និងផាសុកភាពដែលធ្លាប់តែជួបប្រទះក្នុងរថយន្ដដឹកអ្នកដំណើរប្រណីតៗប៉ុណ្ណោះ Ranger ស៊េរីថ្មីទាំងអស់ បានផ្ដល់ជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលជារថយន្ដលក្ខណៈគ្រួសារផង និងការងារផង» ៕
ចែករំលែកព័តមាននេះ