ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ក្បាល​​ផ្សារ​​កាត់​​ធុង​សាំង​​មិន​ដោះ​គម្រប​ផ្ទុះ​របួស​ធ្ងន់​-ស្រាល​២​នាក់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​បុរស​វ័យ​ចំណាស់​​ម្នាក់​​បាន​រង​របួសធ្ងន់​​ត្រង់​ជើង និង​ភ្លៅ​​ស្ទើរ​ដាច់​ ចំណែក​​ចៅ​ប្រុស​រង​របួស​ស្រាល ​ខណៈ​​ដែល​អ្នក​​ទាំង​២​​ជួយ​កាន់​​ធុង​សាំង​​ ដើម្បី​​ឱ្យ​ចៅ​​របស់​ខ្លួន​ផ្សារ​កាត់​​ធ្វើ​ជា​ចង្ក្រាន​ ប៉ុន្តែ​ខុស​លក្ខណៈ​​បច្ចេក​ទេស​​ដោយ​មិន​បាន​ដោះ​គម្រប​​ចេញ បណ្តាល​ឱ្យ​ផ្ទុះ​​ឡើង​លាន់​ឮ​​កក្រើក​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​​ដែល​នៅ​ក្បែរ​​កន្លែងកើតហេតុ​​នោះ​នាំគ្នា​មក​ចោមរោម​មើល​ ។

​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​​៨​និង​៥០​នាទី​ព្រឹកថ្ងៃ​ទី​២៦ កញ្ញា ២០១២ ​នៅ​ផ្ទះ​ទិញ-​លក់​អេត​ចាយ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។

ប្រភព​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​​​​ឈ្មោះ​​យឹម ថន អាយុ​៥៨​ឆ្នាំ ​​​ជា​សមា​ជិក​​គណៈ​កម្ម​ការ​វត្ត​ស្អាង​ភ្នំ បាន​មក​​ជួយ​កាន់​ធុងសាំង​ដើម្បី​​ឱ្យ​​ចៅ​របស់​គាត់​​ជា​ជាង​ផ្សារ​ឈ្មោះ​យ៉េង ​ឌា អាយុ​​១៧​ឆ្នាំ ​ដែល​ត្រូវ​បាន​គេ​ជួល​ឱ្យ​​ផ្សារ​កាត់​ធុង​​សាំង​នេះ ​យក​ទៅ​ធ្វើ​ចង្ក្រាន​ ។  ខណៈ​​ចៅរបស់​គាត់កំពុង​​ផ្សារ​ដោយ​​មិន​បាន​មួល​គម្រប​ធុង​សាំង​ចេញ ទើបបណ្តាល​​ឱ្យ​ផ្ទុះ​​តែ​ម្តង​ទៅ ។ ភ្លាមៗជន​រងគ្រោះ​​​រង​របួស​ធ្ងន់​ត្រូវ​បានបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕