ខេត្តឧត្តរមានជ័យ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងបានដាក់បទបញ្ជាដល់កងកម្លាំងសមត្ថកិច្ចប៉ូលិសផ្នែកចរាចរណ៍នៅគ្រប់បណ្តាខេត្ត-ក្រុងនានាត្រូវតែយកចិត្តទុកដាក់បំផុតផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសផ្នែកចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង និងអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៦៧បេ បាននាំគ្នានិយាយរិះគន់ថា គេសង្កេតឃើញសមត្ថកិច្ចប៉ូលិសផ្នែកចរាចរណ៍ស្រុកអន្លង់វែង បានអនុវត្តបទបញ្ជាដោយដាក់បារ៉ាសត្រួតពិនិត្យម៉ូតូគ្មានកញ្ចក់ ស្លាកលេខ មួកសុវត្ថិភាពជារៀងរាល់ថ្ងៃ មិនដែលខកខាននោះទេ ។ ប៉ុន្តែសម្រាប់ផ្នែកសណ្តាប់ធ្នាប់ដូចជាការចតរថយន្តនៅពាសពេញផ្លូវសាធារណៈ ការដាក់តាំងមុខទំនិញលក់ប៉ះពាល់ផ្លូវសាធារណៈ ជាក់ស្តែងដូចជា សត្វគោដើរឆ្លងកាត់ផ្លូវជាតិ និងបានវាយលុកមកកាន់កាប់យករង្វង់មូលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជាមូលដ្ឋានរបស់សត្វគោដេកទាំងយប់ទាំងថ្ងៃនៅក្បែរអធិការដ្ឋាន តែប៉ូលិសមើលមិនឃើញសោះ ដែលនេះជាមុខសញ្ញាងាយស្រួលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បំផុតដល់អាយុជីវិត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ