ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី២៦ កញ្ញា ២០១២ ក្រោមការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាយកកាំបិតកាប់ទៅលើបងថ្លៃរបស់ខ្លួន ខណៈពេលដែលជនសង្ស័យបានបាត់មងហើយមានមន្ទិលទៅលើបងថ្លៃជាអ្នកលួច ទើបបង្កឱ្យមានហិង្សានេះកើតឡើងធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយជនសង្ស័យក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។
ហេតុការណ៍ប៉ូលិសចាប់ខ្លួនជនបង្កហិង្សាដោយចេតនាទៅលើបងថ្លៃរបស់ខ្លួននេះ បានកើតឡើងកាលពីថ្ងៃទី២៤ កញ្ញា ២០១២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិសំរោង ឃុំទ្រា ស្រុកសំរោង ។ ប៉ូលិសស្រុកសំរោងបាននិយាយថា ជនសង្ស័យដែលត្រូវប៉ូលិសចាប់ឃាត់ខ្លួនបានភ្លាមៗនេះមានឈ្មោះអ៊ូច ជៀង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះឡុង ហៀង ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនសង្ស័យជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ