ចេកចម្លែកមានផ្លែនៅកណ្តាលដើម ផ្អើលមនុស្សម្នាមើលឈូឆរ
ខេត្តមណ្ឌលគិរី ៖ ដើមចេកចម្លែកមួួយដើមដុះលូតលាស់មកមានលក្ខណៈធម្មតា ដូចដើមចេកទូទៅ ប៉ុន្តែវាបានធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋរស់នៅភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា នាំគ្នាមកមើលដោយសារតែវាបញ្ចេញផ្លែមកខុសពីដើមចេកធម្មតាដែលមានផ្លែនៅខាងចុង ដោយឡែកចេកមួយដើមនេះវាមានផ្លែនៅកណ្តាលដើមទៅវិញ ។ មិនត្រឹមតែប៉ុណ្ណោះចេកធម្មតាទម្លាក់ស្ទងចុះមកក្រោម តែចេកនេះបែរជាត្រឡប់បញ្ច្រាសឡើងទៅខាងលើ ។
ចែករំលែកព័តមាននេះ