ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុប​ការ​ងារ​រយៈពេល​6ខែ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា មាន​រៀប​ចំ​ពិ​ធី​ប្រជុំ​បូក​សរុប​លទ្ធ​ផល​
រយៈពេល​៦​ខែ​ នៃ​ការ​ចាត់​តាំង​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​ំមាន​សុវត្ថិ​ភាព​ក្រុង​កំពង់​ឆ្នាំង​​ ក្រោម​អធិប​តី​ភាព​លោកឧត្តម​សេនីយ៍​ត្រី​ អាត់​ ខែម ស្នង​ការ​នគរ​បាល​ខេត្ត​ លោក ហៃ​ មនោរម្យ​ អភិបាល​ក្រុង​កំពង់​ឆ្នាំង​ លោក​ស្នង​ការ​រង​ និង​មាន​ការ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា មាន​រៀប​ចំ​ពិ​ធី​ប្រជុំ​បូក​សរុប​លទ្ធ​ផល​
រយៈពេល​៦​ខែ​ នៃ​ការ​ចាត់​តាំង​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំមាន​សុវត្ថិ​ភាព​ក្រុង​កំពង់​ឆ្នាំង​​ ក្រោម​អធិប​តី​ភាព​លោកឧត្តម​សេនីយ៍​ត្រី​ អាត់​ ខែម ស្នង​ការ​នគរ​បាល​ខេត្ត​ លោក ហៃ​ មនោរម្យ​ អភិបាល​ក្រុង​កំពង់​ឆ្នាំង​ លោក​ស្នង​ការ​រង​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ជុំ​វិញខេត្ត​ លោក​ចៅ​សង្កាត់​ មេ​ភូមិ​ និង​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​នាក់​ទៀត ។

លោក​ សំ សិទ្ធី អធិការ​ក្រុង​កំពង់​ឆ្នាំង បាន​ឡើង​អាន​របាយ​ការណ៍​ស្តី​ពី​សកម្ម​ភាព​រយៈពេល​៦​ខែ​កន្លង​មក​ ដែល​បាន​អនុវត្ត​តាម​ការ​ចាត់​តាំង​អនុវត្ត​គោល​នយោ​បាយ​ភូមិ ឃុំ​មាន​សុវត្ថិ​ភាព​ ដោយ​ទទួល​បាន​ស្នា​ដៃ​ល្អ​​ និង​បាន​លើក​ឡើង​ពី​ផល​លំបាក​ និង​ការ​ងាយ​ស្រួល​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​នេះ​ ។ លោក ហៃ​ មនោ​រម្យ​ អភិបាល​ក្រុង​កំពង់​ឆ្នាំង​ ក្រោយ​ពី​អាន​របាយ កាណ៍​ស្តី​ពី​លទ្ធ​ផល​ការ​ងារ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​រយៈពេល​កន្លង​មក​ លោក​ក៏​បាន​លើក​ទិស​ដៅ​ថ្មី ដោយ​ខិតខំ​លុប​បំបាត់​អំពើ​ចោរ​លួច​ចោរ​ឆក់​ប្លន់ គ្មាន​ការ​ផលិត​ការ​ចែក​ចាយ​គ្រឿង​ញៀន គ្មាន​អំពើ​អ​នាចារ​ ជួញ​ដូរ​ស្ត្រី​និ​ង​កុមារ គ្មាន​ក្មេង​ទំ​នើង គ្មាន​ល្បែង​ស៊ី​សងខុស​ច្បាប់ គ្មាន​ការ​ប្រើ​អាវុធ​ខុស​ច្បាប់ គ្មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ និង​គ្មាន​អា​វុធ​យុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ ។

ក្រោយ​ពី​លោក​ចៅ​សង្កាត់​ លោកមេភូមិ​ ឡើង​រាយ​ការណ៍​ពី​សកម្ម​ភាព​រយៈពេល​កន្លង​មក លោក​ឧត្តម​សេនីយ៍​ត្រី​អាត់ ខែម ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា តាម​អង្គ​ភាព​មន្ទីរ​នានា​ក្នុង​ខេត្ត​ គួរ​មាន​អ្នក​យាម​កាម​ការ​ពារ​ចៀ​ស​វាង​​ចោរ​ចូល​លួច​កាច់​.ក​ម៉ូតូ​ក្នុង​មន្ទីរ ។ ខាង​មន្ទីរ​សាធារណៈការ​គួរ​បន្ថែម​ស្លាក​សញ្ញា​ចរា ចរណ៍​ឱ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា ចរណ៍​ ។ លោក​ស្នង​ការ​ក៏​បាន​លើក​ទិស​ដៅ​៧​ចំណុច គឺ ១​.ត្រូវ​គ្រប់​គ្រង​មុខ​សញ្ញា​ចេញ​ពី​ពន្ធ​នាគារ មុខ​សញ្ញា​មាន​ដី​កាចាប់​ខ្លួន​ មុខ​សញ្ញា​ដែល​ពុំ​​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ ។
២​.ត្រូវ​អប់​រំ​ប្រជា​ពល​រដ្ឋ​ឱ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ល្អ
៣.​បន្ថែម​៤​ចំណុច​ក្នុង​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​ គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ គ្មាន​អាវុធ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ គ្រប់​គ្រង​ទប់​ស្កាត់​គ្រោះ​មហន្ត​រាយ គ្មាន​ការ​ត្រួត​ពិនិត្យ​ខុស​ច្បាប់ ។
៤.​ជំ​រុញ​ធ្វើ​ប្រ​ជា​ការ​ពារ​ឱ្យ​បាន​ល្អ​បន្ថែម​
៥.​ជំ​រុញ​ឱ្យ​អ្នក​គ្រប់​អាយុ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី
៦.​​ត្រូវ​ធ្វើ​វេទ​ិកា​សេរី​ឱ្យ​បាន​ទៀងទាត់​ និង​
​៧.​អនុញ្ញាត​ឱ្យ​ភូមិ​ និង​ប្រជា​ការ​ពារ​ប្រើ​ប្រាស់​វិទ្យុ​ទាក់​ទង​ឱ្យ​បាន​ត្រឹម​ត្រូវ​ កុំ​រំខាន​ដល់​ការ​ងារ​ប៉ូលិស ។
ចុង​បញ្ចប់​លោក​​ស្នង​ការ​បាន​ប្រគល់​វិទ្យុ​ទាក់​ទង​ដល់​សង្កាត់ ចំនួន​៤​ក្នុង​​១​សង្កាត់​ចំនួន​៤គ្រឿង​ផង​ដែរ ៕​