ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណានរោត្តមសីហមុនី ដែលកំពុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋមួយនៅវៀត ណាមនោះព្រះអង្គទ្រង់ធ្វើព្រះរាជសវនាការមួយកាលពីថ្ងៃទី២៥ កញ្ញា នៅទីក្រុងហាណូយ ជាមួយអគ្គលេខាបក្សកុំមុយនីស្តវៀតណាមលោកង្វៀន ភូជុង ។
នាឱកាសនោះមេដឹកនាំបក្សកុំមុយនីស្តវៀតណាមបានសម្តែងក្តីរីករាយចំពោះការពង្រីកដោយស៊ីជម្រៅនូវទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទាំងស្រុងនិងស្ថិតស្ថេរក្នុងគ្រប់វិស័យដោយលោកអះអាងពីនយោបាយក្រៅប្រទេសឥតងាករេរបស់វៀតណាម ដែលផ្តល់អាទិភាពដល់ការពង្រឹង កិច្ចសហប្រតិបត្តិការទាំងស្រុងជាមួយកម្ពុជា ។
ព្រះមហាក្សត្រកម្ពុជានិងលោកង្វៀនភូជុង វាយតម្លៃខ្ពស់ចំពោះការទ្រទ្រង់ និងជំនួយដ៏សំខាន់ និងទាន់ពេលវេលា ដែលបណ្តាមេដឹកនាំរបស់ប្រទេសទាំង២បានផ្តល់ឱ្យគ្នាក្នុងស្នាដៃនៃការតស៊ូ ដើម្បីឯករាជភាព និងការបង្រួបបង្រួមជាតិបន្ទាប់មកក្នុងការកសាង និងការពាររបស់ប្រទេសទាំង២ ។
ព្រះមហាក្សត្រកម្ពុជានិងអគ្គលេខាបក្សកុំមុយនីស្តវៀតណាមវាយតម្លៃថា ប្រពៃណីសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំង២គឺជាទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំង២ ព្រមទាំងជាកក្តាសំខាន់មួយ ដើម្បីធានាដល់ជោគជ័យនៃស្នាដៃកសាងនិងការពារជាតិរបស់ប្រទេសទាំង២ ។
ព្រះករុណាព្រះនរោត្តមសីហមុនីនិងលោកង្វៀន ភូជុង យល់ស្របគ្នាបង្កើតទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំង២ដល់កម្រិតយុទ្ធសាស្ត្រថ្មីមួយ ហើយបង្កើនទំនាក់ទំនងទ្វេភាគីជាទូទៅរវាងអង្គនីតិបញ្ញត្តិ និតីប្រតិបត្តិ និងតុលាការ ព្រមទាំងបណ្តាមូលដ្ឋាននៃប្រទេសទាំង២ ។
នាឱកាសនោះលោកង្វៀន ភូជុង បានទូលផ្ញើនូវការថ្វាយព្រះពរ ព្រមទាំងទូលយាងសម្តេចព្រះរាជបិតាព្រះនរោត្តមសីហនុ និង ព្រះរាជអគ្គមហេសីព្រះមុនីនាថ សីហនុ យាងព្រះអង្គមកបំពេញព្រះរាជទស្សនកិច្ចមួយនៅវៀតណាម ៕
ចែករំលែកព័តមាននេះ