ជនជាតិអង់គ្លេសជាច្រើននាក់មកពីទូទាំងប្រទេសបាននាំគ្នាស្រាតរត់ចូលទៅក្នុងទឹក ដើម្បី បង្កើតឯតទគ្គកម្មពិភពលោក និងរៃអង្កាសថវិកា យកទៅជួយសង្គ្រោះអ្នកជំងឺផ្លូវចិត្ត ។ក្រុមសប្បុរសជនប្រហែល២០០នាក់ រួមគ្នាស្រាតរត់ចូលទៅក្នុងទឹកសមុទ្រមានសីតុណ្ហភាពប្រហែល១២អង្សាសេ ក្នុងពេលព្រឹកព្រហាម នៅឯឆ្នេរសមុទ្រឌ្រូរីដ ក្នុងទីក្រុងន័រថាម ប៊ឺលែន ប្រទេសអង់គ្លេស ។
អ្នករៀបចំពិធីនិយាយថា អ្នកចូលរួមក្នុងពិធីមានប្រហែល២០០នាក់ មិនគ្រប់គ្រាន់ក្នុងការបំបែកឯតទគ្គកម្មពិភពលោកចាស់ ដែលបានរៀបចំធើ្វឡើងនៅអង់គ្លេសកាលពីខែមិថុនា ឆ្នាំមុនទេ ។ ពេលនោះមានអ្នកចូលរួមចំនួន៤១៣នាក់ ។
អ្នកចូលរួមស្រាតងូតទឹកម្នាក់បានថ្លែងថា នាងបានចូលរួមក្នុងពិធីបែបនេះ ជារៀងរាល់ ឆ្នាំ ។ ដោយឡែកក្នុងឆ្នាំនេះមិនអាចបំបែកឯតទគ្គកម្មចាស់បានទេ ប៉ុន្តែនាងរីករាយដែលបានចូលរួមក្នុងពិធីមានគ្នាច្រើនកុះករ ។ ទោះជាយ៉ាងណាក្តី តាមរយៈពិធីនេះក៏អាចរៃអង្គាសប្រាក់សម្រាប់យកមកជួយព្យាបាលអ្នកជំងឺផ្លូវចិត្ត ។ កាលពីឆ្នាំមុន ការរត់ស្រាតចូលទៅក្នុងទឹកដើម្បីសប្បុរសធម៌រៀបចំឡើងនៅឯឆ្នេរសមុទ្រមួយក្នុងប្រទេសវេ៉ល ដោយមានអ្នកចូលរួមជាង៤០០នាក់ ដើម្បីរកប្រាក់ជួួយសង្គ្រោះដល់អ្នកកើតជំងឺមហារីក ៕
ចែករំលែកព័តមាននេះ