រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអេឡិចត្រូនិក Samsung ឈានមុខគេលើបច្ចេកវិជ្ជាព័ត៌មានឌីជីថល នឹងដំណើរការកម្មវិធី Roadshow ជាច្រើនកន្លែងដោយលើកដំបូងនៅថ្ងៃទី២២-២៣ កញ្ញា នៅហាង Kfour ក្នុងផ្សារទំនើប City Mall ដើម្បីផ្តល់ឱកាសជូនអតិថិជនទទួលយកបទពិសោធន៍ពីទូរទស្សន៍ Smart TV ដោយផ្ទាល់ ។ យោងតាមប្រសាសន៍លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិន ឱ្យដឹងថា កម្មវិធីនេះជាការឆ្លើយតបចំពោះអតិថិជនដែលចាប់អារម្មណ៍លើទូរទស្សន៍ Samsung Smart TV ។
«យើងទទួលបានការពេញចិត្តជាច្រើនពីអតិថិជនចាប់តាំងពីយើងបានដាក់បង្ហាញទូរទស្សន៍ Smart TV ជាច្រើនម៉ូដែល ដូចជាប្រភេទ LED ES 8000 និង ES7500 ព្រមទាំងស៊េរី Plasma E8000 នៅលើទីផ្សារប្រទេសកម្ពុជាមក ។ ទោះជាយ៉ាងណា យើងនៅតែមានឱកាសដ៏ធំមួយដើម្បីបង្ហាញជូនអតិថិជនរបស់យើងនូវមុខងារ Smart Interaction, Smart Content និង Smart Evolution ដែលអាចជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ម៉ូដែលចុងក្រោយនៃទូរទស្សន៍ Samsung Smart TV 2012 ។
បច្ចេកវិជ្ជា Smart Interaction របស់ Samsung បានផ្តល់ឱ្យអ្នកប្រើប្រាស់ទូរទស្សន៍ Smart TV នូវជម្រើសប្រកបដោយអព្ភន្តរញាណច្រើន សម្រាប់ការបញ្ជា និងប្រើប្រាស់ទូរទស្សន៍រវាងអ្នកប្រើប្រាស់ និងអេក្រង់ទូរទស្សន៍។ ប្រព័ន្ធបញ្ជាបែបថ្មីដោយសំឡេង ដោយដៃ និងដោយការចំណាំផ្ទៃមុខមនុស្សរបស់ Samsung បានបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់ ។ អ្នកប្រើអាចបើក ឬបិទទូរទស្សន៍ ប្តូរប៉ុស្តិ៍ និងដំឡើងសំឡេង ឆែកអីុនធើរណេត កម្សាន្តលើ Facebook ឬលេងហ្គេមដូចជា Angry Birds និងអាចប្រើ Video Calls លើកម្មវិធី Skype ដោយមិនចាំបាច់ប្រើតេឡេបញ្ជា ។ ស៊េរីទូរទស្សន៍ Samsung Smart TV 2012 មានភ្ជាប់មកជាមួយនូវកាមេរ៉ាដែលអាចកំណត់ចលនានៅខាងមុខ ព្រមទាំងមីក្រូហ្វូនដែលអាចចំណាំសំឡេងបានផងដែរ ។
លោក Gwihan Lee បានបញ្ជាក់ថា «ទូរទស្សន៍ Samsung Smart TV នាំមកនូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់ទូរទស្សន៍ក្នុងកម្រិតមួយដ៏ខ្ពស់ ដោយផ្តល់នូវពណ៌ដ៏ស្រស់បំព្រងពិតៗដល់ជីវិត និងភាពភ្លឺច្បាស់ល្អ ខណៈពេលទស្សនាភាពយន្ត លេងហ្គេមកម្សាន្តជាមួយហ្គេមជាទីពេញចិត្តរបស់អ្នកដូចជា Angry Birds ព្រមទាំងអាចរីករាយនឹងសំឡេង Surround Sound នៅពេលទស្សនាវីដេអូតន្ត្រី K-Pop លើអីុនធើរណេត ។ បន្ថែមលើនេះទូរទស្សន៍ Samsung Smart TV រចនាឡើងយ៉ាងល្អឥតខ្ចោះដែលអាចដាក់តាំងយ៉ាងស្រស់ស្អាតនៅលើតុក្នុងបន្ទប់គេង ឬចាប់ព្យួរនៅលើជញ្ជាំងនៃបន្ទប់ទទួលភ្ញៀវរបស់អ្នក ប៉ុន្តែដើម្បីឱ្យជាក់ច្បាស់ សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់» ។
បន្ថែមទៅលើការច្នៃប្រឌិតនៃបច្ចេកវិជ្ជា Smart Interaction, Smart Content និង Smart Evolution ក្រុមហ៊ុន Samsung ក៏មានភាពឈានមុខគេក្នុងបច្ចេកវិជ្ជា LED ដោយប្រើប្រព័ន្ធបាច់ពន្លឺខាងក្រោយ LED ជះចេញជាពន្លឺគ្រប់ដណ្តប់ពេញផ្ទៃអេក្រង់ទូរទស្សន៍ បង្កើតចេញជារូបភាពក្នុងកម្រិតច្បាស់ (HD) ជាមួយប្រព័ន្ធចំណាំងប្លាត ឌីណាម៉ិចដ៏អស្ចារ្យ និងពណ៌ច្បាស់ល្អ ។ ជាពិសេសទូរទស្សន៍ LED ដ៏សែនស្តើងរបស់ Samsung បានកាត់បន្ថយការប្រើថាមពលអគ្គិសនីរហូតដល់ជិត៤០% បើធៀបនឹងទូរទស្សន៍ LCD ធម្មតា ។ លោក Gwihan Lee បានឱ្យដឹងថា «គ្មានអ្វីប្រសើរជាងការឃើញផ្ទាល់ដើម្បីបញ្ជាក់អំពីគុណភាពរូបភាព និងការរចនានៃទូរទស្សន៍ LED ឡើយ ។ ហើយកម្មវិធី Roadshow របស់យើងនឹងអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចទស្សនាដោយផ្ទាល់ដើម្បីប្រៀបធៀបរវាងទូរទស្សន៍ LED និង LCD របស់យើង» ។
កម្មវិធី Samsung Smart TV Roadshow នឹងប្រព្រឹត្តទៅចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៧យប់ តាមកាលបរិច្ឆេទដូចតទៅ ថ្ងៃទី២២-២៣ កញ្ញា ឆ្នាំ២០១២ នៅហាង Kfour ផ្សារទំនើប City Mall ។ ថ្ងៃទី២៩-៣០ កញ្ញា ឆ្នាំ២០១២ នៅ SMC សាខាអីុធើរខន ។ ថ្ងៃទី៦-៧ តុលា ឆ្នាំ២០១២ នៅ K4 Big A ។ ថ្ងៃទី១៣-១៤ តុលា ឆ្នាំ២០១២ នៅ SMC សាខាព្រះសីហនុ ។
ថ្ងៃទី២០-២១ តុលា ឆ្នាំ២០១២ នៅ K4 ផ្សារទំនើបសូរិយា ។ ថ្ងៃទី២៧-២៨ តុលា ឆ្នាំ២០១២ នៅ K4 បាក់ទូក ។ ថ្ងៃទី៣-៤ វិច្ឆិកា ឆ្នាំ២០១២ នៅ K4 ផ្សារទំនើបសូរិយា ។ ថ្ងៃទី១០-១១ វិច្ឆិកា ឆ្នាំ២០១២ នៅ SMC សាខា InterCon និងថ្ងៃទី២២-២៣ ធ្នូ ឆ្នាំ២០១២ នៅ SMC សាខាមុន្នីរ៉េត ៕
ចែករំលែកព័តមាននេះ