ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ ហ៊ុន សែន ​ណែ​នាំ​ឱ្យ​​អាជ្ញា​ធរ​​បន្ត​ការ​ប្រុង​ប្រយ័ត្ន​​ជំនន់​ទឹក​ភ្លៀង

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ប្រព័ន្ធ​សម្ពាធ​ទាប កំពុងមានឥទ្ធិពលមកលើប្រទេស​កម្ពុជានៅ​ឡើយ ដែលអាជ្ញា​ធរពាក់​ព័ន្ធ និងប្រជាព​លរដ្ឋ ត្រូវបន្តការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ នេះបើយោងតាមប្រសាសន៍​របស់សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន ដែលថ្លែង​ក្នុងពិធីចែក សញ្ញា បត្រជូនន​ដល់និស្សិតថ្នាក់​បណ្ឌិត អនុបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាង​៥០០០នាក់ នៃសាកលវិទ្យាល័យជាតិ​គ្រប់គ្រង នៅសាល​

រាជ​ធានីភ្នំពេញ ៖  ប្រព័ន្ធ​សម្ពាធ​ទាប កំពុងមានឥទ្ធិពលមកលើប្រទេស​កម្ពុជានៅ​ឡើយ ដែលអាជ្ញា​ធរពាក់​ព័ន្ធ និងប្រជាព​លរដ្ឋ ត្រូវបន្តការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ នេះបើយោងតាមប្រសាសន៍​របស់សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន ដែលថ្លែង​ក្នុងពិធីចែក សញ្ញា បត្រជូនន​ដល់និស្សិតថ្នាក់​បណ្ឌិត អនុបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាង​៥០០០នាក់ នៃសាកលវិទ្យាល័យជាតិ​គ្រប់គ្រង នៅសាល​សន្និសីទ​មជ្ឈមណ្ឌលកោះ​ពេជ្រ កាលពីព្រឹកថ្ងៃទី២៥ កញ្ញា ២០១២នេះ ។

យ៉ាងណា​ក៏ដោយ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹង​ដែរថា ជំនន់ទឹកភ្លៀងក្នុង​ឆ្នាំ២០១២នេះ គឺមិនធ្ងន់ធ្ងរដូ​ចចឆ្នាំមុននោះទេ។ ជាមួយគ្នានេះដែរ សម្តេចតេ​ជោ ក៏បានថ្លែងកោតសរសើរ​ដល់អាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានជួយអន្តរា​គមន៏ទាន់ពេលវេលា ចំពោះ​ស្ថានភាពជំនន់ទឹកភ្លៀងដែលបាន​កើតឡើងនៅតាមបណ្តាខេត្តមួយចំនួនដូច​ជាខេត្ត​បន្ទាយមានជ័យ និងខេត្តព្រះវិហារជាដើម ។

នៅក្នុងឱកាស​នោះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហើប​ឲ្យដឹងទៀតថា នៅពេលដ៏ខ្លីខាងមុខនេះ មានក្រុមហ៊ុនវិនិ​យោគដ៏ធំនៅប្រទេសជប៉ុន​នឹង​បង្កើតផ្សារទំនើបមួយ​នៅកម្ពុជាដែលត្រូវការបុគ្គលិក​បម្រើប្រមាណជា២.០០០-៣.០០០នាក់ ។ សម្តេចបាន​បញ្ជាក់ដែរថា ផ្សារទំនើបនេះ ឈ្មោះ​ថា ផ្សារអ៊ីយ៉ុង មានកម្ពស់៤ជាន់ ដែលនឹងចាប់ផ្តើម​ដំណើរការ​សាងសង់នៅចុង​ខែ​ធ្នូ ឆ្នាំ២០១២នេះ នៅជិតស្ថាន​ទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ដោយចំណាយ​ទឹកបា្រក់សាងសង់២០០​លានដុល្លារ ៕