ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ថ្នាំ​ញៀន​លើស​ចំណុះ​អង្គុយ​និយាយ​ម្នាក់​ឯង​​ស្មាន​តែ​អង្គុយ​ជេរ​គេ​ត្រូវ​គេ​​ដេញ​វាយ​ដល់​ផ្ទះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​២​​​ក្រុម​វាយ​គ្នា​ផ្អើល​ឈូ​ឆរ​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ និង​ឃាត់​ខ្លួន​បាន​​២​នាក់​យក​ទៅ​ស​សួរ​នាំ ខណៈ​ដែល​ជន​បង្ក​ទាំង​២​ក្រុម​នោះ​អង្គុយ​ផឹក​ស៊ី​នៅ​មុខ​ផ្សារ​ទំនើប​ស្មាយ កាល​ពី​វេ​លា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ កញ្ញា ២០១២ តាមបណ្តោយ​​​ផ្លូវ​លេខ​​១៨២​កែង​ផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។

ប្រភព​ព័ត៌មាន​ពី​សន្តិ​សុខ​យាម​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​យុវជន​ម្នាក់​ប្រើ​ថ្នាំ​ញៀន​លើស​ចំណុះ​ តែង​តែ​ទៅ​អង្គុយ​ហូប​ចុក​នៅ​​ផ្សារ​ទំនើប​ស្មាយ​តែ​ម្នាក់​ឯង ​ហើយ​ចេះ​តែ​​អង្គុយ​និយាយ​ម្នាក់​ឯង​រហូត ។ ​នៅ​ថ្ងៃ​កើត​ហេតុ​​នោះ​មាន​យុវជន​​មួយ​ក្រុម​ទៀត​មាន​គ្នា​៣​នាក់​ បាន​អង្គុយ​ផឹក​ស្រា​បៀរ​​នៅ​តុ​ជិត​នោះ​រៀង​ស្រវឹង​បន្តិច​ផង​ ឃើញ​យុវជន​នោះ​និយាយ​ម្នាក់​ឯង​​រហូត​នឹក​ស្មាន​តែ​ជេរ​ពួក​គេ​ក៏​នាំ​គ្នា​ដេញ​វាយ ធ្វើ​ឱ្យ​​ជន​រង​គ្រោះ​រត់​គេច​រហូត​​ដល់​ផ្ទះ​​ហៅ​បក្ស​ពួក​មក​សង​សឹក​វិញ​កើត​ជា​ការ​ប្រទូស្តរ៉ាយ​​ផ្អើល​តែ​ម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕