ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​មិន​នៅ​ផ្ទះ​ប្តីចុង​ផឹក​ស្រា​ស្រវឹង​ចាប់​រំលោ.ភ​​កូន​​ដើម​​រហូតបាន​សម្រេច​ត្រូវ​​​អ្នក​ជិត​ខាង​ឃាត់​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសជា​ឪពុក​ចុង​ម្នាក់​ផឹក​ស្រា​​ស្រវឹង​​ឃើញ​កូន​ស្រី​កំពុង​អង្គុយ​​លាង​ចាន​ក្នុង​ផ្ទះ​ម្នាក់​ឯង​ បែប​ទំនង​តណ្ហា​​ពុះ​កញ្ជ្រោល​​ដល់​កម្រិត នឹក​ចង់​​រួម​រ័ក​​ទ្រាំ​មិន​បា​នក៏​ធ្វើ​សកម្ម​ភាពចាប់​នាងរំលោ.ភ​​សេពសន្ថវៈ​​​រហូត​បាន​សម្រេច ខណៈ​​ពេល​ប្រពន្ធ​​មិន​នៅផ្ទះ ហើយ​ត្រូវនាង​ស្រែក​ផ្អើល​​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​​រត់​ចូល​ទៅ​ជួយ​ចាប់​​ខ្លួន​ឪពុក​​​ចុង​ចិត្ត​ជា​តិរច្ឆាន​នោះ​ប្រគល់​ឱ្យ​​​ប៉ូលិស​ធ្វើ​ការ​សាក​សួរ និង​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​​តុលា​ការ​​ចាត់ការ​

រាជធានីភ្នំពេញ ៖ បុរសជា​ឪពុក​ចុង​ម្នាក់​ផឹក​ស្រា​​ស្រវឹង​​ឃើញ​កូន​ស្រី​កំពុង​អង្គុយ​​លាង​ចាន​ក្នុង​ផ្ទះ​ម្នាក់​ឯង​ បែប​ទំនង​តណ្ហា​​ពុះ​កញ្ជ្រោល​​ដល់​កម្រិត នឹក​ចង់​​រួម​រ័ក​​ទ្រាំ​មិន​បា​នក៏​ធ្វើ​សកម្ម​ភាពចាប់​នាងរំលោភ​​សេពសន្ថវៈ​​​រហូត​បាន​សម្រេច ខណៈ​​ពេល​ប្រពន្ធ​​មិន​នៅផ្ទះ ហើយ​ត្រូវនាង​ស្រែក​ផ្អើល​​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​​រត់​ចូល​ទៅ​ជួយ​ចាប់​​ខ្លួន​ឪពុក​​​ចុង​ចិត្ត​ជា​តិរច្ឆាន​នោះ​ប្រគល់​ឱ្យ​​​ប៉ូលិស​ធ្វើ​ការ​សាក​សួរ និង​​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​​តុលា​ការ​​ចាត់ការ​តាម​ច្បាប់ ។ ​ហេតុការណ៍​​ភ្ញាក់​ផ្អើល​​នោះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​៤​និង១០​នាទី​​រសៀលថ្ងៃទី​​២៣ កញ្ញា ២០១២ ​នៅ​ចំណុចផ្ទះជួល ភូមិ​ត្រពាំងថ្លឹង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ ​។

ជនល្មោភ​កាម​​នោះ​ឈ្មោះ​រ័ត្ន ថា អាយុ​៣២​ឆ្នាំ ​ជាកម្ម​ករ​សំណង់ ​មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​​ត្រពាំងថ្លឹង ​សង្កាត់​ចោមចៅ ។ ​ដោយឡែក​​នាង​ក្រមុំ​​ដែល​ត្រូវ​ឪពុក​ចុង​ចាប់​រំលោភ​​អាយុ​១៩​ឆ្នាំ មា​នទីលំនៅ​ផ្ទះ​ជួល ក្នុង​ភូមិ​ខាងលើ​នោះដែរ ប៉ុន្តែ​​បន្ទប់​មួយ​ផ្សេងគ្នា​​ពី​ឪពុក​ចុង និង​​ម្តាយ​បង្កើត​របស់​នាង ។
​នាង​​រង​គ្រោះ​បាន​រៀបរាប់​​ឱ្យ​ប៉ូលិស​​ដឹងថា នាងស្នាក់​នៅ​បន្ទប់​ជួល​ផ្សេង​ទេ ​តែ​នៅ​មុន​​ពេល​កើតហេតុ​​ប្អូន​ប្រុស​​របស់​នាង​​អាយុ​៨​ឆ្នាំ ​ម្នាក់​​បាន​រត់​ទៅ​ហៅ​នាង​ឱ្យ​មក​​ជួយ​ដាំ​បាយ​ឱ្យ​ឪពុក​ចុង​ហូប ពេល​នោះ​នាងក៏​បាន​ទៅ​កាន់​បន្ទប់​ដែល​​ឪពុក​ចុង និង​​ម្តាយ​បង្កើត​ជួល​ស្នាក់​នៅ​​ ហើយ​ពេល​​ទៅដល់​នាង​បាន​លាង​​ឆ្នាំង ដើម្បី​ដាំ​បាយ ​ខណៈ​​​ម្តាយ​​បង្កើត​របស់​នាង​មិន​បាន​នៅ​ផ្ទះ​​នោះ​ទេ ​​ដោយ​គ្មាន​នរណា​​ដាំបាយ​ឱ្យ​ឪពុក​ចុង​​ហូប​ ទើប​ហៅ​នាង​​ទៅ​ឱ្យ​ដាំបាយ ។  លុះ​​ពេល​ដែល​​នាងកំពុង​អង្គុយ​​លាង​ចាន​នៅ​ក្នុង​បន្ទប់​​ជួល​នោះ​​ដោយ​មិនដឹង​ខ្លួន​ ស្រាប់​តែ​​បុរស​ជា​ឪពុក​ចុង​នោះ​​​ពុំ​​ដឹងថា ​ ទើប​មក​ពី​ណា​នោះ​ទេ ​​ដើរ​ចូលទៅ​ក្នុងបន្ទប់​​តាម​ទ្វារក្រោយ​រួច​បិទ​​ទ្វារ​ខ្ទាស់​​គន្លឹះ​​ខាងក្នុង​​ជាប់តែម្តង ។

​នាងរងគ្រោះ​បាន​បន្តថា ​បន្ទាប់​មក​​ឪពុក​ចុង​​រូបនេះ​បាន​ដើរ​ទៅ​ជិត​នាង​រួច​សួរនាងថា ​កូន​កំពុង​លាន​ចានឬ? ​ពេល​នោះ​នាងបាន​ឆ្លើយ​ថា ខ្ញុំ​​មិន​មែន​លាង​ចាន​នោះទេ ខ្ញុំ​លាងឆ្នាំង​ដាំបាយ ។ លុះ​និយាយ​ចប់​​បុរស​ល្មោភ​​កាម​នោះ​បាន​ចាប់​ទាញដៃ​​នាង​ឱ្យ​ក្រោក​​ឈរ បន្ទាប់​មក​​​អូសនាងឱ្យ​ឡើង​​លើ​គ្រែ​រួច​ចាប់​ឱប​​ផ្តួល​​ទៅលើ​គ្រែទាំង​កំរោល​​ថើប​​​ញីញក់ និងយក​ដៃ​ម្ខាង​​ខ្ទប់​មាត់​មិន​ឱ្យ​នាង​ស្រែក​ ហើយ​ធ្វើ​សកម្ម​ភាព​​​រំលោភ​​​សេព​សន្ថវៈ​រហូតបាន​សម្រេច​តែម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕