ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​​​កា​​រ​​​កំពូល​​នឹង​​​បើក​​​សវ​នា​​កា​រ​​ជំនុំ​​​​ជម្រះ​​រឿង​​​ក្តី​​​​​​ឧកញ៉ា ​កុក អាន​ និង​​លោក​​​​ស្រី​​ ទេព ​​កុលាប​-ហេង ឈាង នៅ​​ព្រឹក​​​ថ្ងៃ​ទី​​28 ខែ​កញ្ញា​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​រឿង​ក្តី​​បាត់​​ប្រាក់​ជាង​​៥៨​លាន​​ដុល្លារ បាន​ធ្វើ​ឱ្យ​​កក្រើក​​រញ្ជួយ​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ​​២០១១ ​​​ឆ្លង​ចូល​​ស្ទើរ​ពេញ​មួយ​ឆ្នាំ​​២០១២​នេះ​ទៀត​ រវាង​​ឧកញ៉ា ​​កុក អាន ​និង​លោក​​ហេង ឈាង-​លោក​ស្រី​ទេព ​កុលាប ​ជា​សាកល​​​វិទ្យា​ធិការ​​នៃ​​សាកល​វិទ្យា​ល័យ​​ភ្នំ​​ពេញ​​អន្តរ​ជាតិ​​ ។

រឿង​ដែល​​​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នេះ​គឺ​មាន​​និស្សិត​​ និង​សាស្ត្រា​ចារ្យ​​ជា​ច្រើន​​ពាន់​នាក់​​សំណូម​ពរ​​ និង​លុត​ជង្គង់​​អង្វរ​សុំ​​ទៅ​​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ និង​លោក

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​រឿង​ក្តី​​បាត់​​ប្រាក់​ជាង​​៥៨​លាន​​ដុល្លារ បាន​ធ្វើ​ឱ្យ​​កក្រើក​​រញ្ជួយ​​ប្រទេស​​កម្ពុជា​​តាំង​ពី​ឆ្នាំ​​២០១១ ​​​ឆ្លង​ចូល​​ស្ទើរ​ពេញ​មួយ​ឆ្នាំ​​២០១២​នេះ​ទៀត​ រវាង​​ឧកញ៉ា ​​កុក អាន ​និង​លោក​​ហេង ឈាង-​លោក​ស្រី​ទេព ​កុលាប ​ជា​សាកល​​​វិទ្យា​ធិការ​​នៃ​​សាកល​វិទ្យា​ល័យ​​ភ្នំ​​ពេញ​​អន្តរ​ជាតិ​​ ។

រឿង​ដែល​​​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នេះ​គឺ​មាន​​និស្សិត​​ និង​សាស្ត្រា​ចារ្យ​​ជា​ច្រើន​​ពាន់​នាក់​​សំណូម​ពរ​​ និង​លុត​ជង្គង់​​អង្វរ​សុំ​​ទៅ​​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ឱ្យ​ជួ​យ​ធ្វើ​អន្តរា​គមន៍​​រក​ យុត្តិ​ធម៌​​ជូន​លោក​ស្រី​​ទេព​ កុលាប ​និង​ស្វា​មី​​ ។ ចំណែក​ខាង​​ក្រសួង​​​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​​​វិញ​ក៏​ធ្លាប់​​ចេញ​លិខិត​​​២​ច្បាប់​​បង្គាប់​​ឱ្យ​លោក ​​​កាក់ កី ​ដែល​​ជា​​សវន​ករ​ឯក​រាជ្យ​​ឱ្យ​សរសេរ​​លិខិត​​ទៅ​ជម្រាប​តុលា​​ការ​​​កុំ​ ឱ្យ​​​មាន​ការ​យល់​​ច្រឡំ​​ ព្រោះ​របាយ​ការណ៍​​របស់​លោក​​កាក់ កី ​ដែល​ធ្វើឱ្យ​ឧកញ៉ា​​កុក អាន ​ប្តឹង​លោក​​ស្រី​ទេព​ ​កុលាប ​និង​ស្វា​មី​ដាក់​ពន្ធ​នា​គារ​​ជាង​១​ឆ្នាំ​​នេះ​ គឺ​​បង្ហាញ​​តែ​ប្រតិបត្តិ​​ការ​មួយ​​ចំហៀង​​តែ​ប៉ុណ្ណោះ​ ។ លោក​​កាក់​ កី​ ​មិន​បាន​ធ្វើ​​តាម​ការ​ណែ​នាំ​​របស់​ស្ថា​ប័ន​​​អា​ណា​ព្យា​បាល​​របស់​គាត់ ​​ឡើយ ទើប​​នៅ​ថ្ងៃ​ទី​​១៧ ​ខែ​សីហា ឆ្នាំ​​២០១២​ ​ក្រុម​ប្រឹក្សា​​​ជាតិ​គណនេយ្យ​ ក្រសួង​​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​​បាន​ធ្វើ​លិខិត​​មួយ​ច្បាប់​ជូន​​ទៅ​ប្រធាន​​តុលា​ការ​​ កំពូល​ និង​អគ្គ​ព្រះ​​​រាជ​អាជ្ញា​​អម​​​តុលា​ការ​កំពូល​ដើម្បី​​ពិ​ចារណា​​​ធ្វើ​ បដិ​ស​​វន​​កម្ម​លើ​​របាយ​ការណ៍​​​របស់​លោក​​កាក់​ ​កី ​និង​​បញ្ជាក់​​ថា របាយ​ការណ៍​​របស់​លោក​កាក់ កី ​ជា​របាយ​ការណ៍​​​មិន​ប្រក្រ​តី​ ​និង​មិន​​​ទាន់​អាច​​ប្រើ​បាន​​នៅ​ក្នុង​រឿង​​ក្តី​នេះ ។ ​

ដោយ​មិន​​អត្ថា​ធិប្បាយ​​ណា​មួយ​បន្ថែម​​​ ការិយា​ល័យ​​​និពន្ធ​​«កោះ​​សន្តិ​ភាព​»​បាន​សម្រេច​​ថត​ចម្លង​​លិខិត​​របស់ ​ក្រុម​​​ប្រឹក្សា​​ជាតិ​​គណនេយ្យ​ ​ក្រសួង​សេដ្ឋ​កិច្ច និង​​ហិរញ្ញ​វត្ថុ​​ទាំង​ស្រុង​​ដូច​ខាង​ក្រោម​៖​