ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក​សមាជិកាគណបក្ស​ប្រជាជន​នៅស្រុក​បាទី

12 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ នៅ​រសៀល​​ថ្ងៃ​ទី​២២​ កញ្ញា​ លោកស៊ឹម​ ធី​ ទី​ប្រឹក្សា​​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ និង​​​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​បាទី​ តំណាង​លោក​បណ្ឌិត​ សូរ ឃុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ រួមដំណើរ​ដោយ​លោក​សេង សែមសុគន្ធ​ អគ្គ​នាយក​រង​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ ​និង​​​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​បាទី បាន​អញ្ជើ​ញ

ខេត្ត​តាកែវ ៖ នៅ​រសៀល​​ថ្ងៃ​ទី​២២​ កញ្ញា​ លោកស៊ឹម​ ធី​ ទី​ប្រឹក្សា​​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ និង​​​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​បាទី​ តំណាង​លោក​បណ្ឌិត​ សូរ ឃុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ រួមដំណើរ​ដោយ​លោក​សេង សែមសុគន្ធ​ អគ្គ​នាយក​រង​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ ​និង​​​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​បាទី បាន​អញ្ជើ​ញ​សំណេះ​សំណាល​ជាមួយ​សមាជិក​ សមា​ជិកាគណបក្ស​ប្រជាជន​កម្ពុជា​​ចំនួន​៤​ភូមិ​ ស្ថិត​ក្នុង​ឃុំពារាម​ ស្រុកបាទី​ ។

តាម​របាយ​ការណ៍​របស់​លោក​អ៊ូ សុខ​ជា​ ប្រ​ធាន​​​ក្រុមប្រឹក្សា​ស្រុក​ និងជា​អនុ​ប្រធាន​​គណ​ៈ​កម្មា​ធិការ​​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុកបាទី​ឱ្យ​ដឹង​ថា ឃុំ​ពារាម​ មាន​៨​ភូមិ​ និង​មាន​ប្រជាពល​រដ្ឋ​សរុប​​​ចំនួន​​​​៨.៣០៥​នាក់​ ស្មើ​នឹង​១.៦៤៧​គ្រួ​​​​​សារ​ និង​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ចំនួន​៥.៧៧១​នាក់​​ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១១ ចំនួន​ ៥.៧៥២​នាក់​ ។ ដោយ​ឡែក​​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​​ចាប់​ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០១២​ នេះ ​បា​ន​ចំនួន​១៨៥​នា​​ក់ក្នុង​នោះស្រី​៨៧​នាក់ ។

លោក​មាន​ប្រសាសន៍​​​បន្ត​ថា​ ចំពោះ​ការងារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​​ធ្នាប់​សង្គម គឺបទ​ល្មើស​នានា​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​​​មាន​ការយក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​ក្រុម​ក្មេង​ទំ​នើង ។ ទន្ទឹម​នឹង​នេះ​ ទាក់​ទង​នឹង​ការងារ​ផលិត​កម្ម​ កសិកម្ម​ គឺ​អនុវត្ត​បាន​លើស​ផែន​​ការ​ ដោយ​យើង​មាន​ប្រ​ឡាយ​​ខ្វាត់​​​ខ្វែងក្នុង​ឃុំ​ និង​ទទួល​​​​ទឹក​ពី​ប្រឡាយ​មេ​ហនុ​មានផង​ អាច​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ​បង្កើន​រដូវ​ និង​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ ។

ក្នុង​ឱកាស​នោះ លោក​ស៊ឹម​ ធី​ និង​លោក​សេង សែមសុគន្ធ​ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​​ពញា​ចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា និង​សម្តេច​​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដល់​បង​​ប្អូន​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​សម្តេច​​តែង​តែ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​អំពី​សុខ​ទុក្ខ​ និង​ការ​លំបាក​របស់​បង​ ​ប្អូន​ ។

លោក​ស៊ឹម​ ធី​ មាន​ប្រសាសន៍ទៀត​ថា​ ទាក់​​ទង​​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតសមាជិក​ សមា​ជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ត្រូវ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ និង​ណែនាំដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឱ្យ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ត្រូវ​ជំរុញ​កូន​ចៅ​ដែល​​គ្រប់​អាយុ​បោះ​ឆ្នោត​ឱ្យ​ទៅ​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​ នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​គ្រប់​ៗគ្នា ។

លោក​ក៏​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​សមា​ជិក សមាជិកា​ទាំង​អស់​ ត្រូវ​ចេះណែ​នាំ​ និង​ផ្តល់​សេវា​​សាធារណៈ​ដល់ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ ជា​ពិសេស​ត្រូវ​ចូល​រួម​អនុវត្ត​គោល​នយោ​បាយ​ភូមិ-ឃុំ​ មាន​សុវត្ថិភាព​ឱ្យរឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​រស់​នៅដោយ​ភាព​សុខ​​ដុមរមនា ។ គណៈ​អធិបតី​ ក៏​បាន​ផ្តល់​ថវិកា​ដល់​សមាជិក​ សមាជិកា ដោយ​ម្នាក់​ៗ​ទទួល​បាន​១ម៉ឺន​រៀល​ផង​ដែរ​ ៕