ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចុង​រំលោភ​កូន​ស្រី​នា​ងបង​អាយុ​17​ឆ្នាំ​ច្រើន​​ដងចា​ប់នាង​ប្អូន​13​ឆ្នាំ អស់​លក្ខណ៍​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ ​​បុរសម្នាក់​​​​ឈ្មោះ​​ម៉េង ហុង ​អាយុ​​៤២​ឆ្នាំ ដែល​គេ​​ដឹង​ថា​មាន​​ប្រពន្ធ​​រហូត​ដល់​​ទៅ​​​៨​នាក់​​នោះ​ ​រស់​នៅ​​ឃុំ​​បុស​ខ្នុរ ​ស្រុក​ចំការ​លើ ​​បានត្រូវ​​​កម្លាំងន​គរ​​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​បុស​ខ្នុរ​​​ឃាត់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​​៤​រសៀល​​​ថ្ងៃ​ទី​​២៣ កញ្ញា ​​ពី​បទ​​បាន​​ចាប់​កូន​ស្រី​​​​២​នាក់​​បង​ប្អូន​ ក្នុង​នោះម្នាក់​​អាយុ​​១៧​ឆ្នាំ​ ​និង​ម្នាក់​ទៀត​​អាយុ​​១៣​ឆ្នាំ​ ​រំលោភ​សេព​សន្ថ​វៈ​​ជា​​​បន្ត​បន្ទាប់​​​ ​ព្រម​ទាំង​​​គំរាម​​ពួក​​នាង​​ថែម​ទៀត​ ​បើ​ហ៊ាន​​និយាយ​ ។

​​តាម​ស្ត្រី​​ជា​ម្តាយ​​​ក្មេង​​ស្រី​​រៀប​រាប់​​ថា ​នៅ​ព្រឹក​​​ថ្ងៃ​ទី​​២៣ ​កញ្ញា កូន​ស្រី​ម្នាក់​​ ​អាយុ​​១៣​ឆ្នាំ ​បាន​មក​ប្រាប់​​គាត់​ថា ​​ឪពុក​​ចុង​ឈ្មោះ​ម៉េង​ ហុង ​បាន​ចាប់​នាង​រំលោភ​​​ជា​បន្ត​​បន្ទាប់​ចំនួន​​២​លើក​ ​គឺនៅ​ថ្ងៃ​​ទី​​២០ កញ្ញា ​និ​ង​​ថ្ងៃ​ទី​​២១ កញ្ញា នៅ​រោង​​ចាំចម្ការ​​ចេក​​ ស្ថិត​​នៅ​​ចម្ងាយ​ប្រហែល​​៦​គីឡូ​ម៉ែត្រពី​ផ្ទះ​​ ។​​​ ​​ក្រោយ​ពី​កូន​​ស្រីអាយុ​​១៣​ឆ្នាំ​​​​ប្រាប់​​បែប​នេះ​ ​កូន​ស្រី​​បង​​​អាយុ​​១៧​ឆ្នាំ ​ក៏​​​ប្រាប់​​ពី​ទង្វើ​​ឪពុក​ចុង​​ថា​បាន​ចាប់​រំលោភនាង​​ជា​បន្ត​បន្ទាប់​​ដែរ​​ ​​​ក្នុង​រយៈ​ពេល​​៨​ខែ​​​​​​មិន​តិ​ច​ជាង​​៥០​ដង​នោះ​ទេ ​។ ក្រោយ​​ពី​រំលោភរួច​ ​​ឪពុក​ចុង​​​តិរច្ឆាន​​នេះ​​តែ​ងតែ​​គំរាម​​​នាង​​​ហាម​​មិន​​ឱ្យ​​យក​រឿង​​ដែលបាន​​កើតឡើង​​ទៅ​ប្រាប់​​​ម្តាយ​​ឱ្យ​​​​​ដឹង​ជា​​​ដាច់​ខាត​ បើ​ពុំ​​នោះ​ទេនឹង​សម្លាប់​ចោល ។​

ដោយ​សារ​​​ទង្វើ​​នេះ​ពិត​​ជា​មិន​អាច​​អត់​ឱន​​បាន​​ ស្ត្រី​​​ជា​ប្រពន្ធ​​ក៏​​​ទៅ​ប្តឹង​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​បុស​ខ្នុរ ​ដើម្បី​​ឱ្យ​ជួយ​​អន្តរា​គមន៍​​ ហើយ​នៅ​​វេលា​​ម៉ោង​​៤​រសៀល​​ថ្ងៃ​​ទី​​២៣ ​កញ្ញា ​បុរស​ម្នាក់​​នេះ​ក៏​ត្រូវ​​បាន​ចាប់​ខ្លួន​​​ ។ ​​ស្ត្រី​​ជា​ប្រពន្ធ​​និយាយ​ថា ​ក្រោយ​ពី​​ប្តី​មុន​​បាន​​ស្លាប់​​ទៅ​​​គាត់​​​យក​បុរស​​ក្រោយ​នេះ​​បាន​​​៣​ឆ្នាំ​​ហើយ ​ព្រម​​ទាំង​មាន​​កូន​ស្រី​តូច​​ម្នាក់​អាយុ​​១​ឆ្នាំ​កន្លះ​ផង​​ ។

លោក​វរ​សេនីយ៍​​ត្រី អិុត ​ដារ៉ា ​អធិការ​​​នគរ​​បាល​​ស្រុក​ចំការ​លើ​​បាន​ឱ្យ​​ដឹង​ដែរ​ថា ​​ទង្វើ​​របស់​​បុរស​អគតិ​​ឈ្មោះ​ម៉េង ហុង ​នេះ​បាន​​បែក​ការណ៍​​ដោយ​សារ​តែ​​​ការ​ចាប់​​រំលោភ​កូន​​ស្រី​​អាយុ​​​១៣​ឆ្នាំ​​បាន​ចំនួន​​២​លើក ហើយ​​​កូន​ស្រី​​​ក៏​ប្រាប់​ម្តាយ​ ។ ​​នៅ​រសៀល​​ថ្ងៃ​ទី​​២៣ កញ្ញា ​ក្រោយ​ពី​ទទួល​​បាន​​ពាក្យ​បណ្តឹង នគ​រ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​បុស​ខ្នុរ ​ក៏​បាន​​​​ចាប់​ខ្លួន​​​បុរស​ជា​ឪពុក​​ចុង​​​​ម្នាក់​​នេះ​ និង​​បាន​ឆ្លើយ​​​សារភាព​​ថា ខ្លួន​ពិត​​ជា​បាន​​រំលោភ​កូន​ស្រី​​ទាំង​​២នាក់​​​ប្រាកដ​​មែន ។​ ​នៅ​រសៀល​​ថ្ងៃ​ទី​​២៤ កញ្ញា ​បុរស​ល្មោភ​​កាម​នេះ​​ត្រូវ​បាន​​បញ្ជូន​មក​​កាន់​ស្នង​ការ​ដ្ឋាន​​នគ​របាល​​​ខេត្ត​ដើម្បី​​ចាត់​ការ​​តាម​ច្បាប់​ ៕​​​​​